ប្រធានគណៈកម្មាធិការមូលដ្ឋាន សមាគមមិត្តនគរបាល ខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិ ចំនួន ០៤គ្រួសារ

ខេត្តតាកែវ៖ នារសៀលថ្ងៃពុធ ទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការ មូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិចំនួន ០៤គ្រួសារស្មើនឹងទឹកប្រាក់ចំនួន ២០,០០០,០០០៛(ម្ភៃលានរៀល)”…

បើកនិងបិទ វគ្គបណ្តុះបណ្តាល​ ជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់

ពោធិ៍សាត់ មជ្ឈមណ្ឌលបណ្តុះបណ្តាល​ ជំនាញមូលដ្ឋាន នៃមន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តពោធិ៍សាត់ បានរៀបចំពិធីចែកវិញ្ញាបនបត្រជូន សិក្ខាកាមដែលបាន បញ្ចប់ការសិក្សាឆ្នាំ២០២៣ និងបើកវគ្គសិក្សាថ្មីឆ្នាំ២០២៤ ដែលបានប្រារព្ធធ្វើឡើង​ នៅសាលប្រជុំមន្ទីរ នារសៀលថ្ងៃទី៧ ខែកុម្ភៈឆ្នាំ២០២៤ ស្ថិតក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត នួន ពេជ្រនិមិត្ត រដ្ឋលេខាធិការ តំណាងឯកឧត្តម…

មន្ត្រីនគរបាលចរាចរណ៍ ផ្លូវគោកខេត្តពោធិ៍សាត់ កំពុងបំពេញភារកិច្ច អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅមុនពេលបុណ្យចូលឆ្នាំចិន និងវៀតណាម មកដល់នាពេលខាងមុខ

ពោធិសាត់៖ លោកវរៈសេនីយ៍ទោ ឃុន សារៀម នាយរងការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកខេត្តពោធិ៍សាត់ នាថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២៤នៅចំណុចភ្លើងស្តុបស្ពានថ្មថ្មីមុខសាលាខេត្ត ស្ថិតក្នុងសង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ បានដឹកនាំកម្លាំងចុះបំពេញភារកិច្ចអប់រំផ្សព្វផ្សាយជូនដល់អ្នកធ្វើដំណើរតាមដងផ្លូវអំពីច្បាប់ចរាចរណ៍ផ្លូវគោក ស្របតាមអនុសាសន៍របស់ស្នងការដ្ឋាននគរបាលខេត្តពិសេសរបស់គណៈបញ្ចាការឯកភាពខេត្ត ដើម្បីឈានទៅកាត់បន្ថយអត្រាគ្រោះថ្នាក់ និងជៀសវាងការផាកពិន័យរបស់សមត្ថកិច្ច។ មុនពេលកំពុងបំពេញភារកិច្ចចំពោះការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនោះលោកវរៈសេនីយ៍ទោ ឃុន សារៀម ក៏បានណែនាំក្រើនរំលឹកដល់មន្ត្រីនគរបាលជាអ្នកអនុវត្តច្បាប់ទាំងអស់ត្រូវធ្វើជាគម្រូដល់មហាជន ប្រជាជន ត្រូវមានពាក្យសំដី អាកប្បកិរិយាល្អ សក្តិសមជាមន្ត្រីដែលបំពេញការងារ…

ព្រះករុណាព្រះបាទ សម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យ តែងតាំងឯកឧត្តម គុយ សុផល ជា «ឧកញ៉ាមហាមន្ត្រី គុយ សុផល»!

ព្រះករុណាព្រះបាទសម្ដេចព្រះនរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានចេញព្រះរាជក្រឹត្យតែងតាំងឯកឧត្តម គុយ សុផល ជា «ឧកញ៉ាមហាមន្ត្រី គុយ សុផល»! សូមគោរពជូនពរឧកញ៉ាមហាមន្ត្រី គុយ សុផល សូមមានសុខភាពល្អ ជន្មាយុយឺនយូរ ទទួលបានជ័យជម្មះគ្រប់ភារកិច្ចនិងសូមជួបប្រទះតែនិងពុទ្ធពរ៤ប្រការគឺ​ អាយុ វណ្ណៈ សុខៈ ពលៈ…

ក្រុមហ៊ុនជញ្ជីងចល័ត ពានិជ្ជកម្មបរទេស រងការចោទប្រកាន់ពីប្រជាពលរដ្ឋ ២គ្រួសារ ក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ថាបំផ្លាញទ្រព្យសម្បត្តិ និងរំលោភលើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់

កំពង់ឆ្នាំង៖ លោកជៀក ឃឿន រស់នៅរាជធានីភ្នំពេញ និងលោកខៀវ ឃុយ មុខរបរជាគ្រូបង្រៀន រស់នៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្រៀរខេត្តកំពង់ឆ្នាំង បានអះអាងថា៖ក្រុមហ៊ុនជញ្ជីងចល័ត”ស៊ូម៉ិក ខមភ្លីត អេឃ្វីម៉ិន និង អេនជីនារិង(00049410) ពានិជ្ជកម្មបរទេស” បានឈុសឆាយ និងបំផ្លាញទ្រព្យសប្បត្តិ រំលោភលើដីកម្មសិទ្ធិរបស់ពួកគាត់។ លោកខៀវ…

ប្រតិភូអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃប្រគល់ និងទទួលផ្លូវ ក្រាលដីល្បាយក្រួស ១ខ្សែនៅស្រុកកណ្តៀង

ពោធិសាត់៖ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ សមាជិកគណៈកម្មាធិការលទ្ធកម្មនៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំប្រតិភូអន្តរក្រសួងរួមមានក្រសួងអភិវឌ្ឍនជនបទ តំណាងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុរួមនឹងក្រុមបច្ចេកទេសចុះត្រួតពិនិត្យ វាយតម្លៃ ប្រគល់និងទទួលលើការស្តារឡើងវិញផ្លូវក្រាដីល្បាយក្រួសមួយខ្សែប្រវែង៧២០០ម៉ែត្រ ចែកចេញ ជាកំណាត់ គឺកំណាត់ទី១ប្រវែង៤៩០០ម៉ែត្រនិងកំណាត់ទី២មានប្រវែង២៣០០ម៉ែត្រទទឺង៦ម៉ែត្រកម្រាស់២តឹក លូប្រអប់១កន្លែង លូមូលមុខ២ចំនួន១កន្លែងនិងលូមូលមុខ១ចំនួន៣កន្លែងស្ថិតក្នុងឃុំកណ្តៀង ឃុំស្វាយលួងនិងឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី៦ខែកុម្ភៈឆ្នាំ២០២៤។ លោក ធីម…

ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង សំដែងអារម្មណ៍រីករាយ បន្ទាប់ពីបានទទួល ការពិនិត្យព្យាបាល ពី”សមាគមដើម្បីភ្នែក ពិភពលោក”

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋមកពីបណ្តាស្រុក ក្នុងខេត្តកំពង់ឆ្នាំង សំដែងអារម្មណ៍រីករាយ ដោយសារសុខភាពភ្នែករបស់ពួកគាត់ បានល្អប្រសើរឡើងវិញ បន្ទាប់ពីបានទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ពី សមាគមដើម្បីភ្នែកពិភពលោក។ លោក ហាស់ សុភួន ប្រធានសមាគម” ដើម្បីភ្នែកពិភពលោក” ភាសាបរទេស”Pour Les Yeux du Monde” បានបញ្ជាក់ឲ្យដឹងថា៖…

ឯកឧត្តមអភិបាលខេត្ត ជួបសំណេះសំណាលជាមួយសមាគម សហគ្រិនស្ត្រីកម្ពុជា ខេត្ត

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាន អនុញ្ញាត ឲ្យក្រុមប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប ដឹកនាំដោយលោកស្រី ជា សុកនួន ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្ត និង សហការី ចំនួន៥០នាក់ ចូលជួបសម្តែងការគួសម សំណេះសំណាល ព្រមទាំងធ្វើការបង្ហាញអំពី លទ្ធផល សកម្មភាពការងាររបស់សមាគមសហគ្រិនស្ត្រីកម្ពុជា…

គណៈកម្មការរៀបចំការបោះឆ្នោត ខេត្តសៀមរាបបើកកិច្ចប្រជុំផ្សព្វផ្សាយ ស្តីពីកិច្ចសហការការងារ សន្តិសុខ សុវត្ថិភាព និងសណ្តាប់ធ្នាប់ សម្រាប់ដំណើរការបោះឆ្នោត ជ្រើសតាំងព្រឹទ្ធសភា នីតិកាលទី៥

សៀមរាប៖ លេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តសៀមរាបនាព្រឹកថ្ងៃទី០៦ ខែ កុម្ភៈ ឆ្នាំ២០២៤នេះ គណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាបបានបើកកិច្ចប្រជុំផ្សព្វផ្សាយស្តីពីកិច្ចសហការការងារសន្តិសុខសុវត្ថិភាពនិងសណ្តាប់ធ្នាប់សាធារណៈជាមួយអាជ្ញាធរ គណបក្សនយោបាយ និងភាគីពាក់ព័ន្ធ សម្រាប់ដំណើរការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា នីតិកាលទី៥ឆ្នាំ២០២៤ ក្រោមកិច្ចដឹកនាំប្រជុំដោយលោក នឹម វ៉ាន់សំ ប្រធានគណៈកម្មការរៀបចំការបោះឆ្នោតខេត្តសៀមរាប និង ឯកឧត្តម កុយ សង សមាជិកក្រុមប្រឹក្សាខេត្តសៀមរាប ព្រមទាំងមានការអញ្ជើញចូលរួមពីតំណាងរដ្ឋបាលក្រុង-ស្រុកទាំង១២…

ប្រជាពលរដ្ឋក្នុងឃុំ ល្វែងឫស្សី ងឿងឆ្ងល់ ថា ហេតុអ្វី មានអ្នកយាមគ្រប់ផ្លូវមិន ឲ្យពួកគាត់ចូលទៅក្នុងតំបន់ត្រពាំង រងាវកក និងតំត្រពាំងត្រាវធំ?

ដោយ អ៊ុក ផ្លុង សៀមរាប÷ មានការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងឃុំល្វែងឫស្សីប្រាប់អ្នកសារព័ត៌មានថាពួកគាត់ងឿងឆ្ងល់ណាស់ហេតុអ្វីមានអ្នកយាមគ្រប់ផ្លូវទៅកាន់តំបន់ត្រពាំងរងាវកក និងត្រពាំងត្រាវធំ ស្ថិតក្នុងភូមិ រូង ថ្មី ឃុំ ល្វែងឫស្សី ស្រុក ជីក្រែង ខេត្តសៀមរាប។ សូម្បីតែពួកគាត់ទៅចំការឬទៅកាប់អុសដុតក៏គេមិនអោយទៅដែល។ ដោយ និយាយថាក្រុមហ៊ុនមិនអោយចូល បើចង់ចូលទាល់តែជួបមេការក្រុមហ៊ុនតាម ICOM មុនសិនពួកគាត់បន្តថាបើយាមជុំវិញបរិវេនក្រុមហ៊ុនមិនថាទេតែនេះនៅយាមឆ្ងាយរាប់គីឡូម៉ែត្រពីក្រុមហ៊ុន។…