ក្រសួងបរិស្ថាន ប្រគល់ទីលានទុកដាក់សំរាមសំណល់រឹង តម្លៃជាង១លានដុល្លារ ដល់រដ្ឋបាលខេត្តស្វាយរៀង

ខេត្តស្វាយរៀង៖ ឯកឧត្តម សៅ សុភាព រដ្ឋលេខាធិការក្រសួងបរិស្ថាន តំណាងឯកឧត្តម​ សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអញ្ជើញជាអធិបតីក្នុងពិធី​ ប្រគល់-ទទួលទីលានទុកដាក់សំរាមសំណល់រឹង នៅក្រុងស្វាយរៀង ដែលចំណាយថវិកាសាងសង់ប្រមាណជាង ១លានដុល្លារ នៅលើផ្ទៃដីជាង៤ហិកតា និងបានប្រគល់រថយន្ត ម៉ូតូរ៉ឺម៉កសម្រាប់ដឹកសំរាម ដល់រដ្ឋបាលខេត្តស្វាយរៀង​ ដែលមានការអញ្ជេីញចូលរួមពីសំណាក់​ ឯកឧត្ដម​…

សមត្ថកិច្ចចំរុះខេត្តចុះពិនិត្យវាស់វែងដី តំបន់បីដែលគេឈូសឆាយភ្ជួររាស់នៅក្នុងឃុំច្រណូកសរុបចំនួន១៤៤ហិចតា និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចំណាត់ការជនល្មើសតាមផ្លូវច្បាប់

ខេត្តកំពង់ឆ្នាំង÷ ក្នុងរយះមួយសប្តាហ៍កន្លងមកនេះ ក្រុមសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំងបានសហការគ្នាចុះពិនិត្យស្រាវជ្រាវនិងវាស់វែងដីតំបន់ ៣ ដែលជាដីព្រៃលិចទឹកទុកសម្រាប់ប្រើប្រាស់គ្រប់យ៉ាង ដែលត្រូវជនល្មើសលួចចូលរុករានទន្ទ្រានឈូសឆាយភ្ជួររាស់យកមកធ្វើជាកម្មសិទ្ធសរុបមានចំនួនប្រមាណ ១៤៤ហិចតានៅក្នុងឃុំច្រណក ស្រុកកំពង់លែង និងបានស្រាវជ្រាវមុខសញ្ញាជនល្មើសនិងអ្នកពាក់ព័ន្ធពីក្រោយដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ ការតាមនីតិវិធីច្បាប់។ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះបាននិយាយតាមទូរសព្ទឱ្យដឹងថា ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារសមត្ថកិច្ចចំរុះខេត្តកំពង់ឆ្នាំងបានចុះពិនិត្យស្រាវជ្រាវនិងវាស់វែងដីតំបន់៣ ដែលក្រុមជនល្មើសលួចឈូសឆាយភ្ជួររាស់នៅក្នុងតំបន់ព្រែកសាយ…

ប្រជាពលរដ្ឋឃុំល្វែងឫស្សីកំពុងតែព្រួយបារម្ភពីអនាគតកូនរុក្ខជាតិចម្រុះទើបតែដុះថ្មី និងព្រៃឈើដែល សេសសល់នៅចំណុចត្រពាំងក្ដៀងក្រោយពីពួកគាត់ទទួលដំណឹងថាត្រាក់ទ័រដែលរឹបអូសប៉ុន្មានថ្ងៃមុនត្រូវបានសម្របសម្រួលយកមកវិញ

សៀមរាប÷ ប្រជាពលរដ្ឋ នៅឃុំល្វែងឫស្សី ស្រុកជីក្រែង ខេត្តសៀមរាប កំពុងតែមានការព្រួយបារម្ភ យ៉ាងខ្លាំងពីអនាគតកូនរុក្ខជាតិចម្រុះទើបតែដុះថ្មី និងព្រៃឈើដុះលើដីរដ្ឋសេសសល់នៅចំណុច ត្រពាំងក្តៀង ភូមិរូងថ្មី ឃុំ ស្រុក ខេត្ត ខាងលើ។ ក្រោយពីដីព្រៃចំណុចនេះមានត្រាក់ទ័រចូលឈូសឆាយក្នុងអំឡុងខែឧសភា ឆ្នាំ២០២៣ ដែលប្រជាពលរដ្ឋចោទប្រកាន់ថាលោក គង់ វុន ប្រធានអគ្គិសនីស្រុកជីក្រែងជាអ្នកបំពាននៅលើដីព្រៃចំណុចនេះ។…

មន្ត្រីបរិស្ថាន ឈ្មោះ ជួប រងការចោតថា បានរំលោភបំពាន យកដីព្រៃរបស់រដ្ឋ នៅឃុំខ្វាវស្រុកជីក្រែង

សៀមរាប÷ ព្រះគ្រូ វត្តប្រាសាទបឹងសសរវៀច បានថតវិដេអូមួយនិងបានថ្លែងថា មានមនុស្សប្រាំនាក់បានចូលមកភ្ជួរ ចូលមកលើដីដែលលោកតាបានដាំកូនធ្នង់ លោកតាសូមផ្ញើរជូនក្រសួងបរិស្ថានជួយមើលផង ពួកគេទាំងប្រាំនាក់ជាកូនចៅរបស់សហគមន៍ ពួកគេមិនគួរមករុករានកន្លែងដែលលោកតាបានថែរក្សាការពារ។ លោកតា បញ្ជាក់ថាទីតាំងនេះពីមុនមកជាដីព្រៃ លោកតាបានការពារតែមិនឈ្នះ ដោយសារមានមន្ត្រីបរិស្ថានមួយរូបឈ្មោះ ជួប បានចេញមកកាងអោយប្រជាពលរដ្ឋគាត់ភ្ជួរថាជាដីរបស់លោក ជួប ណឹងឯងខាងមន្ត្រីបរិស្ថាន លោកតាខំយកកូនធ្នង់មកដាំដើម្បីឃាំងធ្វើព្រំតែពេលនេះពួកគេបានភ្ជួរទាំងកូនឈើលោកតាបានដាំអស់ទៅទៀត។ យោងតាម facebook…

សង្កាត់រដ្ឋបាលព្រៃឈើខ្វាវ កំពុងដេកលក់ មានមនុស្សមួយក្រុមចូលកាប់បំផ្លាញព្រៃឈើដែនជំរកសត្វបឹងពែ យកមកដុតធ្វើធ្យូង

ខេត្តសៀមរាប ÷ កន្លងមកអាជ្ញាធរមានសមត្ថកិច្ចធ្វើការចុះទប់ស្កាត់ធ្វើកិច្ចសន្យាបញ្ឈប់ម្ចាស់ដុតឡធ្យូងក្នុងទឹកដីស្រុកជីក្រែងម្តងរួចមកហើយមិនទាន់បានមួយដង្ហើមផងស្រាប់តែផ្ទុះឡើងមកសារជាថ្មីកក្រើកខ្លាំងជាងមុនទៅទៀត ។បច្ចុប្បន្ននេះឃើញមានការបំផ្លេចបំផ្លាញកាប់ព្រៃឈើដែនជុំរកសត្វព្រៃបឹងពែដែលជាតំបន់ការពារត្រូវបានមនុស្សមួយក្រុមកាប់ឈើយ៉ាងរង្គាលជិតក្លាយទៅជាវាលល្ហោដ្ឋានអស់ទៅហើយដោយគេស្គាល់ឈ្មោះ វ៉ាន់ , មុំហុីង , នេនអោក , សាញ់ស៊ូ , ឆេងផ្លូយ , យាយធឿន , គ្រឿនយាង , អាន់ស៊ត់ ,…

មេព្រៃខេត្តសៀមរាប បង្ក្រាបគោយន្តកន្ត្រៃដឹកឈើមួយគ្រឿង

ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃសុក្រនេះថា សង្កាត់រដ្ឋបាលព្រៃឈើខ្វាវ  និងសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ពង្រលើ បានចាប់ឃាត់គោយន្តកន្រ្តៃ១គ្រឿង។ ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ចំណុចអូរបាក់ចិញ្ចៀន ភូមិ ស្រឡៅស្រោង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។ លោកម៉ុង ប៊ុនលីម…

សៀមរាប រកឃើញ ការកាប់ទន្រ្ទានឈូសឆាយដីព្រៃ នៅក្នុងក្រុមហ៊ុន ដីសម្បទានសេដ្ចកិច្ចសិរីមុនី

ខេត្តសៀមរាប៖ក្រុមមន្ត្រីចម្រុះខេត្តសៀមរាបបានរកឃើញ ការកាប់ទន្រ្ទានឈូសឆាយដីព្រៃ ប្រមាណ៦ហិកតា ស្ថិតនៅក្នុងក្រុមហ៊ុន ដីសម្បទានសេដ្ចកិច្ចសិរីមុនី​។ការរកឃើញធ្វើឡើង នៅថ្ងៃពុធនេះ ដឹកនាំ​ ដោយលោក​ ហែម ពុទ្ឋី នាយករងរដ្ឋបាលខេត្តសៀមរាប​ និងដោយមានការចូលរួម ពីក្រុមការងារតំណាងមន្ទីរបរិស្ថាន មន្ទីរដែនដីនគរូបនីយកម្មសំណង់​ និងសុរិយាដី និងអាជ្ញាធរ ឃុំកន្ទួត អាជ្ញាធរស្រុកស្វាយលើ កងរាជអាវុធហត្ថ​ស្រុក​ កំលាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកន្ទួត…

ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី បេីបេីជនល្មើស មិន​បញ្ឈប់​សសកម្មភាពទេ​ ខ្ញុំនិង​ប្រេី​សិទ្ធិ​គ្រប់បែបយ៉ាង​ដែលមាន​ ដើម្បី​ថែរក្សា​ការពារព្រៃឈេីនេះ​

ឯកឧត្តម បណ្ឌិត ម៉ុង ឫទ្ធី៖ ថ្ងៃ​នេះខ្ញុំ​សូម​ប្រាកាស​សាជាថ្មី​ ទៅដល់​ក្រុម​ជនល្មេីស​ ដែលបាននាំគ្នា​មកកាប់​បំផ្លាញ​ ព្រៃឈើ​ដែលនៅ​សេសសល់​ ព្រៃឈើ​នេះ​ខ្ញុំ​បាន​ខិតខំ​ប្រឹងប្រែង​ ថែរក្សា​ការពារ​អស់រយៈពេល​២៨ឆ្នាំ​កន្លងទៅហេីយ​ នៅភ្នំតាកឹង​គីឡូម៉ែត្រ​១៥៨​ ផ្លូវជាតិ​លេខ​៤​ ភូមិ​មនោរម្យ​ ឃុំតានៃ​ ស្រុកព្រៃនប់​ ខេត្ត​ព្រះសីហនុ​។ បេីជនល្មេីស​ទាំងអស់​គ្នា​ មិន​បញ្ឈប់​សកម្មភាព​នេះទេ​ ខ្ញុំនិង​ប្រេី​សិទ្ធិ​គ្រប់បែបយ៉ាង​ដែលមាន​ ដើម្បី​ថែរក្សា​ការពារព្រៃឈេីនេះ​…

“ព្រះអគ្គិជ័យកីឡា” បានដង្ហែរមកដល់មាតុភូមិកម្ពុជាយើងហើយ

​ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ “ព្រះអគ្គិជ័យកីឡា” សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានវិលត្រឡប់មកដល់មាតុភូមិកម្ពុជាហើយ ដោយបានទទួល ពីប្រទេសឡាវ តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ខេត្តស្ទឹងត្រែង។ បន្ទាប់ពីប្រារព្ធពិធីដង្ហែក្នុងខេត្តស្ទឹងត្រែង ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្តដំណើរឆ្លងកាត់ខេត្តក្រចេះ…