ឯកឧត្តមអភិបាលខេត្ត ជួបសំណេះសំណាលជាមួយសមាគម សហគ្រិនស្ត្រីកម្ពុជា ខេត្ត

ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បាន អនុញ្ញាត ឲ្យក្រុមប្រតិភូសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប ដឹកនាំដោយលោកស្រី ជា សុកនួន ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្ត និង សហការី ចំនួន៥០នាក់ ចូលជួបសម្តែងការគួសម សំណេះសំណាល ព្រមទាំងធ្វើការបង្ហាញអំពី លទ្ធផល សកម្មភាពការងាររបស់សមាគមសហគ្រិនស្ត្រីកម្ពុជា ខេត្ត អបុវត្តបាន និង ដោយមានការចូលរួមពីអស់លោក លោកស្រី ប្រធានមន្ទីរ នាយកទីចាត់ការផងដែរ នៅព្រឹកថ្ងៃទី ០៦ខែ កុម្ភះ ឆ្នាំ២០២៤នេះ។
មានប្រសាសន៍នោះដែរលោកស្រី ជា សុកនួន ប្រធានសមាគមសហគ្រិនស្ត្រីកម្ពុជា សាខាខេត្តសៀមរាប បានជម្រាបពីបច្ចុប្បន្នភាពទាក់ទងនឹងសកម្មភាពដែលសមាគមបានអនុវត្តកន្លងមក និងបានពិភាក្សាស្នើរសុំមតិយោបល់ពីឯកឧត្តមអភិបាលខេត្ត ដើម្បីពង្រឹង និងលើកទឹកចិត្តសហគ្រិនស្រ្តីចំពោះបញ្ហាប្រឈម និង បង្ហាញពីភាពខ្លាំងរបស់ស្ត្រីក្នុងភាពជាអ្នកដឹកនាំទាំងក្នុងសង្គម និង គ្រួសារ និង បានបញ្ជាក់ពីចក្ខុវិស័យគោលបំណងរបស់ សាខាសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្ត ដើមី្បបង្កើនសហគ្រិនភាពស្ត្រីក្នុងខេត្ត ដោយ គាំទ្រគ្រួសារ និង សង្គម , ការចូលរួមចំណែកធ្វើឲ្យសេដ្ឋកិច្ចរីកចម្រើន ក្នុងតំបន់ ព្រមទាំងដើម្បីពង្រឹងសាមគ្គីភាពរបស់សហគ្រិនស្ត្រីពីគ្រប់វិស័យនិងរួមចំណែកលើកកម្ពស់អាជីវកម្មរបស់ស្ដ្រីនៅកម្ពុជា។ ក្នុងនោះលោកស្រីប្រធានក៏បានលើកផងដែរ អំពីសកម្មភាពចម្បងៗ របស់សមាគមសហគ្រិនស្ត្រីខេត្ត ពីការប្រមូលផ្តុំសមាជិក , លើកកម្ពស់សហគ្រិនស្ត្រី តាមរយៈការចែក រំលែកជាសាធារណៈការប្រកួតថ្នាក់ជាតិ អន្តរជាតិ និង ការដឹកនាំសមាគម ព្រមទាំងគាំទ្រពង្រីកទីផ្សារតាមរយៈការភ្ជាប់បណ្តាញទំនាក់ទំនងអាជីវកម្ម គូរផ្គង អាជីវកម្មជាដើម ។
បន្ទាប់ពីការលើកនូវសំណួរ និងសំណូមពរមួយចំនួន របស់សមាជិកសមាជិការសមាគមសហគ្រិនស្ត្រី ដែលពាក់ព័ន្ធ ទៅលើវិស័យទេសចរណ៍ , ពាណិជ្ជកម្ម ,អាជីវកម្ម និង វប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរនៅលើទឹកដីអង្គរ រួចមក មាន ប្រសាសន៍នោះដែរឯកឧត្តម ប្រាក់ សោភ័ណ ក៏បានធ្វើការវាយតម្លៃខ្ពស់ ទៅលទ្ធផលដែលសមាគមសហគ្រិនស្ត្រីកម្ពុជាខេត្ត បានអនុវត្តក្នុងពេលកន្លងមក រដ្ឋបាលខេត្តក៏តែងបានចូលរួមសហការ តាមរយៈភូមិមួយផលិតផលមួយ ក៏ដូចនៅក្នុងកម្មវិធី បុណ្យជាតិធំៗជាដើម ។ ក្នុងនោះដែរឯកឧត្តមក៏បានផ្តោតសំខាន់ទៅលើសំណូមពរមួយចំនួន របស់សហគ្រិនស្ត្រី ដែលបាន លើកឡើង ដែលពាក់ព័ន្ធទៅនឹងវិស័យទេសចរណ៍ ,ពាណិជ្ជកម្ម , វប្បធម៌ប្រពៃណី ទំនៀមទម្លាប់របស់ខែ្មរយើងផងដែរ ។ ក្នុងនោះឯកឧត្តមអភិបាលខេត្តក៏បានគូសបញ្ជាក់ផងដែរថា ខេត្តសៀមរាប ជាគោលដៅរបស់ភ្ញៀវទេសចរណ៍ ដែលសប្បូរទៅដោយប្រាង្គប្រាសាទបុរាណ តំបន់ធម្មជាតិ និង អេកូទេសចរណ៍សហគមន៍ និង ធម្មជាតិ ព្រមទាំងរមណីយដ្ឋានកែច្នៃជាច្រើន ដែលរងចាំទទួលស្វាគមន៍ភ្ញៀវទេសចរជាតិ អន្តរជាតិ ចូលមកទស្សនាកម្សាន្ត ។ ឯកឧត្តម ប្រាក់ សោភ័ណ ក៏បានបញ្ជាក់ផងដែរថា នៅពេលខាងមុខនេះ ខេត្តសៀមរាបនឹងមានទីស្នាក់ការធ្វើ លិខិតឆ្លងដែន ជូនប្រជាពលរដ្ឋទាំងក្នុងខេត្ត និងតាមបណ្តា ខេត្តដែលនៅជិតខាង ដើមី្បបង្កនូវភាពងាយស្រួលជូនបងប្អូនដោយមិនចំណាយពេលវេលាទៅឆ្ងាយ ។ ចំពោះវប្បធម៌ ប្រពៃណី ទំនៀមទម្លាប់របស់ខ្មែរ យើងគ្រប់គ្នាក៏ត្រូវទ្រទ្រង់ពីប្រពៃណី វប្បធម៌របស់ខ្លួន គួរតែនៅពេលបុណ្យប្រពៃណី ឬ ក៏ការ ទទួលប្រតិភូជាតិ អន្តរជាតិ គឺត្រូវនាំគ្នាស្លៀកបំពាក់ប្រពៃណីខ្មែរយើង ដែលដូនតាយើងបានបន្សល់តរៀងមក ហើយក៏ដើមី្ប រំលឹកនូវពីអត្តសញ្ញាណរបស់ជាតិខ្មែរយើងផងដែរ ។ក្នុងនោះដែរឯកឧត្តម ក៏បានលើកផងដែរ ពីចំនួនភ្ញៀវចូលមកខេត្តសៀមរាប ក្នុងខែមករា មានការកើនឡើងចំពោះភ្ញៀវបរទេស តែភ្ញៀវក្នុងស្រុក មានការថយចុះ ។ ម៉្យាងទៀតបច្ចុប្បន្ននេះ ចំពោះវិស័យសុខាភិបាលក្នុងខេត្ត មន្ទីរពេទ្យបង្អែកខេត្ត បានបំពាក់នូវឧបករណ៍ និង បរិក្ខាសុខាភិបាលទំនើបៗ ដែលយើងធានាបានក្នុងការបម្រើសេវាព្យាបាលដល់ភ្ញៀវជាតិ អន្តរជាតិ ប្រកបដោយសុវត្ថិភាពទៀតផង ។ ឯកឧត្តមបានបន្តទៀតថា បច្ចុប្បន្ននេះ យើងមានភាពខ្វះខាតរបស់អាជីវកម្មរបស់សហគ្រិនស្រ្តី ដែលមិនទាន់ចេះធ្វើទីផ្សារ ក្នុងការចែកចាយផលិតផលរបស់ខ្លួនលើទីផ្សារជាតិ និងអន្តរជាតិនៅឡើយ ។ នៅក្នុងយន្តការ របស់រាជរដ្ឋា ភិបាលកម្ពុជា នីតិកាលទី៧ ក្រោមកិច្ចដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានដាក់ចេញយុទ្ធសាស្ត្រ បញ្ចកោណ ដំណាក់កាលទី១ ដោយផ្តោតសំខាន់ ( ទស្សនាសៀមរាប ឆ្នាំ២០២៤ ) ដើមី្បជម្រុញដល់វិស័យទេសចរណ៍ ឲ្យមានសន្ទុះកើនឡើង ។ កត្តាទាំងនេះហើយ ដែលរដ្ឋបាលខេត្តសៀមរាប បានលើកផែនការក្នុងរៀបចំនូវព្រឹត្តិការណ៍ផ្សេងៗ ដូចជាបង្កើតឲ្យមាន កីឡាទេសចរណ៍ ព្រឹត្តិការណ៍សៀមរាបផ្ទះខ្ញុំ រួមទាំងមាននៅតាមសហគមន៍ ដើមី្បក្នុងការទាក់ទាញភ្ញៀវ ជាតិ អន្តរជាតិចូលមកកម្សាន្ត និង បង្កើននូវប្រាក់ចំណូលជូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាបផងដែរ ។ ដើមី្បឲ្យការងារទាំងនេះដំណើរការទៅបាននោះ ឯកឧត្តមក៏បានជម្រុញដល់គ្រប់ស្ថាប័នពាក់ព័ន្ធទាំងរដ្ឋ និង វិស័យឯកជន រួមគ្នាធ្វើការផ្សព្វផ្សាយ ពីវិស័យទេសចរណ៍ និង សមាគមសហគ្រិនស្ត្រីកម្ពុជា ក៏ត្រូវពង្រឹង និង បង្កើនគុណភាពផលិតផលរបស់ខ្លួន ទាំងការវេចខ្ចប់ផលិតផលនាំចេញឲ្យមានស្តង់ដា ការស្វែងរកដៃគូសហការដើម្បីពង្រីកទីផ្សារផ្គត់ផ្គង់ ។ ម៉្យាងទៀត ក៏បានជម្រុញដល់សហគ្រិនស្ត្រី ក៏ដូចប្រជាពលរដ្ឋ ត្រូវចូលរួមធ្វើបរិស្ថាន អនាម័យ សំដៅធ្វើឲ្យខេត្តសៀមរាប ទទួលភ្ញៀវកាន់តែច្រើនឡើង ៕ ម៉ី សុខារិទ្ធ ភ្នាក់ងារខេត្តសៀមរាប

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *