ភ្លៀងបន្តធ្លាក់ជាប់ៗគ្នា ជាច្រើនថ្ងៃធ្វើអោយកំណាត់ ផ្លូវជាតិលេខ ១០ ពីឃុំប្រមោយស្រុកវាលវែង ទៅឃុំអូសោម នៃខេត្តពោធិ៍សាត់ ត្រូវបានប្រេះបាក់ស្រុត បង្កអោយមានការ កកស្ទះចរាចរណ៍ រថយន្តគ្រប់ប្រភេទ ឆ្លងកាត់ទៅមក

ខេត្តពោធិ៍សាត់៖ ភ្លៀងបន្តធ្លាក់ជាប់ៗគ្នាជាច្រើនថ្ងៃធ្វើអោយកំណាត់ផ្លូវជាតិលេខ១០ពីឃុំប្រមោយស្រុកវាលវែងទៅឃុំអូសោមនៃខេត្តពោធិ៍សាត់ត្រូវបានប្រេះ បាក់ស្រុតដោយសារគ្រោះធម្មជាតិបង្កអោយមានការកក់ស្ទះចរាចរណ៍រថយន្តគ្រប់ប្រភេទនៅវេលាម៉ោង៥និង៣០នាទីល្ងាចល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៤នេះ ។ បើយោងតាមរបាយការណ៍របស់លោក ធាងឡេង អភិបាលស្រុកវាលវែងបានអោយដឹងនៅវេលាម៉ោង១០និង៤៩នាទីថ្ងៃទី២៦កក្កដា ២០២៤ នេះថាពិតជាមានការប្រេះ.បាក់.ស្រុត.កំណាត់ផ្លូវជាតិលេខ១០ពីឃុំប្រមោយទៅឃុំអូសោមដោយសារគ្រោះធម្មជាតិភ្លៀងធ្លាក់បន្តបន្ទាប់ធ្វើអោយទឹកហូរលើផ្លូវដែលធ្វើថ្មីបណ្តាលអោយរងការខូចខាត ធ្វើអោយកកស្ទះចរាចរណ៍ដែលមិនអាចអោយរថយន្តតូច.ធំ.ឆ្លងកាត់ទៅមកបាននោះឡើយ ។ លោកអភិបាលស្រុកវាលវែងបានអោយដឹងបន្ថែមទៀតថាកំណាត់ផ្លូវជាតិលេខ១០ខាងលើនេះត្រូវបានធ្វើការបិទទាំងស្រុងសិនហើយមិនអាចបើកវៀងបានទេព្រោះសុទ្ធតែភ្នំលោកថាយើងរងចាំមើលខាងជំនាញបច្ចេកទ្ទេសខាងសាងសង់ផ្លូវគេសឹក្សារកមើលផ្លូវដើម្បីវៀងសិន ។ ក្នុងល្ងាចថ្ងៃដដែលគ្រោះធម្មជាតិមានភ្លៀងខ្យល់កន្ត្រាក់បណ្តាលអោយផ្ទះប្រជាពលរដ្ឋ១ខ្នងទទឹង៤គុណ៥ម៉ែត្រ និងក្លោងទ្វាវត្តគីរីខណ្ឌសីម៉ាវង្សាសែនជ័យនិងដើមឈើមួយដើមបានបាក់សង្កត់បង្គោលខ្សែភ្លើងមួយដើមតែករណីខាងលើនេះមិនបណ្តាលអោយមានគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរទៅមកនោះឡើយ៕ សុក្ខារិន

កិច្ចប្រជុំសាមញ្ញលើក ទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤

សៀមរាប៖ នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី ២៥ ខែ កក្កដា ឆ្នាំ២០២៤នេះ មានបើកកិច្ចប្រជុំសាមញ្ញលើកទី២ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤ ក្រោមកិច្ចដឹកនាំរបស់ឯកឧត្តម លី សំរិទ្ធ ប្រធានក្រុមប្រឹក្សាខេត្ត និង លោក លី សារី អភិបាលរងខេត្ត និងជាតំណាងដ៏ខ្ពង់ខ្ពស់…

អាជ្ញាធរស្រុកស្វាយលើ ប្ដេជ្ញាបន្តពង្រឹងការងារផ្ដល់សេវាចុះបញ្ជីអត្រានុកូលដ្ឋានជូនពលរដ្ឋឲ្យកាន់តែល្អប្រសើរ ស្របទៅតាមនីតិវិធីនៃការអនុវត្ត

អាជ្ញាធរស្រុកស្វាយលើ ខេត្តសៀមរាប បានបង្ហាញការប្ដេជ្ញាជំរុញបន្ថែមដល់មន្ត្រីអត្រានុកូលដ្ឋាន ក្នុងការពង្រឹងសមត្ថភាព និងពិនិត្យឲ្យបានច្បាស់លាស់អំពីនីតិវិធីនៃការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋឲ្យបានកាន់តែល្អប្រសើរ ជៀសវាងការមានកំហុសឆ្គងក្នុងពេលផ្ដល់សេវា ជាពិសេសបន្តការផ្សព្វផ្សាយបន្ថែម តាមរយៈការអនុវត្តកញ្ចប់សេវាសង្គមរបស់ឃុំ និងទប់ស្កាត់ការផ្តល់ទិន្នន័យដែលផ្ទុយពីនីតិវិធី។ កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤ លោកស្រី ស៊ុម សុភាព អភិបាលរងស្រុកស្វាយលើ ខេត្តសៀមរាប បានបង្ហាញថា អនុវត្តតាមយុទ្ធនាការណ៍របស់រាជរដ្ឋាភិបាល លើកិច្ចការចុះបញ្ជីអត្រានុកូលដ្ឋានជូនប្រជាពលរដ្ឋ…

ប្រជាពលរដ្ឋ នៅស្រុកកំពង់លែង បានទទួលការអនុញ្ញាត ឲ្យបង្កបង្កើនផលស្រូវ លើដីតំបន់៣ មួយរដូវទៀត តែហាមទន្ទ្រានដីព្រៃ ដែលនៅសេសសល់ សូម្បីដើមឈើមួយដើម

ខេត្តកំពង់ឆ្នាំង៖ ឯកឧត្តម ប៉ាន់ ខែមប៊ុនថន រដ្ឋលេខាធិការទីស្ដីការគណៈរដ្ឋមន្ត្រី និងជានាយករងខុទ្ទកាល័យសម្ដេច មហាបវរធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា តបតាមចំណូមពរ របស់បងប្អូនប្រជាពលរដ្ឋ និងដោយមនោសញ្ចេតនា យ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាពលរដ្ឋ នៅស្រុកកំពង់លែង សម្ដេចមហាបវរធិបតី ហ៊ុនម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានសម្រេចអនុញ្ញាត ឱ្យបងប្អូន ចូលបង្កបង្កើនផលលើដីតំបន់៣…

បើកគេចពីម៉ូតូ ទៅបុកបង្កាន់ដៃស្ពាន ក្រឡាប់ធ្លាក់ទៅក្រោមស្ពាន

កាលពីវេលាម៉ោង ២៤ និង ២០នាទី រំលងអត្រាធ ឈានចូលថ្ងៃទី ២១ ខែ កក្កដា ឆ្នាំ២០២៤ នៅលើកំណាត់ផ្លូវ ម៉ាឡេ ជើងភ្នំគូលែន មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ដោយរថយន្តធុនយក្ស(ប្រភេទV1) ម៉ាកហ៊ីណូ ផ្ទុកទៅដោយដំឡូងមី បានទៅបុកបង្កាន់ដៃស្ពានខូចខាត ស្ថិតនៅភូមិសាស្ត្រ ភូមិថ្មជល់…

វត្តកេសរារាមក្នុងក្រុងសៀមរាប ប្រារព្ធធ្វើពិធីចូលព្រះវស្សា និង បុណ្យអាសាឡ្ហបូជា ដើម្បីរំលឹកដល់ថ្ងៃព្រឹត្តិការណ៍សំខាន់ៗ ទាំង៥របស់ព្រះពុទ្ធ

នៅល្ងាចថ្ងៃទី២០ ខែ កក្កដា ឆ្នាំ២០២៤នេះព្រះគ្រូចៅអធិការវត្តកេសរារាមក្រុងសៀមរាបខេត្តសៀមរាប រួមជាមួយអាចារ្យ គណៈកម្មការវត្ត ដូនជី តាជី រួមនិងពុទ្ធបរិស័ទចំណុះជើងវត្ត បានប្រារព្ធធ្វើពិធីថ្ងៃបុណ្យចូលព្រះវស្សា និង ពិធីបុណ្យ អាសាឡ្ហបូជា គឺដើម្បីរំលឹកដល់ថ្ងៃព្រឹត្តិការណ៍សំខាន់ៗទាំង៥របស់ព្រះពុទ្ធ ដោយមានការរៀបចំជាក្បួនដើម្បីដើរដង្ហែរបុណ្យអាសាឡ្ហបូជា តាមដងផ្លូវផងដែរ។ ព្រះវិបុលសត្ថា រី សាត ព្រះរាជាគណៈកិត្តិយស…

ក្រុមការងារចុះជួយ មូលដ្ឋានស្រុកស្រីស្នំ នាំយកទៀន ចំណាំវស្សា និងទេយ្យវត្ថុព្រមទាំងថវិកាមួយចំនួន វេរប្រគេនដល់វត្តទាំង ៩ក្នុងស្រុកស្រីស្នំ ខេត្តសៀមរាប

នៅព្រឹកថ្ងៃទី២០ ខែកក្កដា ឆ្នាំ២០២៤នេះ ឯកឧត្តម លីវ សុខុន ទីប្រឹក្សាក្រសួងព័ត៌មាន និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុកស្រីស្នំ តំណាងឯកឧត្តម លន់ សុធី អនុប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះជួយមូលដ្ឋានស្រុក និងជាប្រធានក្រុមការងារគណៈបក្សចុះមូលដ្ឋានស្រុកស្រីស្នំ ខេត្តសៀមរាប និង អភិបាលស្រុក ថ្នាក់ដឹកនាំនិង មន្ត្រីរដ្ឋបាលស្រុក…

ក្រុមការងារ បាននាំយកទៀន ចំណាំព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យដើម្បី វេរប្រគេនព្រះសង្ឃដែលគង់ចាំ ព្រះវស្សាចំនួន ៤៦ វត្ត ក្នុងក្រុងសៀមរាប

សៀមរាប៖ លោកជំទាវ ខៀវ បុប្ផាផល ឥត សារ៉ាត់ តំណាងឯកឧត្តមនាយឧត្តមសេនីយ៍ ឥត សារ៉ាត់ រដ្ឋលេខាធិការក្រសួង ការពារជាតិ និងជាអនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងជាប្រធានក្រុមប្រធានក្រុមការងារ ចុះមូលដ្ឋានក្រុងសៀមរាប អមដំណើរដោយឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត ជា រតនា ទីប្រឹក្សាសម្តេចតេជោ ហ៊ុន សែន…

ក្រុមហ៊ុនទ្រីភាពគ្រុប ប្រគេនទៀន ចំណាំព្រះវស្សានិងទេយ្យទាន ចំនួន១៣វត្ត នៅស្រុកវាលវែង

ខេត្តពោធិសាត់៖ ឯកឧត្តម ឃៀង សុជីវន័្ត សមាជិកក្រុមប្រឹក្សាខេត្តនិងជាអគ្គនាយករងក្រុមហ៊ុនទ្រីភាពគ្រុបតំណាងលោកអ្នកឧកញ៉ាបណ្ឌិតទ្រី ភាព បេសកជនពិសេសសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងអគ្គនាយកក្រុមហ៊ុនទ្រីភាពគ្រុបនិងលោកជំទាវអ្នកឧកញ៉ា គៀន ស្រីនាង បាននាំយកទៀនចំណាំព្រះវស្សានិងទេយ្យទានប្រគេនព្រះសង្ឃចំនួន១៣វត្តក្នុងស្រុកវាលវែង ខេត្តពោធិ៍សាត់ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០២៤ ដែលបានប្រារព្ធធ្វើជារួមនៅវត្តគិរីបុទុម្ពរ ស្ថិតក្នុងឃុំប្រម៉ោយ…

បើកវគ្គបណ្តុះបណ្តាល ពង្រឹងសមត្ថភាព បន្ថែមដល់គ្រូបង្គោល នៃលេខា ធិការដ្ឋាន(គ.វ.អ )

នៅសាលប្រជុំសាលាខេត្តសៀមរាប នាព្រឹកថ្ងៃទី១៩ ខែ កក្កដា ឆ្នាំ២០២៤ មានបើកវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាពបន្ថែមដល់គ្រូបង្គោល នៃលេខាធិការដ្ឋាន(គ.វ.អ ) ក្រោមអធិបតីភាពឯកឧត្តម ពេជ សោភ័ន ទេសរដ្ឋមន្ត្រី ទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានលេខាធិការដ្ឋាន (គ.វ.អ) ដោយមានវត្តមានចូលរួមពីសំណាក់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត និង…