ប្រជាពលរដ្ឋក្នុងឃុំ ល្វែងឫស្សី ងឿងឆ្ងល់ ថា ហេតុអ្វី មានអ្នកយាមគ្រប់ផ្លូវមិន ឲ្យពួកគាត់ចូលទៅក្នុងតំបន់ត្រពាំង រងាវកក និងតំត្រពាំងត្រាវធំ?

ដោយ អ៊ុក ផ្លុង សៀមរាប÷ មានការផ្ដល់ព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្នុងឃុំល្វែងឫស្សីប្រាប់អ្នកសារព័ត៌មានថាពួកគាត់ងឿងឆ្ងល់ណាស់ហេតុអ្វីមានអ្នកយាមគ្រប់ផ្លូវទៅកាន់តំបន់ត្រពាំងរងាវកក និងត្រពាំងត្រាវធំ ស្ថិតក្នុងភូមិ រូង ថ្មី ឃុំ ល្វែងឫស្សី ស្រុក ជីក្រែង ខេត្តសៀមរាប។ សូម្បីតែពួកគាត់ទៅចំការឬទៅកាប់អុសដុតក៏គេមិនអោយទៅដែល។ ដោយ និយាយថាក្រុមហ៊ុនមិនអោយចូល បើចង់ចូលទាល់តែជួបមេការក្រុមហ៊ុនតាម ICOM មុនសិនពួកគាត់បន្តថាបើយាមជុំវិញបរិវេនក្រុមហ៊ុនមិនថាទេតែនេះនៅយាមឆ្ងាយរាប់គីឡូម៉ែត្រពីក្រុមហ៊ុន។ បើយោងតាមសម្តីបុរសម្នាក់អះអាងថាលោកជាអ្នកកសាងផ្លូវលំពីថ្លល់ធំទៅត្រពាំងរងាវកក លោកបានធ្វើដំណើរទៅមើលចំការក៏ត្រូវគេអោយសុំការអនុញ្ញាតពីក្រុមហ៊ុនដែលទាល់តែដឹងថាលោកជាអ្នកធ្វើផ្លូវនេះទើបអនុញ្ញាតអោយលោកទៅមើលចំការ។ដោយមានការ ផ្ដល់ព័ត៌មានដូចខាងលើនេះកាលពីព្រឹកថ្ងៃច័ន្ទ ទី០៥ ខែ គុម្ភៈ ឆ្នាំ ២០២៤ អ្នកសារព័ត៌មានបានចុះទៅគោលដៅតាមសេចក្តីរាយការណ៍របស់ប្រជាពលរដ្ឋហើយបានឃើញ សកម្មភាពដូចអ្វីដែលពួកគាត់ថាមែន។ នៅពេលអ្នកសារព័ត៌មានទៅដល់ចំណុចនោះមានអ្នកយាមផ្លូវចុះពីថ្នល់ ផ្លូវលំចុះទៅត្រពាំងរងាវកកមានចម្ងាយប្រហែល ៥ គីឡូម៉ែត្រទើបដល់ដីក្រុមហ៊ុនអ្នកយាម ពិតជាមិនអោយប្រជាពលរដ្ឋធ្វើតំណើរទៅកាន់ចំណុចខាលើមែន អ្នកយាមបាននិយាយថាបើចង់ធ្វើតំណើរផ្លូវនេះទាល់តែICOM ទៅសុំការអនុញ្ញាតពីក្រុមហ៊ុនសិន។ អ្នកសារព័ត៌មានសួរថា ហេតុអ្វីក្រុមហ៊ុនមិន ឲ្យប្រជាពលរដ្ឋចូលទៅស្រែចំការរបស់ពួកគាត់បើដីក្រុមហ៊ុននៅឆ្ងាយពីទីនេះរាប់គីឡូម៉ែត្រ? ហេតុអ្វីមិនទៅយាមឯបរិវេនដីក្រុមហ៊ុនទៅ? តើ ក្រុមនេះឈ្មោះអ្វី? ម្ចាស់ក្រុមហ៊ុនឈ្មោះអ្វី? អ្នកយាមក្រវីតែក្បាលឆ្លើយថាខ្ញុំអត់ដឹង ! ខ្ញុំអត់ស្គាល់ឈ្មោះក្រុមហ៊ុនទេហើយម្ចាស់ក្រុមហ៊ុនក៏មិនដឹងឈ្មោះអ្វីដែរ។?
ពាក់ព័ន្ធករណីខាងលើនេះ លោក យុន ប្រុស មេឃុំ ល្វែងឬស្សីបានផ្ញើរសារតាមប្រព័ន្ធ Telegram ថាចាំលោក ឲ្យកម្លាំងទៅពិនិត្យមើល។ ទន្ទឹមនឹងនេះដែរប្រជាពលរដ្ឋថាប្រទេសកម្ពុជា ជ្រកក្រោមម្លប់សន្តិភាព ទូរទាំងព្រះរាជាណាចក្រ ដែលមានភូមិ ឃុំ មានសុវត្ថិភាព ជាចម្បង។ ហេតុ អ្វីឃុំល្វែងឫស្សីមានរឿងបែបនេះកើតឡើង។តើក្រុមហ៊ុនកំពុងធ្វើអ្វីក្នុងចំណុចត្រពាំង រងាវកក និងត្រពាំងត្រាវធំ ទើបក្រុមហ៊ុនមិនឲ្យប្រជាពលរដ្ឋចូលសូម្បីតែពួកគាត់ចូលទៅមើលស្រែចំការក៏មិនអោយចូលដែរ។ ជាចុងក្រោយប្រជាពលរដ្ឋសូមណូមពរឲ្យលោក យុន ប្រុស ជាអាជ្ញាធរឃុំ ល្វែងឬស្សី មេត្តា បកស្រាយប្រាប់ពួកគាត់ពីមូលហេតុដែលក្រុមហ៊ុនមិនឱ្យពួកគាត់ចូលទៅកន្លែងទាំងនោះ ឲ្យបានច្បាស់លាស់។តើ មាន អ្វី ជា អាថ៌កំបាំងនៅក្នុងព្រៃ ត្រពាំងរងាវកក និងព្រៃត្រពាំងត្រាវធំ? តើទាំងនេះគឺជា ទង្វើរ របស់ក្រុមហ៊ុន មួយ ណា?

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *