ក្រុមហ៊ុនជញ្ជីងចល័ត ពានិជ្ជកម្មបរទេស រងការចោទប្រកាន់ពីប្រជាពលរដ្ឋ ២គ្រួសារ ក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ថាបំផ្លាញទ្រព្យសម្បត្តិ និងរំលោភលើដីកម្មសិទ្ធិស្របច្បាប់របស់ពួកគាត់

កំពង់ឆ្នាំង៖ លោកជៀក ឃឿន រស់នៅរាជធានីភ្នំពេញ និងលោកខៀវ ឃុយ មុខរបរជាគ្រូបង្រៀន រស់នៅភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្រៀរខេត្តកំពង់ឆ្នាំង បានអះអាងថា៖ក្រុមហ៊ុនជញ្ជីងចល័ត”ស៊ូម៉ិក ខមភ្លីត អេឃ្វីម៉ិន និង អេនជីនារិង(00049410) ពានិជ្ជកម្មបរទេស” បានឈុសឆាយ និងបំផ្លាញទ្រព្យសប្បត្តិ រំលោភលើដីកម្មសិទ្ធិរបស់ពួកគាត់។

លោកខៀវ ឃុយ បានរៀបរាប់ឲ្យដឹងថា៖ ដីរបស់គាត់នេះបានកាន់កាប់រយៈពេល
៣៨ឆ្នាំមកហើយ និងមានអជ្ញាធរឃុំដឹងឮផងដែរ  លុះអំឡុងថ្ងៃទី០២ រហូតមកទល់ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤ នេះក្រុមហ៊ុនខាងលើ បានឈូសឆាយរំលោភចូលដី និងយកគ្រឿងចក្រកាយបំផ្លាញបង្គោលរបង និងលូដែលគាត់បានចំណាយថវិកាផ្ទាល់ខ្លួនប្រមាណជិត
១ម៉ឺនដុល្លា ទាំងមិនបានជូនដំណឹងដល់ពួកគាត់ដែលជាម្ចាស់ដីឡើយ។

លោកបញ្ជាក់បន្ថែមថា៖ ដីខាងលើជាដីស្របច្បាប់គាត់បានទិញពីឈ្មោះ ជៀប ចិន្តា នៅឆ្នាំ២០១៣ ហើយដីនេះ មានប័ណ្ណកម្មសិទ្ធិលេខក្បាលដី”ក.ឆ.000.809”ចុះថ្ងៃទី១២ ខែសីហា ឆ្នាំ១៩៩៦ ស្ថិតនៅក្នុងភូមិថ្មកែវ
ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ។

ដោយឡែកលោកសេងវិចិត្រអភិបាលនៃគណៈអភិបាលស្រុករលាបៀរបានអោយដឹងថាការកំណត់ទីតាំងឲ្យក្រុមហ៊ុនស្ថាបនាជញ្ជីងសងខាងផ្លូវ តាមគោលការណ៍របស់ក្រសួងសាធារណៈការហើយភាគីម្ចាស់ដីបានដាក់លូលើចំណី់ផ្លូវទៅតាមអ្វីដែលពួកគាត់ថាមានប្លង់។

លោកអភិបាលស្រុកបញ្ជាក់ឲ្យដឹងទៀតថា តាមពិតដីខាងលើនេះជាដីតំបន់២
ប្លង់គាត់ចេញតាមGoogle ដែលដីនេះមានការសម្របសម្រួលពីគណៈកម្មការខេត្ត និងក្រសួងផងដែរ ខាងស្រុកគ្រាន់តែបានចូលរួមដឹងឭ តាមការអនុវត្តរបស់ក្រុមការងារថ្នាក់ខេត្តប៉ុណ្ណោះ។

ចំពោះតំណាងភាគីក្រុមហ៊ុន មិនអាចសុំការបំភ្លឺបាននោះទេនៅវេលាម៉ោង៤និង៤២នាទីថ្ងៃទី៦គម្ភះ ដោយតាមរយះលេខទូរស័ព្ទ០៧១ ៧៧៨៨១១៩ .០៨៧៧៨៨១១៨ ឆ្លើយថាមិនមែនជាអ្នកតំណាងក្រុមហ៊ុនអ្វីនោះទេ។

ទោះជាយ៉ាងនេះក្តី ម្ចាស់ភាគីដីទាំង ២គ្រួសារ សំណូមពរអាជ្ញាធរខេត្ត និងសមត្ថកិច្ចពាក់ព័ន្ធ រួមទាំងក្រុមហ៊ុនជញ្ជីងចល័ត ពាណិជ្ជកម្មបរទេសមេត្តាជួយដោះស្រាយតាមអ្វីដែលពួកគាត់ជាម្ចាស់ដីអាចទទួលយកបាន។

ក្រុមការងារគេហទំព័ តារាជ្យ រងចាំការបំភ្លឺ រាល់ម៉ោងធ្វើការ ០១២ ៩១១ ៧១២

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *