ប្រធានគណៈកម្មាធិការមូលដ្ឋាន សមាគមមិត្តនគរបាល ខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកា សមាគមមិត្តនគរបាលជាតិ ចំនួន ០៤គ្រួសារ

ខេត្តតាកែវ៖ នារសៀលថ្ងៃពុធ ទី ៧ ខែកុម្ភៈ ឆ្នាំ២០២៤ លោកឧត្តមសេនីយ៍ទោ ឈាង ផាន់ណារ៉ា ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និងជាប្រធានគណៈកម្មាធិការ មូលដ្ឋានសមាគមមិត្តនគរបាល ខេត្តតាកែវ “អញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខជាមួយគ្រួសារសព និងប្រគល់ថវិកាសមាគម មិត្តនគរបាលជាតិចំនួន ០៤គ្រួសារស្មើនឹងទឹកប្រាក់ចំនួន ២០,០០០,០០០៛(ម្ភៃលានរៀល)” ដោយមានការចូលរួមពីលោកឧត្តមសេនីយ៍ លោកវរសេនីយ៍ ស្នងការរង លោកនាយ នាយរងការិយាល័យជំនាញពាក់ព័ន្ធ និងក្រុមការងាររបស់ស្នងការដ្ឋាននគរបាលខេត្តតាកែវ។ ថវិកាដែលត្រូវប្រគល់ជូនគ្រួសារសពទាំង ០៤គ្រួសារមានឈ្មោះដូចខាងក្រោម៖
      គ្រួសារទី១- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ងួន អង្គារបុស្ស ត្រូវជាកូនស្រីបង្កើតសព លោកស្រី ញ៉ុង ភីលន់ មន្រ្តីនគរបាលចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី ៩ ខែតុលា ឆ្នាំ២០២៣ ដោយជំងឺមហារីក្រពះ(នៅសហរដ្ឋអាមេរិក) ស្ថិតនៅភូមចក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវ។
      គ្រួសារទី២- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ឌឿ ផល្លា ត្រូវជាភរិយាសព លោក ស៊ិន រដ្ឋា មន្រ្តីនគរបាលជាតិចូលនិវត្ត
ន៍ មរណៈភាពកាលពីថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយជំងឺ(សួតធ្ងន់ធ្ងរ) ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។
      គ្រួសារទី៣- ទទួលថវិកាចំនួន ៦,០០០,០០០៛ (ប្រាំមួយលានរៀល) ជូនដល់លោកស្រី ណៃ សុវណ្ណារ៉េត ត្រូវជាកូនស្រីបង្កើតសព លោក ណៃ ឈាន មន្រ្តីនគរបាលជាតិចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៣ ដោយជំងឺ(ក្រិនថ្លើម)ស្ថិតនៅភូមិក្រាំកណ្តាល ឃុំប្រាំបីមុំ ស្រុកទ្រាំង ខេត្តតាកែវ។
      គ្រួសារទី៤- ទទួលថវិកាចំនួន ២,០០០,០០០៛(ពីលានរៀល) ជូនដល់លោកប្រុស ដាលីន ត្រូវជាកូនបង្កើត សព លោកស្រី គង់ ដោម  ត្រូវជាភរិយាលោក ប្រុស បូរ មន្រ្តីនគរបាលជាតិចូលនិវត្តន៍ មរណៈភាពកាលពីថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ដោយជំងឺ(មហារីសួត) ស្ថិតនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ។ 
       ឆ្លៀតក្នុងឱកាសជួបសំណេះសំណាលនោះ លោកឧត្តមសេនីយ៍ទោ ស្នងការ បានសំដែងនូវមនោសញ្ជេតនា ការអាឡោះអាល័យ សោកស្តាយជាពន់ពេក ចំពោះការបាត់បង់ស្វាមី ភរិយា ឪពុក ម្តាយ ដ៏ល្អ ដែលបានបម្រើប្រទេសជាតិ មាតុភូមិកន្លងមកមានស្នាដៃ និងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើចូលរួមរំលែកទុក្ខ ពីសំណាក់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងជាប្រធានកិត្តិយសសមាគមមិត្តនគរបាលជាតិកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និងជាប្រធានគណៈកម្មាធិការកណ្ដាលសមាគមមិត្តនគរបាលជាតិកម្ពុជាផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *