ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើក ទី១៧ ធ្វើឡើងនៅសៀមរាប រយៈពេល៤ថ្ងៃ

ពិព័រណ៍ផលិតផលខ្មែរ និងបន្លែផ្លែឈើលើកទី១៧ ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប មានរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២ ដល់ ២៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ ។ ពិព័រណ៍នេះ មានការដាក់តាំងបង្ហាញ និងលក់ផលិតផលខ្មែរ បន្លែ ផ្លែឈើ វត្ថុអនុស្សាវរីយ៍ ផលិតផលរបស់សហគមន៍ និងផលិតផលភូមិ១ ផលិតផល១ មកពីរាជធានី-ខេត្តចំនួន១៦…

សេចក្តីជូនដំណឹងក្រុមហ៊ុនដូនកែវផនសប មានទីតាំងនៅភូមិថ្នល់បែក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវបានប្តូរទីតាំងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកផ្លូវបេតុងគីឡូអស្វេច ពីវិមានឯករាជ្យមកខាងត្បូងដែលស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវខេត្តតាកែវ

សេចក្តីជូនដំណឹងក្រុមហ៊ុនដូនកែវផនសប មានទីតាំងនៅភូមិថ្នល់បែក សង្កាត់រកាក្នុង ក្រុងដូនកែវ ខេត្តតាកែវបានប្តូរទីតាំងនៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣ មកផ្លូវបេតុងគីឡូអស្វេច ពីវិមានឯករាជ្យមកខាងត្បូងដែលស្ថិតនៅភូមិឡូរី សង្កាត់រកាក្នុង ក្រុងដូនកែវខេត្តតាកែវ។

សម្តេចតេជោ ហ៊ុន សែន អញ្ជើញ សម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ស្ពានបេតុងខ្សែកាបឆ្លងកាត់ទន្លេសាប និងស្ពានអាកាសឫស្សីកែវ

នៅព្រឹក ថ្ងៃពុធ ១២កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស. ២៥៦៧ ត្រូវ នឹង ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៣ នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃ ព្រះរាជាណាចក្រកម្ពុជា…

ប្រជាកសិករក្នុងឃុំក្រឡាញ់ ស្នើសុំថ្នាក់លើ ដកសិទ្ធិគ្រប់គ្រងប្រឡាយទឹករដ្ឋ ផ្តាច់មុខ ពីលោក គីម ធន់ ដើម្បីអោយពួកគាត់ប្រើប្រាស់បានទាន់ពេលវេលា

សៀមរាប៖ ប្រជាកសិករពីរភូមិក្នុងឃុំក្រឡាញ់ ស្នើសុំថ្នាក់លើ ដកសិទ្ធិគ្រប់គ្រងប្រឡាយទឹករដ្ឋ ផ្តាច់មុខ ពីលោក គីម ធន់ មកដាក់ក្រោមការគ្រប់គ្រងរបស់រដ្ឋវិញ ដើម្បីអោយពួកគាត់ប្រើប្រាស់បានទាន់ពេលវេលា។ប្រជាពលរដ្ឋជាច្រើនគ្រួសារក្នុងភូមិចំនួនពីរ នៃឃុំក្រឡាញ់បានធ្វើលិខិតស្នើសុំបង្កើតសហគម ដាក់ម៉ាស៊ីនបូមទឹក នៅលើទីតាំងអូរធំព្រំប្រទល់ភូមិកោះក្របៅ និងភូមិសំពៅលូន ដើម្បីបូមទឹកយកពីស្ទឹង មកប្រើប្រាស់ស្រោចស្រពស្រែប្រាំង របស់ប្រជាកសិករដែលមានដីទំហំប្រមាណ ១២៥ ហិកតា នៅភូមិកោះក្របៅ…

គម្រោងប្រវត្តិសាស្រ្ត! រាជរដ្ឋាភិបាលកម្ពុជា សម្រេចអនុម័តគម្រោងតម្លៃ ១៧០០លានដុល្លារជីកផ្លូវទឹកពីទន្លេទៅសមុទ្រ

ភ្នំពេញ÷ រាជរដ្ឋាភិបាលបានសម្រេចអនុម័តការអនុវត្តគម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្តុរភារកម្មទន្លេបាសាក់ ដែលជាគម្រោងជីកផ្លូវទឹកតភ្ជាប់ពីទន្លេ ទៅកាន់សមុទ្រដំបូងបំផុតនៅកម្ពុជា។ ការសម្រេចនេះត្រូវបានឡើងក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីដឹកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣នេះ។ យោងតាមការបញ្ជាក់ពីឧត្ដម ផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាលបានឲ្យដឹងថា គម្រោងនេះ គឺជាគម្រោងប្រវត្តិសាស្រ្តលើកទី១ ក្នុងវិស័យដឹកជញ្ជូនផ្លូវទឹករបស់កម្ពុជា ដើម្បីតភ្ជាប់ប្រព័ន្ធទន្លេមេគង្គ និងផ្លូវសមុទ្រ។…

កម្ពុជា នឹងប្រែក្លាយកំពង់ផែស្វយ័តអន្តរជាតិខ្នាតតូច ឱ្យទៅជាកំពង់ផែអន្តរជាតិខ្នាតធំ

ព្រះសីហនុ÷ ក្នុងឱកាសនៃពិធីប្រកាសបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រថ្មីនេះ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន បានលើកឡើងពីតួនាទីយ៉ាងសំខាន់របស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ដែលបាននិងកំពុងរួមចំណែកគាំទ្រដល់ការរីកចម្រើន និងការអភិវឌ្ឍរបស់ប្រទេសជាតិ តាមរយៈការកើនឡើងគួរឱ្យកត់សម្គាល់នូវបរិមាណទំនិញឆ្លងកាត់នៅក្នុងកំពង់ផែនេះ ដែលធ្វើឱ្យប្រាក់ចំណូលរបស់កំពង់ផែ ក៏ដូចជាប្រាក់ចំណូលរបស់ជាតិមានការកើនឡើងជាលំដាប់។ ជាក់ស្ដែង បរិមាណទំនិញឆ្លងកាត់នៅឆ្នាំ២០២២ មានចំនួនប្រមាណ ៧លានតោន កើនឡើង ០,១៨% និងចំណូលសរុបមានចំនួនប្រមាណ…

“ព្រះអគ្គិជ័យកីឡា” បានដង្ហែរមកដល់មាតុភូមិកម្ពុជាយើងហើយ

​ នៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣នេះ “ព្រះអគ្គិជ័យកីឡា” សម្រាប់ព្រឹត្តិការណ៍ការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ និង អាស៊ានប៉ារ៉ាហ្គេម លើកទី១២ ឆ្នាំ២០២៣ បានវិលត្រឡប់មកដល់មាតុភូមិកម្ពុជាហើយ ដោយបានទទួល ពីប្រទេសឡាវ តាមច្រកទ្វារព្រំដែនអន្តរជាតិ ត្រពាំងក្រៀល-ណងណុកខៀន ខេត្តស្ទឹងត្រែង។ បន្ទាប់ពីប្រារព្ធពិធីដង្ហែក្នុងខេត្តស្ទឹងត្រែង ព្រះអគ្គិជ័យកីឡា នឹងត្រូវបន្តដំណើរឆ្លងកាត់ខេត្តក្រចេះ…