រឿងរ៉ាវទំនាស់ដីធ្លីដ៍រ៉ាំរៃមួយ ប្រហែលជារកច្រក ធ្វើការដោះស្រាយចេញហើយ ខណៈដែលអាជ្ញាធខេត្ត.មន្ត្រីជំនាញសុរិយោ ដីខេត្ត អញ្ជើញភាគគីលោកស្រី លិចទូច ទៅធ្វើការដោះស្រាយ

ខេត្តព្រះសីហនុ៖ នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២៤ ម្សិលម៉ិញនេះរឿងរ៉ាវទំនាស់ដីធ្លីដ៍រ៉ាំរៃព្រាបដូចជម្ងឺមហារីកនោះប្រហែលជាអាចរកច្រកធ្វើការដោះស្រាយចេញហើយខណៈដែលមន្ត្រី ជំនាញសុរិយោដីខេត្តអញ្ជើញភាគគីលោកស្រី លិចទូច ទៅធ្វើការដោះស្រាយនេះបើយោងតាមប្រភពមួយបានបង្ហើបអោយដឹងបឋម។ តែសេចក្តីរាយការណ៍និងពេលវេលាម៉ោង៣រសៀលថ្ងៃទី២២មេសា២០២៤កន្លងទៅនេះបងប្អូនប្រជាពលរដ្ឋនៅសហគមន៍អូខ្សាច់ស្ថិតក្នុងភូមិ៣សង្កាត់លេខ១ក្រុងនិងខេត្តព្រះសីហនុមានការភ្ញាក់ផ្អើលខ្លាំងពេលឃើញមានរថយន្តមន្ត្រីសុរិយដីនៃមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុ២គ្រឿងចូលមកធ្វើការវាសវែដីដោយគ្មានអាជ្ញាធរដែនដីភូមិ.សង្កាត់បានដឹងឮនោះឡើយ ។

លោកស្រី លុចទូច តំណាងប្រជាពលរដ្ឋប្រជាពលរដ្ឋ សហគមន៍អូខ្សាច់បានអោយដឹងនៅវេលាម៉ោង៦និង១០នាទីថ្ងៃទី២៥មេសា២០២៤នេះថាគាត់បានឃើញមន្ត្រីសុរិយោដីនៃមន្ទីរដែនដីនគរូបនីយកម្មនិងសំណង់ខេត្តព្រះសីហនុមួយក្រុមបានជិះរថយន្ត២គ្រឿងចូលមកក្នុងបរិវេណដីហើយធ្វើការវាស់វែងចុចនៅលើដីដែលមានទីតាំងលេខ៨៤ដែលកន្លងមកខាងក្រសួង.ខេត្ត.ក្រុងបានធ្វើការវាស់វែងនិងឃ្លុមទុកដើម្បីរងចាំធ្វើការដោះស្រាយ ។

លោកស្រី.ឡុចទូច.បានអោយដឹងនៅរសៀលថ្ងៃដដែលនេះផងដែរថាកន្លងទៅខាងលោកស្រីបានដាក់ពាក្យស្នើសុំអន្តរាគមន៍ទៅឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំនគរូបនីយ៍កម្មនិងសំណង់ក្រោយមកក៍មានដីការអមបញ្ជូនមករដ្ឋបាលខេត្តលេខ១៦៥២ ស្លាស់ ២៣ ជ.ក.ស. ខេត្តព្រះសីហនុថ្ងៃទី២៦តុលា២០២៣ មកលោកប្រធានមន្ទីររៀបចំដែនដីនគរូបនីយ៍កម្ម សំណង់និងសុរិយោដីខេត្តផ្អាកផ្តល់បណ្ណ័វិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុចំពោះក្បាលដីដែលមានប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុចំនួន២០ប័ណ្ណ ។

លោកស្រី លិចទូច បានអោយដឹងទៀតថាដីចំនួន២០ប័ណ្ណត្រូវបានផ្អាក់ចុះម៉េចបានជាមានមន្ត្រីសុរិយោដីលើកគ្នាមួយក្រុមចុះលួចមកធ្វើការវាស់វែងដីដោយគ្មានអាជ្ញាធរភូមិសង្កាត់ចូលរួមសោះអញ្ចឹងវាស្មើនិងលបលួចដោយបំពានលើលិខិតខាងលើ ផងដែរ។

ពាក់ពន្ធនិងករណីខាងលើនេះលោកមេភូមិ៣និងលោកចៅសង្កាត់លេខ១ក្រុងនិងខេត្ត ព្រះស៏ហនុបានអោយដឹងតាមតេឡេក្រាមនៅថ្ងៃទី២២ មេសា ២០២៤ កន្លងទៅថាលោកទាំងពីរមិនបានដឹងទេបើគេចុះមកធ្វើការវាស់វែងគេជូនដំណឹងមកខាងលោកហើយ។

ប្រភពមួយ បានបង្ហើបអោយដឹងថា ករណីទំនាស់ដីធ្លីខាងលើនេះវានៅតែរ៉ាំរ៉ៃយូយាណាស់មកហើយស្ទើក្លាយជាមហារីកទៅហើយនោះ អាចនិងមានច្រកចេញហើយបន្ទាប់ពីភាគីលោកស្រ៏ លុចទូច ត្រូវបានមន្ត្រីនៃមន្ទីរសុរិយោដីខេត្តហៅទៅជួមដើម្បីស្វែងរកដំណោះស្រាយដែលបានជាប់គាំងយូយាមកហើយ ។

ប្រភពខាងលើដដែលក៍បានបង្ហើបអោយដឹងទៀតថាខាងភាគីលោកស្រី លិចទូច បានទទួលភ្លើងខៀវពីអនុប្រធានសុរិយោដីខេត្តព្រះសីហនុលោកសេងសុខណាក់ហៅទៅជួប ហើយការលើកឡើងនៅក្នុងអង្គប្រជុំដែលមានសមាស់ភាពអភិបាលរងខេត្តទទួលបន្ទុកដីធ្លី មានមន្ត្រីមកពីក្រសួងដែនដីនគរូបនីយ៍កម្ម៣នាក់និងមានមន្ត្រីសិរិយោដីខេត្ត២ទៅ៣រូបទៀតមានលោក.សៀឧុត្តម.ក្រុមការងាវាស់វែងដីធ្លីនៅក្នុងភូមិ៣សង្កាត់១ក្រុងន៨ងខេត្តព្រះស៏ហនុផងដែរ។

នៅក្នុងកិច្ចប្រជុំថ្ងៃទី២៥មេសា២០២៤នេះគេបានលើកឡើងថាគេបានប្រាប់អោយដឹងថាអោយខាងលោកស្រី លុចទូចរៀបចំឯកសារដែលមានទម្ងន់ដាក់ទៅមន្ទីសិរិយោដីខេត្តនិងភាគីម្ខាងទៀតត្រូវធ្វើការដោះស្រាយជាបន្ទាន់ហើយការដោះស្រាយនេះត្រូវធ្វើឡើងនៅមុនខែ៧ឆ្នាំ២០២៤បញ្ចប់ទាំងអស់គ្នានៅក្នងនោះពាក្យបណ្តឹងឥឡីវនេះមន្ត្រីសុរិយោដីគេបានធ្វើការណែនាំអោយយើងកូពីពាក្យបណ្ដឹងដែលមានការពាក់ពន្ធវិវាទដីធ្លីខាងលើទាំងអស់ដែលមានទំហ៊ុំ១៣៥ហិតានិងឯកសារដែលយើងបានកាន់កាប់និងទទួលស្គាល់ដោយភូមិឃុំសង្កាត់ពីមុនៗមកហើយគេបានបញ្ជាក់ហើយថាគេនិងដោះបញ្ចប់នៅខែ៧ឆ្នាំ២០២៤នេះ ។

តែបើទោះជាយ៉ាងនេះក្តីភាគីលោកស្រី លុចទូច ក៍នៅតែធ្វើការអំពាវនាវដល់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាដែលមានសម្តេចមហាបវរធិបតី ហ៊ុនម៉ាណែត អាជ្ញាធខេត្តនិងមន្ត្រីពាក់ពន្ធខាងលើជួយរកយុត្តិធម៍ជូនលោកស្រីនិងសហគមន៍លោកស្រីផងព្រោះរឿងក្តីក្តាំនេះវាត្រូវបានក្លាយជាជម្ងឺរ៉ាំរៃដែលម៨នអាចរកច្រកធ្វើការដោះស្រាយចេញសោះ ។

តែបើទោះយ៉ាងណានោះៗមជ្ឈដ្ឋានទូទៅក៍ដូចជាសារព័ត៌មានតារាជនិងបន្តតាមដានទៀតថាវិវាទដីធ្លីដ៍រ៉ាំរៃមួយនេះតើជនរងគ្រោះអាចឈានទៅទទួលបាននៅភាពយុត្តិធម៍ផងដែរទេ ? ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *