ឯកឧត្តម ខូយ រីដា ថ្លែងថាក្រុមប្រឹក្សាក្រុង សង្កាត់ត្រូវបង្កើនសមត្ថភាពការងារកាត់បន្ថយភាពអសកម្មទើបធ្វើអោយមូលដ្ឋានមានការអភិវឌ្ឍន៍ជាក្តីសង្ឃឹមរបស់ម្ចាស់សន្លឹកឆ្នោត

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងថា ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ទាំង៧នៃក្រុងពោធិ៍សាត់ត្រូវប្រកាន់គោលជំហររួបរួមសាមគ្គី ឯកភាពផ្ទៃក្នុងបង្កើនសមត្ថភាពការងារ បន្តខិតខំបំពេញតួនាទីភារកិច្ចក្នុងការបម្រើប្រជាពលរដ្ឋ ជម្រុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន កាត់បន្ថយនូវភាពអសកម្ម និងមិនត្រូវបង្កបញ្ហាស្មុកស្មាញដែលនាំឲ្យប៉ះពាល់និងមានការថ្នាំងថ្នាក់ពីសំណាក់មហាជន ប្រជាជនមកលើថ្នាក់ដឹកនាំនោះឡើយ។ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានថ្លែងលើកឡើងបែបនេះនៅក្នុងពិធីបន្តជួបសំណេះ សំណាលជាមួយក្រុមប្រឹក្សាក្រុងនិងក្រុមប្រឹក្សាសង្កាត់ទាំង៧នៃស្រុកភ្នំក្រវាញចំនួន៦៥រូបក្នុងនោះក្រុមប្រឹក្សាក្រុង១៦រូបនិងក្រុមប្រឹក្សាសង្កាត់៤៩រូប…

ប្រជាពលរដ្ឋមួយគ្រួសារងងិតភ្នែកទាំង ៣នាក់សុំសប្បុរសជនអាណិតមេតាជួយពួកគាត់ផង

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋមួយគ្រួសារអភ័ព្វងងិតភ្នែកទាំង៣នាក់ ជួបការលំបាក់អំពាវនាវសុំសប្បុរសជនអាណិតមេត្តាជួយដល់ពួកពួកគាត់ផង ។ សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថាគ្រួសារជនពិការភ្នែកទាំង៣នាក់ខាងលើនេះមាន.១ឈ្មោះ.សាត់ឃុត ភេទប្រុស. ២.ឈ្មោះ មាន.ភេទស្រី ទី៣ឈ្មោះ.អោកហេន.ភេទស្រីត្រូវជាប្អូនថ្លៃដែលជាអ្នកមើលថែប៉ុន្តែមកដល់បច្ចុប្បនឈ្មោះនេះក៍ជួបប្រទះការងងិតភ្នែកមើលមិនឃើញដែរពួកគាតទាំងបីនាក់រស់នៅក្នុងភូមិត្របែក.ឃុំត្រងិល.ស្រុកកំពង់លែង ។ ហើយបច្ចុប្បន៍ពួគគាត់កំពង់រស់នៅក្នុងស្ថានភាពលំបាក បានសុំអំពាវនាវដល់សប្បុរសជនដែលមានចិត្តសប្បុរសមេត្តាជួយពួកគាត់ផងខណៈកូនចៅរបស់គាត់មិនមានលិទ្ធភាពនិងព្យាបាល។ លោក ឈៀងចាន់ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្តបានប្រាប់អោយដឹងនៅវេលាម៉ោង ១១និង១០នាទីថ្ងៃទី១៦វិច្ឆិការ ឆ្នាំ២០២៣ លោកបានបញ្ជាក់ថាក្រោយពីទទួលបាននូវព័ត៌មាននេះពិសេសអាសយដ្ឋានរស់នៅរបស់ពួគគាគ់ដើម្បីងាយស្រួលខាងលោកចុះទៅពិនិត្យនិងផ្តល់បណ្ណសំគាល់ជនពិការ ។ លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននីតិសម្បទាខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងទៀតថាមកដល់ពេលនេះបណ្ណសំគាល់ជនមានពិការរភាពលោកបានទទួលពីខាងក្រសួងមកបានចំនួន៦៩០ជាងក្រោយការពិនិត្យមើលរួចរាល់ក្រុមការងារលោកនិងធ្វើប្រគល់ជូនពួកគាត់តែម្តង…

សិស្សសាលាបឋមសិក្សាដែលជាប់ចំណាត់ថ្នាក់ ពីលេខ១ដល់លេខ៥ ចំនួន៣៨៣នាក់ ទទួលបានលិខិតសរសើរនៅសាលាបឋមសិក្សាពោធិ៍សាត់

ពោធិសាត់៖ មានធ្វើពិធីចែកលិខិតសរសើរដល់សិស្សានុសិស្សចំនួន ៣៨៣នាក់ ស្រី២៥៨នាក់ ដែលបានខិតខំរៀនសូត្ររហូតទទួលបានចំណាត់ពីលេខ១ដល់លេខ៥។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរអប់រំយុវជននិងកីឡា អភិបាលរងក្រុងពោធិ៍សាត់ និងមន្ទីរអង្គភាពក្នុងខេត្តមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៣។ លោក ឆេង រិទ្ធ នាយកសាលាបឋមសិក្សាពោធិ៍សាត់បានរាយការណ៍ថា អនុវត្តតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩ –…

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ឆ្នាំទី៥ អាណត្តិទី៣ នៅស្រុកភ្នំក្រវាញ

ពោធិសាត់៖ ឯកឧ្ត្តមម៉ក់ រ៉ា ប្រធានក្រុមប្រឹក្សាខេត្ត និង លោក ចេង ឡៃ អភិបាលរង នៃគណៈអភិបាលខេត្ត តំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត បានដឹកនាំអង្គវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តពោធិ៍សាត់ឆ្នាំទី៥ អាណត្តិទី៣ នៅស្រុកភ្នំក្រវាញ…

លោកជំទាវ កែវ ចិរិយា អញ្ជើញជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយនិវត្តជនរបស់សមាគមន៍សង្គហៈមិត្តបុគ្គលិកមន្រ្តីរាជការ

តាកែវ៖ រសៀលថ្ងៃពុធ ទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកជំទាវ កែវ ចិរិយា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាលសមាគមន៍សង្គហៈមិត្តបុគ្គលិកមន្រ្តីរាជការនៃក្រសួងសេដ្ឋកិច្ច បានអញ្ជើញជាអធិបតីក្នុងពិធីសំណេះ សំណាលជាមួយនិវត្តជនរបស់សមាគមន៍សង្គហៈមិត្តបុគ្គលិកមន្រ្តីរាជការប្រមាណជិត១០០ នាក់។ ពិធីសំណេះសំណាលនេះ រៀបចំធ្វើឡើងនៅសាលប្រជុំមន្ទីរ នឹងក៏មានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវជាថ្នាក់ដឹកនាំក្រសួងសេដ្ឋកិច្ច លោក ហោ…

វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ នៅស្រុកជលគិរី

កំពង់ឆ្នាំង៖ វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិ ទី៣ នៅស្រុកជលគិរីត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់  ឯកឧត្តម…

ចែកបណ្ណប្រថាប់ត្រាចំនួន៣៦០បណ្ណដល់ប្រជាពលរដ្ធជាម្ចាស់អចលន:វត្ថុ ភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស

កំពង់ឆ្នាំង៖ ក្រុមទី១ លើការងារបច្ចេកទេសវិស័យដីធ្លី នៃមន្ទីររៀបចំដែនដីនគររូបណីយកម្មសំណង់ និងសុរិយោដីខេត្តកំពង់ឆ្នាំង បានចុះចែកបណ្ណប្រថាប់ត្រាចំនួន៣៦០បណ្ណ ជូនដល់ប្រជាពលរដ្ធជាម្ចាស់អចលន:វត្ថុ ក្នុងភូមិក្រាំងតាមុំ ឃុំតាំងក្រសាំង ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។ បើយោងតាមការបញ្ជាក់ពីមន្រ្តីក្រុមការងារបច្ចេកទេស នៃមន្ទីររៀបចំដែនដីនគររូបណីយកម្មសំណង់ និងសុរិយោដីខេត្ត កំពង់ឆ្នាំង បានអោយដឹងថា នៅក្នងភូមិក្រាំងតាមុំ…

សមត្ថកិច្ចនគបាលស្រុកក្រគរ សហការ ជាមួយ នគបាលចរាចរណ៍ផ្លូវ គោកខេត្តឃាត់ខ្លួនជនសង្ស័យ័១នាក់លួចរត់យន្ត

ពោធិ៍សាត់៖ សមត្ថកិច្ចនគបាលស្រុកក្រគបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ក្រោយធ្វើសកម្មភាពលួចយករថយន្ត ជនរងគ្រោះរួចបើកគេចចេញគ្រាដែល ជនរងគ្រោះជាអ្នករត់តាក់ស៊ីមកប្តឹងសមត្ថកិច្ចភ្លាមៗ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ សហការជាមួយកម្លាំងនៃការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្ត ដែលកំពុងអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបចាប់ឃាត់ខ្លួនបាន។ ហេតុការនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូ ម៉ែត្រ ១៦១–១៦២ ស្ថិតនៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់  នៅវេលាម៉ោង៣និង៣៥នាទីថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០២៣។ បើយោងតាមការបំភ្លឺពីជនរងគ្រោះឈ្មោះ ចាន់ សុខនិត ភេទប្រុស  អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី  រស់នៅភូមិ ស្រែរាំង ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់សមត្ថកិច្ចថា ខ្លួនបានដឹកឥវ៉ាន់របស់ចិន ពីឡែមទៅដាក់នៅពោធិ៍ចិនតុង លុះមក ដល់ខាងកើតរង្វង់មូលព្រាបស ខេត្តបាត់ដំបង ក៏មានបុរសម្នាក់បានហៅឡានរបស់ខ្លួនជិះទៅភ្នំពេញដែរ រួចខ្លួនក៏បាន ឈប់ឲ្យបុរស១នាក់នោះឡើង ដោយគិត ថាជាអ្នកដំណើរហើយក៏បានសួរថាតើលោកទៅណាហើយបុរសនោះក៏បានឆ្លើយថាទៅភ្នំពេញ ខ្លួនក៏បានដឹកមកដល់ចំណុច ឃុំត្រពាំងជង ខេត្តពោធិ៍សាត់…

លោក សាន់ យូ អញ្ជើញជាអធិបតីក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្ធសម្រាប់ភូមិតាកាប និងភូមិយោត ឃុំខ្លុងពពក ស្រុកទឹកផុស

កំពង់ឆ្នាំង៖ លោក សាន់ យូ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីភាពក្នុងពិធីប្រកាសផ្សព្វផ្សាយតំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្អ សម្រាប់ភូមិតាកាប និងភូមិយោត ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដីនគររូបណីយកម្មសំណង់ និងសូរិយោដីខេត្ត…

សមត្ថកិច្ចផែនព្រហ្មទណ្ឌនៃស្នងការនគបាលខេត្តពោធិសាត់ឃាត់ខ្លួនចោ លួចគោ២នាក់

ពោធិ៍សាត់៖នៅវេលាម៉ោង២និង៣០ នាទី អាធ្រាត្រឈានចូលថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ ២០២៣វេលាម៉ោង២.៣០នាទីអាធ្រាត្រមានសកម្ម ភាពបទល្មើសព្រហ្មទណ្ឌ ចោលួចគោនៅចំណុច អូរពងមាន់ ស្ថិតក្នុងភូមិស្ទឹងថ្មីឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍សាត់សត្វគោ៣ក្បាល។ ក្រោយទទួលបានព័ត៌មានភ្លាមលោក ឧត្តមសេនីយ៍ទោ ស ថេង បានបញ្ជាអោយលោកដឧត្តមសេនីយ៍ត្រី ម៉ូល៏ដា ដឹកនាំកម្លាំងចុះពួនស្ទាក់នៅចំណុច ភូមិប្រមោយឃុំប្រមោយ ស្រុកវាលវែងគោចំនួន ៤ ក្បាល ៣ក្បាលបានហក់ចេញពីលើរថយន្តនៅសល់១ក្បាលគ្រាដែល…