ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្តកំពង់ឆ្នាំងបាននាំយកអំណោយសប្បុរសជនរស់នៅសហរដ្ឋ អាមេរិកជូនជនពិការ៦គ្រួសារនៅស្រុកបរិបូរណ៍

កំពង់ឆ្នាំង៖ លោក ឈាង ចន្ធី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោក សួស គឹមស មូលនិធិជនពិការខេត្ត និងលោកស្រី សួន សុខា អនុប្រធានការិយាល័យស្តារលទ្ធភាពពលកម្មខេត្ត នាំយកអំណោយរបស់សប្បុរសជនរស់នៅសហរដ្ឋអាមេរិក ចែកជូនជនមានពិការភាព នៅភូមិក្បាលថ្នល់ ឃុំផ្សារ…

សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងនៅតែបន្តសហការណ៍ចុះធ្វើការរុះរើកាប់បំផ្លាញ ចោលនូវឧបករណ៍នេសាទស្បៃមុងខុសច្បាប់នៅក្នុងស្រុក ជលគីរី

កំពង់ឆ្នាំង៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលគិរី បានសហការគ្នា ចុះធ្វើការបង្ក្រាបដោយមិនលើកលែងកាប់កំទេចចោលឧបករណ៍នេសាទស្បៃមុង ខុសច្បាប់។ កិច្ចប្រតិបត្តការធ្វើឡើងដោយប្រើប្រាស់មធ្យោបាយការណូតចំនួន៥គ្រឿង ប្រើប្រាស់កម្លាំងចំនួន​១៩នាក់ ដឹកនាំដោយ លោក. ប្រាក់លៀងហួ.អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានចុះប្រតិបតិ្តការបង្ក្រាបបទល្មើសនេសាទស្បៃមុង នៅក្នុងភូមិសាស្រ្តឃុំព្រៃគ្រី ស្រុកជលគិរី បានប្រទះឃើញការធ្វើនេសាទ ដោយប្រើឧបករណ៍របាំងលូស្បៃមុងខុសនិងច្បាប់ស្តីពីជលផលនៅចំណុចទួលគោកទន្សាយនិងចំណុចភ្នំដង ភមិព្រៃគ្រីខាងជើងនិងចំណុចបឹងខ្លែងក្រូច ភូមិកោះធំស្រុកជលគីរីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ខែវិច្ឆិការ ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្តតិបត្តកាខាងលើនេះសមត្ថកិច្ចបានពិនិត្យឃើញនូវបទល្មើសជាក់ស្តែងសមត្ថកិច្ចបានឯកភាពគ្នាធ្វើការចុះរុះរើ​…

ខួបអនុស្សាវរីយ៍លើកទី ៧០ ថ្ងៃបុណ្យឯករាជ្យជាតិ និង កំណើតកងទ័ព

សៀមរាប៖ ថ្ងៃទី ០៩ វិច្ឆិកា គឺជាថ្ងៃប្រវតិ្តសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវឯករាជ្យ ក្រោមព្រះរាជបូជនិយកិច្ចរបស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពីពួកអាណានិគមបារាំងសេស ហើយត្រូវបានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីរំលឹកនូវខួបអនុស្សាវរីយ៍លើក ទី៧០…

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៣ នៅស្រុកស្វាយលើ

សៀមរាប៖ រដ្ឋបាលខេត្តសៀមរាប បានរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តសៀមរាប លើកទី៥ អាណត្តិទី៣ ក្នុងគោលដៅទី៥ នៅបរិវេណវត្ត ស្វាយលើ ក្នុងឃុំស្វាយលើ ស្រុកស្វាយលើ មានចំនួនពីរស្រុក មានស្រុកជីក្រែង និង ស្រុកស្វាយលើ ក្រោមអធិបតីភាពឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង…

យោធភូមិភាគទី៩ នៃកងទ័ពប្រជាជន វៀត ណាម និងរដ្ឋបាលខេត្តកំពង់ឆ្នាំងបានរៀបចំពិធីចុះកិច្ចព្រមព្រៀង បន្តសហការ រុករក អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្តវៀត ណាម ដែលបានពលីជីវិតក្នុងសម័យសង្គ្រាមនៅកម្ពុជា ក្នុងជំហាន​ទី​២៣

កំពង់ឆ្នាំង៖ នៅទីបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានរៀបចំពិធីចុះហត្ថលេខាបន្តសហការ រុករក ជីកលើក និងធ្វើមាតុភូមិនិវត្តន៍ អដ្ឋិធាតុកងទ័ពស្ម័គ្រចិត្ត និងជំនាញការ វៀតណាម ដែលបានពលីជីវិតគ្រប់សម័យសង្គ្រាមក្នុងភូមិសាស្ត្រខេត្តកំពង់ឆ្នាំង ជំហាន ទី២៣ រដូវប្រាំង ឆ្នាំ២០២៣-២០២៤ ដែលពិធីនេះស្ថិតក្រោមអធិបតីភាព លោកឧត្តមសេនីយ៍ទោ មុំ សុភាព មេបញ្ជាការរង និងជាអនុប្រធានអចិន្ត្រៃយ៍គណៈកម្មការជំនាញ…

បដិសណ្ឋាកិច្ចដំណើរបំពេញទស្សនកិច្ចជាផ្លូវការរបស់សភាប្រជាជន ចិន

សៀមរាប៖ ឯកឧត្តម ប៊ុន ថាឬទ្ធិ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោក យុន លីនណេ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប បានដឹកនាំប្រតិភូខេត្ត ធ្វើបដិសណ្ឋារកិច្ចដំណើរការអញ្ជើញដល់របស់គណៈប្រតិភូជាន់ខ្ពស់ សភាប្រជាជនចិន នៅអាកាស យានដ្ឋានអន្តរជាតិសៀមរាប.អង្គរ ដឹកនាំដោយឯកឧត្តម លូវ ឈីនជៀន (Lou Qinjian)…

រយ:ពេល២ថ្ងៃសមត្ថកិច្ចផ្នែករដ្ឋបាលជលផលនិងសង្កាត់ជលផលស្រុកជលគីរីបន្តធ្វើការរុះរើបំផ្លាញ ចោលរបាំងស្បៃមុងក្នុងស្រុកជលគីរីនិងស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ រយ:ពេលពីថ្ងៃទី៦រហូតដល់ថ្ងៃទី៧វិច្ឆិការ២០២៣នេះសមត្ថកិច្ចផ្នែករដ្ឋបាលជលផលនិងសង្កាត់ជលផលស្រុកជលគីរីនៅតែបន្តធ្វើការរុះរើបំផ្លាញ ចោលរបាំងស្បៃមុងក្នុងស្រុកជលគីរីនិងស្រុករលាប្អៀរ ដែលនៅតែកើតមាន។ លោក ខៀវ សុផានរិទ្ធិ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថា រយះពេលពីរថ្ងៃទី៦បន្តរហូតដល់ថ្ងៃទី ៧វិច្ឆិការ២០២៣នេះលោកបានដឹកនាំកម្លាំងចុះធ្វើសកម្មភាពការណូត៤គ្រឿងកម្លាំង១៤នាក់ថ្ងៃទី៦បន្តរហូតដល់ថ្ងៃទី ៧វិច្ឆិការ២០២៣នេះចុះធ្វើសកម្មភាពនៅឃុំពាមឆ្កោកចំណុចទំនប់មេទឹកពាមឆ្កោកនិងចំណុចទួលវាសណាប់ ។ នៅថ្ងៃទី៧វិច្ឆិការ២០២៣នេះលោកបានដឹកនាំកម្លាំងចុះធ្វើសកម្មភាពនៅចំណុចទំនប់ដាច់និងទួលស្គន់ស្ថិតក្នុងភូមិទំនាបពេជ្យក្នុងឃុំគោកបន្ទាយស្រុករលាប្អៀរខេត្តកំពង់ឆ្នាំង ។ លោក ខៀវ សុផាន់រិទ្ធិ នាយផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទបានអោយដឹងថាក្នុងរយ:ពេល២ថ្ងៃមកនេះសមត្ថកិច្ចផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទនិងសង្កាត់ជលផលស្រុកជលគីរីបានចុះធ្វើការរុះរើនិងបំផ្លាញចោលនូរបាំងស្បៃមុងបានចំនួន២០កន្លែង ប្រវែង៨០០ម៉ែត្រ លបលូ២២មាត់…

គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាបបើកកិច្ចប្រជុំពិភាក្សាលើប្រធានបទការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យ

សៀមរាប៖ គណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាបបានបើកកិច្ចប្រជុំក្រោមប្រធានបទការឆ្លើយតបមេរោគអេដស៍ជាពហុវិស័យខេត្តក្រោមកិច្ចដឹកនាប្រជុំដោយលោក ពិន ប្រាកដ អភិបាល រងខេត្ត និងជាគណៈកម្មាធិការប្រយុទ្ធ នឹងជំងឺអេដស៍ខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៧ ខែ វិច្ឆិកា ឆ្នាំ ២០២៣នេះ។ មានប្រសាសន៍បើកកិច្ចប្រជុំនាពេលនោះដែរ លោក ពិន ប្រាកដ បានមានប្រសាសន៍ថា…

ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អញ្ជ្ជើញ ប្រគល់វិញ្ញា បនបត្រសម្គាល់ម្ចាស់អចលវត្ថុ ដល់ប្រជាពលរដ្ឋ ៩២៣គ្រួសារ នៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស

កំពង់ឆ្នាំង៖ បណ្ណកម្មសិទ្ធិដីធ្លីរបស់ប្រជាពលរដ្ឋនៅឃុំអភិវឌ្ឍន៍ ស្រុកទឹកផុសចំនួន ២៨២៦ក្បាលដី ត្រូវបានចែកជូនដល់ប្រជាពលរដ្ឋ បន្ទាប់ពីបានអនុវត្តតាមនីតិវិធីនៃការចុះបញ្ជីដីធ្លីជាលក្ខណប្រព័ន្ធ រួចរាលរាល់ ។ ពិធីប្រគល់បណ្ណកម្មសិទ្ធដីធ្លីនេះ ត្រូវាបានធ្វើនា នៅថ្ងៃទី៧ ខែវិច្ឆិការ ឆ្នាំ២០២៣ ក្រោមអធិបតីភភាព ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមលោក ឈុន សុខកុម្ភៈ…

សិក្ខាសាលាស្តីពី (ការកាត់បន្ថយការប្រើប្រាស់ ផលិតផលប្លាស្ទិកប្រើបាន តែមួយដង តាមទម្លាប់ចាស់)

ខេត្តសៀមរាប៖ បើកអង្គសិក្ខាសាលា ស្តីពី ការកាត់បន្ថយការប្រើប្រាស់ផលិតផលប្លាស្ទិកប្រើបានតែមួយដង តាមទម្លាប់ចាស់ ក្រោមអធិបតីភាពលោក យុន លីនណេ អភិបាលរងខេត្តសៀមរាប និង លោក Frank Jattke ប្រធានក្រុមការងារអាស៊ានប្រចាំប្រទេសកម្ពុជា នៃទីភ្នាក់ងារសហ ប្រតិបត្តិការអាល្លឺម៉ង់ (GIZ) ដោយមានការចូលរួមពីមន្ត្រីបរិស្ថាន មន្ទីរទេសចរណ៍ តំណាង…