ប្រជាពលរដ្ឋមួយគ្រួសារងងិតភ្នែកទាំង ៣នាក់សុំសប្បុរសជនអាណិតមេតាជួយពួកគាត់ផង

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋមួយគ្រួសារអភ័ព្វងងិតភ្នែកទាំង៣នាក់ ជួបការលំបាក់អំពាវនាវសុំសប្បុរសជនអាណិតមេត្តាជួយដល់ពួកពួកគាត់ផង ។

សេចក្តីរាយការណ៍ពីប្រជាពលរដ្ឋបានអោយដឹងថាគ្រួសារជនពិការភ្នែកទាំង៣នាក់ខាងលើនេះមាន.១ឈ្មោះ.សាត់ឃុត ភេទប្រុស. ២.ឈ្មោះ មាន.ភេទស្រី ទី៣ឈ្មោះ.អោកហេន.ភេទស្រីត្រូវជាប្អូនថ្លៃដែលជាអ្នកមើលថែប៉ុន្តែមកដល់បច្ចុប្បនឈ្មោះនេះក៍ជួបប្រទះការងងិតភ្នែកមើលមិនឃើញដែរពួកគាតទាំងបីនាក់រស់នៅក្នុងភូមិត្របែក.ឃុំត្រងិល.ស្រុកកំពង់លែង ។

ហើយបច្ចុប្បន៍ពួគគាត់កំពង់រស់នៅក្នុងស្ថានភាពលំបាក បានសុំអំពាវនាវដល់សប្បុរសជនដែលមានចិត្តសប្បុរសមេត្តាជួយពួកគាត់ផងខណៈកូនចៅរបស់គាត់មិនមានលិទ្ធភាពនិងព្យាបាល។

លោក ឈៀងចាន់ធី ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្តបានប្រាប់អោយដឹងនៅវេលាម៉ោង ១១និង១០នាទីថ្ងៃទី១៦វិច្ឆិការ ឆ្នាំ២០២៣ លោកបានបញ្ជាក់ថាក្រោយពីទទួលបាននូវព័ត៌មាននេះពិសេសអាសយដ្ឋានរស់នៅរបស់ពួគគាគ់ដើម្បីងាយស្រួលខាងលោកចុះទៅពិនិត្យនិងផ្តល់បណ្ណសំគាល់ជនពិការ ។

លោកប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននីតិសម្បទាខេត្តកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងទៀតថាមកដល់ពេលនេះបណ្ណសំគាល់ជនមានពិការរភាពលោកបានទទួលពីខាងក្រសួងមកបានចំនួន៦៩០ជាងក្រោយការពិនិត្យមើលរួចរាល់ក្រុមការងារលោកនិងធ្វើប្រគល់ជូនពួកគាត់តែម្តង ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *