អាជ្ញាធរស្រុកអង្គរធំ រៀបចំការប្រកួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់ ៧មករា ដើម្បីអបអរសាទរខួប អនុស្សាវរីយ៍លើកទី៤៥ឆ្នាំ ថ្ងៃជ័យជំនះ៧មករា ១៩៧៩

សៀមរាប៖ ដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥នៃថ្ងៃជ័យជំនះ៧មករា ឆ្នំា១៩៧៩ ដែលជាថ្ងៃរំដោះប្រទេសជាតិចេញពីរបបវាលពិឃាតនោះ អាជ្ញាធរស្រុកអង្គរធំ ខេត្តសៀមរាបបានរៀបចំការប្រគួតកីឡាបាល់ទាត់ដណ្តើមពានរង្វាន់៧មករា ឆ្នាំ២០២៤ ដែលមានក្រុមកីឡាករចូលរួមប្រគួតប្រជែងចំនួន ១៥ក្រុម ដោយក្នុងនោះមាននារីចំនួន២ក្រុម បានបង្ហាញពីសមត្ថភាពរៀងៗខ្លួន ហើយការប្រកួតបាលទាត់នេះ ត្រូវបានបិទបញ្ចប់ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ២០២៤ នៅលើទីលានបាល់ទាត់ស្រុកអង្គរធំ ខេត្តសៀមរាប ក្រោមការគាំទ្រដោយមន្ទីរអប់រំ យុវជន និងកីឡាខេត្ត រដ្ឋបាលស្រុកអង្គរធំ និង ឯកឧត្ត អែល សៀត សមាជិកក្រុមប្រឹក្សាខេត្ត ព្រមទាំងការជួយឧបត្ថម្ភថវិកា និងសម្ភារដោយសប្បុរសជននានាផងដែរ។ ថ្លែងក្នុងពិធីបិទការប្រកួតនោះ អភិបាលស្រុកអង្គរធំ លោក ពៅ ប៊ុនធឿន បានបង្ហាញថា ការបង្កើតព្រឹត្តិការណ៍ប្រកួតបាលទាត់សម្រាប់អបអរសាទរថ្ងៃ៧មករា និងរិតចំណងសាមគ្គីភាពរវាងយុវជនយុវនារី ក៏ដូចជាការបង្កើននៅផាសុខភាពផ្លូវកាយផ្លូវចិត្តផងដែរ។ លោក បានបន្តថា ការប្រកួតបាលទាត់នាពេលនេះ ជាការរំលឹកនូវគុណថ្ងៃជ័យជម្នះ៧មករា ដែលជាជីវិតទី២របស់យើងគ្រប់គ្នា ដែលបានរួចផុតពីក្រញ៉ាំបាតដៃប្រឡាក់ឈាម ប៉ុល ពត បើគ្មានគុណថ្ងៃ ៧មករានោះទេ ក៏យើងគ្មានសន្តិភាពនោះដែរ។ ដោយគុណថ្ងៃជ័យជម្នះ ៧មករានេះហើយ ធ្វើឲ្យប្រទេសកម្ពុជាយើង មានសុខសន្តិភាពពេញលេញ ក្រោមកិច្ចដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន កំពូលស្ថាបនិក បិតាសន្តិភាព ក៏ដូចសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃនីតិកាលទី៧ បានយកចិត្តទុកដាក់ខ្ពស់ ក្នុងវិស័យបណ្តុះបណ្តាលធនធានមនុស្សនៅកម្ពុជា។ សូមបញ្ជាក់ថា ក្រុមកីឡាករចូលរួមប្រកួតចំនួន១៥ក្រុម ក្នុងនោះក្រុមបាល់ទាត់ផ្នែកនារីមានចំនួន២ក្រុម។ ដោយឡែកលទ្ធផលប្រកួតចាញ់ឈ្នះរយៈពេល៧ថ្ងៃនេះ យើងរកឃើញក្រុមដែលទទួលបានជ័យលាភីផ្នែកនារីមាន៖ ក្រុមបាល់ទាត់នាគមាសអង្គរធំ ទទួលបានជ័យលាភីលេខ (១) ក្រុមបាល់ទាត់នារីអង្គរធំ ទទួលបានជ័យលាភីលេខ (២) ។ ផ្នែកបាល់ទាត់បុរស យើងរកឃើញក្រុមដែលទទួលបានជ័យលាភីលេខ(១) បានទៅលើក្រុមគោគ្រើលមូស្លីម។ ជ័យលាភីលេខ(២) បានទៅលើក្រុមស្វាយចេក។ ជ័យលាភីលេខ(៣)បានទៅលើក្រុមបាល់ទាត់អនុវិទ្យាល័យអង្គរធំ។ ជ័យលាភីលេខ(១) ទទួលបានពាន មេដាយមាស ប័ណ្ណសរសើរ និងថវិកាមួយចំនួន។ ជ័យលាភីលេខ (២) ទទួលបានមេដាយប្រាក់ ប័ណ្ណសរសើរ និងថវិកាមួយចំនួនដែរ។ ជ័យលាភីលេខ(៣) ទទួលបានមេដាយសំម្រឹត្ត ប័ណ្ណសរសើរ និងថវិកា។ ចំណែកក្រុម ដែលមិនទទួលបានជ័យលាភី ក៏ទទួលបានប័ណ្ណសរសើរ (១) ក្នុង១ក្រុមៗផងដែររ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *