ព្រះសីហនុ៖ អនុវត្តតាមបទបញ្ជាយ៉ាងម៉ឹងម៉ាត់ លោក ឧត្តមសេនីយ៍ត្រី ហេង ប៊ុនទី មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះសីហនុ នៅវេលាម៉ោង០៩:៣០នាទីព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ កម្លាំងជំនាញ នៃការិយាល័យបទល្មើសព្រហ្មទណ្ឌ មន្ទីរស្រាវជ្រាវ និងបង្រ្កាបបទល្មើស កងរាជអាវុធហត្ថខេត្តព្រះសីហនុ បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យជនជាតិចិន ចំនួន ០១នាក់ រួមនឹងវត្ថុតាងមួយចំនួន ទៅអយ្យការអមសាលាដំបូងខេត្តព្រះសីហនុ ពាក់ព័ន្ធនឹងករណីកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត ដែលប្រព្រឹត្តិក្នុងភូមិ៤ សង្កាត់លេខ៤ ក្រុងព្រះសីហនុ ដែលកម្លាំងបានចាប់យកវត្ថុតាងរួមមានកាំភ្លើងខ្លី ចំនួន ០១ដើម ម៉ាកCF98 លេខ: 00542007236, កាំភ្លើងវែង ចំនួន ០១ ដើម ម៉ាក BLOW លេខ: B14I2-21060103, បង់កាំភ្លើង ចំនួន ០៥ (ខូចបង់ ចំនួន០១), កាណុងកាំភ្លើង ចំនួន ០១, គ្រាប់កាំភ្លើង ចំនួន ៦៥គ្រាប់, ទូរស័ព្ទដៃ ចំនួន ០៦គ្រឿង, លិខិតឆ្លងដែន ចំនួន ០២ក្បាល, សៀវភៅការងារជនបរទេស ចំនួន ០២ក្បាល, អត្តសញ្ញាណប័ណ្ណសញ្ជាតិចិន ចំនួន ០៣ ក្បាល, លោហៈធាតុពណ៌ស ត្បូងពណ៌សចំនួន ០១ វង់, កុំព្យូទ័រ ម៉ាក Lenovo ចំនួន ០១ គ្រឿង, ថ្នាំក្នុងកំប៉ុងពណ៌ស ចំនួន ០៥ កំប៉ុង (៥០០គ្រាប់), រថយន្ត ០១ គ្រឿង ម៉ាក HONG QI ស្លាកលេខ ភ្នំពេញ 2BW-6836 និង សម្ភារប្រើប្រាស់មួយចំនួនផងដែរ។
Related Posts
អភិបាលខេត្តកំពង់ចាម និងមន្ត្រីជាន់ខ្ពស់ក្រសួងកសិកម្ម ដឹកនាំដាំកូនឈើជិត ២០០០ដេីម នៅឃុំត្រពាំងព្រះ ស្រុកព្រៃឈរ
កំកំពង់ចា៖ អភិបាលនៃគណៈអភិបាលខេត្តំពង់ចាម ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម រួមជាមួយ លោក កែវ អូម៉ាលីស្ស ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុករដ្ឋបាលព្រៃឈើ នៃក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ បានដឹកនាំមន្ត្រីរាជការ ប្រជាពលរដ្ឋ និងសិស្សានុសិស្ស ដាំកូនឈើ សរុបចំនួន ១៩២០ដើម…
លោក ចាន់ បញ្ញាវ័ន្ត ដឹកនាំមន្ត្រីជំនាញ និងភ្នាក់ងារសុខភាពសត្វភូមិ បានរៀបចំយុទ្ធនាការចាក់វ៉ាក់សាំងការពារជំងឺសាទឹកដល់សត្វគោក្របី ជូនប្រជាកសិករ នៅឃុំឈូកខ្សាច់ ស្រុកបារាយណ៍
(កំពង់ធំ)÷ នៅព្រឹកថ្ងៃទី៣១ ខែកក្តដា ឆ្នាំ២០២៣ក្រុមការងាររបស់ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដឹកនាំដោយលោក ចាន់ បញ្ញាវ័ន្ត ប្រធានការិយាល័យផលិតកម្ម និងបសុព្យបាលខេត្តកំពង់ធំ រួមទាំងមន្ត្រីជំនាញ និងដោយមានការអញ្ជើញចូលរួមដោយលោក កើ សាឡឹម អភិបាលរងស្រុកបារាយណ៍ ព្រមទាំងមន្ត្រីការិយាល័យកសិកម្ម ធនធានធម្មជាតិ និងបរិស្ថានស្រុក ទទួលបន្ទុកវិស័យសុខភាពសត្វ…
ប្រជាពលរដ្ឋរងផល ប៉ះពាល់ដោយទឹកជំនន់ ក្រុងពោធិ៍សាត់ ចំនួន២,៣០៥ គ្រួសារ ទទួលបានស្បៀងសង្គ្រោះ បន្ទាន់ ពីប្រព័ន្ធស្បៀងបម្រុងកម្ពុជា
ពោធិសាត់៖ ប្រជាពលរដ្ឋដែលរងការប៉ះពាល់ដោយជំនន់ទឹកភ្លៀង ៦សង្កាត់ក្នុងចំណោម៧សង្កាត់ ក្នុងក្រុងពោធិ៍សាត់ ចំនួន២,៣០៥គ្រួសារ បានទទួលអំណោយ សង្គ្រោះបន្ទាន់ របស់គណៈ កម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជានៅពហុកីឡដ្ឋានខេត្តពោធិ៍សាត់ ក្រោមអធិបតីភាពឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ព្រមទាំងមានការចូលរួមអភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត កងកម្លាំងប្រដាប់អាវុធទាំង៣ប្រភេទ និងមន្ត្រីសាលាក្រុង។ ស្បៀងសង្គ្រោះរបស់រាជរដ្ឋាភិបាលតាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា…