លទ្ធផលខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បង្រា្កបបទល្មើស នេសាទប្រភេទ ឆ្នុកផ្សំអំពូលភ្លើងពណ៌ ក្នុងអំឡុង ខែកញ្ញា ឆ្នាំ២០២៣ក្នុងភូមិសាស្រ្តខេត្តសៀមរាប

ដោយ អ៊ុក ផ្លុង ÷ ខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប បានដឹកនាំ និងចង្អុលបង្ហាញមន្ត្រីជំនាញជលផលក្រោមឱវាទរបស់ខ្លួនអោយទប់ស្កាត់ និងបង្រា្កបបទល្មើសនេសាទប្រភេទឆ្នុកផ្សំអំពូលភ្លើង ពណ៌ក្នុងអំឡុងខែកញ្ញា ឆ្នាំ២០២៣។
កម្លាំងប្រតិបត្តិការមាន÷ កម្លាំងរបស់ខណ្ឌរដ្ឋបាលជលផលខេត្តសៀមរាប, ផ្នែករដ្ឋបាលជលផលចុងឃ្នាស, ផ្នែករដ្ឋបាលជលផលដំដែក( សូទ្រនិគម) សង្កាត់រដ្ឋបាលជលផល កំពង់ឃ្លាំង, សង្កាត់រដ្ឋបាលជលផល អន្លង់សំណរ, សហគមន៍នេសាទ ស្ទឹងជ្រៅ, សហគមន៍នេសាទមាត់ខ្លា និងប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់ឃ្លាំង។ ជាលទ្ធផលបង្ក្រាបបាន ឆ្នុក ចំនួន ២គ្រឿង, អាគុយ ៥០អំពែ ចំនួន ១២គ្រឿងកាប់ បំផ្លាញ់ បង្គោលឆ្នុកចំនួន ៥១កន្លែងស្មើ ១៦៨ បង្កោល នៅចំណុចដីក្រហម, កងមាស, កោះកគី,មាត់ខ្លា,ខ្វែងចក,ស្ទឹងជ្រៅ។ ស្ថិតនៅក្នុងឃុំអន្លង់ សំណរ និងឃុំ កំពង់ឃ្លាំងស្រុកជីក្រែង និងស្រុកសូទ្រនិគម ភូមិសាស្ត្រ ខេត្តសៀមរាប។
ពាក់ព័ន្ធទៅនឹងការបង្រា្កបបទល្មើសនេសាទប្រភេទឆ្នុក ផ្សំអំពូលភ្លើងពណ៌ ខាងលើនេះលោក អ៊ុយ សុវណ្ណនី នាយសង្កាត់រដ្ឋបាលជលផល អន្លង់សំណរបានប្រាប់អ្នកសារព័ត៌មានតាមប្រព័ន្ធ Telegramថា ទិសដៅទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ នឹងធ្វើការ ផ្សព្វផ្សាយស្តីពីច្បាប់ជលផលជូនប្រជាពលរដ្ឋ និងធ្វើការទប់ស្កាត់និងបង្ក្រាបជាបន្ត។ លោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្មខេត្តសៀមរាបក៏បានផ្ញើរសារតាមប្រព័ន្ធ Telegram ប្រាប់អ្នកសារព័ត៌មានថាការបង្រ្កាបបទល្មើសនេសាទប្រភេទឆ្នុក ផ្សំអំពូលភ្លើងពណ៌ពិតជា ពិបាកដូច វែកចចមែន! ព្រោះការ នេសាទខុសច្បាប់ប្រភេទនេះគឺប្រព្រឹត្តនៅពេល យប់ លោកបញ្ជាក់ទៀតថានៅពេលជំនាញចុះមកបង្រ្កាបម្ដងៗ ត្រូវបែកការព្រោះតែបទល្មើសមានបណ្ដាញគ្រប់ទីកន្លែង លោកបន្តទៀតថាវិធីដែលល្អបំផុតក្នុងការបង្រ្កាបបទល្មើសនេសាទខុសច្បាប់មានតែមន្ត្រីជំនាញជលផលទាំងអស់ត្រូវតែមានគោលដៅច្បាស់លាស់គឺចាប់ទូកអ្នកទិញកូនត្រីនុយគ្រប់ប្រភេទ។
ជាចុងក្រោយមានតែរងចាំមើលទេថា! តើលោក ទៀ គឹមសុទ្ធ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តសៀមរាប ដាក់បញ្ជាអោយមន្ត្រីជំនាញជលផលអោយចាប់ទូកឈ្មួញទិញកូនត្រីនុយឬយ៉ាងណា?។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *