ប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យសម្រាប់ការចុះបញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្ធសម្រាប់ភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស

កំពង់ឆ្នាំង៖ រដ្ធបាលខេត្តកំពង់ឆ្នាំងបាន បើកកិច្ចប្រជុំកម្មវិធីកិច្ចផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ សម្រាប់ការចុះបញ្ជី ដីធ្លីមានលក្ខណះជាប្រព័ន្ធសម្រាប់ភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក យ៉ង ភិរម្យ អភិបាលរងខេត្ត តំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីសំណាក់លោក សាំង សុឃឿន អភិបាលរងស្រុកទឹកផុស លោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្ត និងមន្ទីរពាក់ព័ន្ធព្រមទាំងអាជ្ញាធរមូលដ្ធាន និងប្រជាពលរដ្ធសរុប១០៥នាក់ នៅថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៣។

លោក ឈុន សុខកុម្ភ: មានប្រសាសន៍លើកឡើងថា ការប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យពិធីប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់វិនិច្ឆ័យ សម្រាប់ ភូមិខ្លុងពពក ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងពេលនេះគឺជាផ្នែកមួយ ក្នុងចំណោមកិច្ចការជាច្រើនរបស់ រាជរដ្ឋាភិបាល ដែល បង្ហាញពីការ យកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋក្នុងជីវភាពរស់នៅ ការបង្កើនសុវត្ថិភាព លើការកាន់កាប់ និងប្រើប្រាស់ ដីធ្លី និងសិទ្ធិ សេរីភាពក្នុងការអភិវឌ្ឍន៍សេដ្ឋកិច្ចគ្រួសារ ផ្អែកលើប័ណ្ណកម្មសិទ្ធិ ដែលនឹងត្រូវចុះបញ្ជី និងចេញប័ណ្ណកម្មសិទ្ធិជូន បងប្អូនប្រជាពលរដ្ឋ ។

អនុគណៈកម្មការបានស្នើសុំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់មេត្តា ចូលរួមសហការជាមួយ ក្រុមចុះបញ្ជីឱ្យបានគ្រប់ៗគ្នា ដោយភ្ជាប់មកជាមួយនូវឯកសារមានសំបុត្រកំណើត សៀវភៅគ្រួសារ សំបុត្រអាពាហ៍ពិពាហ៍ អត្តសញ្ញាណប័ណ្ណសម្រាប់ការចុះបញ្ជី និងស្នើសុំឱ្យ រដ្ឋបាលស្រុក រដ្ឋបាលឃុំ និងសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាជួយផ្សព្វផ្សាយផ្តល់ព័ត៌មានជូនប្រជាពលរដ្ឋ និងជួយសម្របសម្រួលការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ឱ្យបានទាន់ពេលវេលា ។

លោក យ៉ង ភិរម្យ បានមាន ប្រសាសន៍សំណេះ សំណាលជាមួយប្រជាពលរដ្ឋ និងកោតសរសើរមន្ទីររៀបចំដែនដីនគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត បានខិតខំប្រឹងប្រែងសម្រេចលទ្ធផលក្នុងការចុះ បញ្ជីប្រមូលទិន្នន័យក្បាលដី និងអ្នក កាន់កាប់ដី ដែលកំពុងអនុវត្ត ចុះកំណត់ព្រំ វាស់វែង ផ្សព្វផ្សាយកំណត់តំបន់វិនិច្ឆ័យ ភូមិខ្លុងពពកដើម្បីចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ចេញប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋ ។

លោកអភិបាលរងបានបញ្ជាក់ថា គោលបំណងនៃការប្រជុំផ្សព្វផ្សាយថ្ងៃ នេះគឺដើម្បីផ្សព្វផ្សាយជាសាធារណៈ នូវដំណើរការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធរួមមានការកំណត់ព្រំដី ការវាស់វែង និង ការវិនិច្ឆ័យ ដែលអនុវត្តផ្ទាល់ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំ ដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត សហការ ជាមួយអាជ្ញាធរដែនដី និងមន្ទីរ អង្គភាពគ្រប់គ្រងដីរដ្ឋដែល ពាក់ព័ន្ធ ។

ការចុះបញ្ជីដីធ្លីនេះគឺ ត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្តទៅតាមនីតិវិធី និងបច្ចេក វិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេស ជឿនលឿនលើពិភពលោក កំពុងអនុវត្ត ហើយមានប្រសិទ្ធិភាពលើការ គ្រប់គ្រងដីធ្លី ។

នេះជាប្រការសមស្របបំផុត ដែលបានកំណត់ នៅក្នុងគោល នយោបាយដីធ្លីរបស់រាជរដ្ឋាភិបាល ដើម្បីកាត់ បន្ថយភាពក្រីក្រ ទំនាស់ដីធ្លីនៅក្នុងសង្គម និងការអភិវឌ្ឍន៍ ប្រទេសជាតិ ។

ជាមួយគ្នានេះ លោកអភិបាលរងខេត្ត ក៏បានស្នើដល់ប្រជា ពលរដ្ឋផ្ដល់ការគាំទ្រ យោគយល់ និងផ្តល់កិច្ចសហការជាមួយ ក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធំមាន លក្ខណៈជាប្រព័ន្ធនេះ អោយបានជោគជ័យ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *