មន្ត្រីសាខាកាកបាទក្រហមកម្ពុជា ខេត្តពោធិ៍សាត់ចុះធ្វើការផ្សព្វផ្សាយ ស្តីពីការលើកកម្ពស់សុវត្ថិភាព ចរាចរណ៍ផ្លូវគោក
ខេត្តពោធិសាត់៖ នៅថ្ងៃទី១០ខែមេសា ឆ្នាំ២០២៤ ម្សិលមិញនេះ សាខាកាកបាទក្រហមកម្ពុជាខេត្ត ដែលមានឯកឧត្តម ខូយ រីដា ជាប្រធានគណៈកម្មាធិការសាខាបានចាត់មន្រ្តីប្រតិបត្តិសាខា ដឹកនាំដោយលោក វ៉ាន់ ហ៊ាងសហការជាមួយស្នងការដ្ឋាននគរបាលខេត្តដឹកនាំ ដោយលោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងនគរបាលទទួលបន្ទុកផែនការងារនគរបាលសណ្តាប់ធ្នាប់បានធ្វើយុទ្ធនាការអប់រំផ្សព្វផ្សាយស្ដីពីការលើកកម្ពស់សុវត្ថិភាពចរាចរណ៍ផ្លូវគោក និងបរិយាប័ន្ននៅកម្ពុជា នៅចំណុចភ្លើងស្តុបស្ពានថ្ម សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់…