មនុស្សម្នាក់បានស្លាប់ ៣នាក់ផ្សេងទៀតបានរងរបួសធ្ងន់និងស្រាល ខណៈអេស្កាវទ័រមួយគ្រឿង ធ្វើការកាយប្រឡាយ ខុសបច្ចេកទេស បណ្តាលអោយបាក់ដី សង្កត់ស្លាប់នៅ នៅស្រុកជលគីរី

ខេត្តកំពង់ឆ្នាំង៖ មនុស្សម្នាក់បានស្លាប់ និង៣នាក់ផ្សេងទៀតបានរបួសធ្ងន់ស្រាល ខណៈដែលគ្រឿងចក្រអេស្កាវទ័រជីកប្រឡាយខុសបច្ចេកទេសបបណ្តាលឲ្យមានការបាក់ដីសង្កត់ នៅពេលកំពុងធ្វើសកម្មភាពនោះជីកកកាយប្រឡាយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះបានកើតឡើងនៅម៉ោងប្រមាណ៣និង៣០នាទី រសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤នេះនៅចំណុចប្រឡាយមាត់ទន្លេចូលបឹងពាមជ្រៃ ស្ថិតក្នុងភូមិសាស្រ្ត ភូមិអង្គជ្រុំ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

លោកវរ:សេនីយ៍ឯក ហ៊ឹមយ៉ុង អធិការនគបាលស្រុកជលគីរីឲ្យដឹងនៅព្រឹកថ្ងៃទី១១មេសា ២០២៤នេះថា ក្នុងករណីគ្រោះថ្នាក់ខាងលើនេះបណ្តាលឲ្យមនុស្សម្នាក់បានស្លាប់ និង៣នាក់ទៀតបានរបួសធ្ងន់ស្រាល ។

លោកអធិការនគបាលស្រុកជលគីរីបានអោយដឹងបន្តទៀតថានៅក្នុងករណីគ្រោះថ្នាក់ខាងលើនេះមាន:
ជនរងគ្រោះទី១-ឈ្មោះ ញ៉ាញ ញៀប ភេទប្រុស អាយុ ៥៨ឆ្នាំ ស្រុកកំណើត ភូមិត្រពាងខ្ទុំ ឃុំតាំងក្រសាំង ស្រុកបាធាយ ខេត្តកំពង់ចាម (ស្លាប់)។
ទី២-ឈ្មោះ ម៉ូត យ៉េប ភេទប្រុស អាយុ ៣៥ឆ្នាំ រស់នៅភូមិស្វាយប៉ាកាវ  ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង (របួសធ្ងន់)។
៣-ឈ្មោះ ឃឿន ភេទប្រុស អាយុ ៤៥ឆ្នាំ រស់នៅភូមិព្រៃគ្រីត្បូង ឃុំព្រៃគ្រី  ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង (របួសធ្ងន់)។
ទី៤-ឈ្មោះ យ៉ត ភេទប្រុស អាយុ ២២ឆ្នាំ រស់នៅភូមិទំនប់ ឃុំត្រប់ ស្រុកបាធាយ ខេត្តកំពង់ចាម (របួសស្រាល) ជាតៃកុងអេស្កាវទ័រ របស់ម្ចាស់គ្រឿងចក្រ ឈ្មោះ បូវ បូរី ភេទប្រុស អាយុ ២៧ឆ្នាំ រស់នៅភូមិទន្លេក្រៅ ឃុំជលសា ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។បច្ចុប្បន្នសពជនរងគ្រោះបានប្រគល់ជូនសាច់ញាតិធ្វើបុណ្យតាមប្រពៃណី ដោយឡែកជនរងគ្រោះទាំង ៣នាក់ បានបញ្ជូនទៅមន្ទីរពេទ្យដើម្បីសង្គ្រោះ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចនគបាល ជំនាញសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលកោះថ្កូវនិងអាជ្ញាធមូលដ្ឋានបាន ចុះពិនិត្យដល់កន្លែងកើតហេតុ និងកសាងឯកសារបញ្ជូនជនរងគ្រោះដែលបានស្លាប់ប្រគល់ជូនទៅក្រុមគ្រួសារនាំយកទៅធ្វើបុណ្យទៅតាមប្រពៃណីផងដែរដោយឡែកអ្នករងរបួសត្រូវបានក្រុមគ្រួសារនាំយកទៅកន្ទីពេទ្យដើម្បីធ្វើការសង្គ្រោះបន្ទាន់ផងដែរ។

នៅក្នុងករណ៏គ្រោះថ្នាក់ខាងលើនេះសមត្ថកិច្ចបានក៍សាងសុំណុំរឿងអ្នកពាក់ព័ន្ធដើម្បីចាត់ការទៅតាមនីតិវិធីផងដែរ ៕ សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *