សៀមរាប៖ ក្នុងឱកាសថ្ងៃបិទបញ្ចប់ជាស្ថាពរនៃការបួសរ៉ម៉ាឌនប្រកបដោយជោជ័យនិងអបអរសាទររីករាយថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រី(បុណ្យចូលឆ្នាំរបស់សាសនិកឥស្លាម) ឆ្នាំ១៤៤៥មូហាំម៉ាត់សករាជត្រូវនិងថ្ងៃទី១០ខែមេសា ឆ្នាំ២០២៤ របស់បងប្អូនដែលជាម៉ូស្លីមកម្ពុជា ក៏ដូចជានៅតាមបណ្ដាប្រទេសជាច្រើន នៅជុំវិញពិភពលោកផងដែរនោះ ។ ឯកឧត្តម អែលសៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាបបានរៀបចំកម្មវិធីជួបជុំពិសារអាហារសាមគ្គីដោយបានអញ្ជើញបងប្អូនប្រជាពលរដ្ឋដែលសាសនិកឥស្លាម រួមជាមួយនិងបងប្អូនប្រជាពលរដ្ឋខ្មែរដែលរស់នៅក្នុងសង្កាត់ស្វាយដង្គំ ក្រុងសៀមរាបប្រមាណជិត៣០០នាក់ចូលរួម នាល្ងាចថ្ងៃទី១០ ខែ មេសា ឆ្នាំ២០២៤នេះ ។ ឯកឧត្តម អែលសៀត សមាជិកក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានសាសនាឥស្លាមខេត្តសៀមរាប បានមានប្រសាសន៍ថាដើម្បីថែរក្សានូវសុខដុមនីយ៍កម្មជាតិសាសន៍ រាជរដ្ឋភិបាលកម្ពុជាតែងតែយកចិត្តទុកដាក់និងលើកកម្ពស់សេរីផ្នែកជំនឿសាសនាដល់ប្រជាពលរដ្ឋទាំងអស់ ផងដែរ។ ឯកឧត្តម អែល សៀត បានបន្តថា ការបំពេញកាតព្វកិច្ចបួស ឬតមអាហារនៅពេលថ្ងៃរបស់ជនមូស្លីមនៅកម្ពុជា ត្រូវបិទបញ្ចប់ជាស្ថាពរហើយ កាលយប់ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២៤នេះ ហើយមួយវិញទៀត ចំពោះថ្ងៃបុណ្យរ៉យ៉ាហ្វីត ទ្រី ជាប្រពៃណីរបស់ ខ្មែរឥស្លាម និងជនមូស្លីមទាំងអស់មិនថាជនជាតិអ្វីទេ តែងតែរៀបនំចំណី ឬម្ហូបអាហារផ្សេងៗដើម្បីទទួលភ្ញៀវដែលធ្វើឱ្យក្លាយជាអនុស្សារីយ៍នៃការជួបជុំដ៏រីករាយបំផុតក្នុងមួយឆ្នាំ របស់សាសនិកឥស្លាមផងដែរ។ ឯកឧត្តម ក៍បានបន្តទៀតថា នៅក្នុងឱកាសនៃការប្រារព្ធពិធីដ៏រីករាយនេះដែរ ជនមូស្លីមគ្រប់រូប ក៏ត្រូវបានរំលឹកជាពិសេសអំពីកាតព្វកិច្ចរបស់ពួកគេទៅចំពោះអ្នកដែលមានជីវភាពលំបាកក្នុងសង្គមដើម្បី អោយគ្រួសារទាំងនោះអាចចូលរួមប្រារព្ធពិធី ដូចគ្នាដោយរីករាយ និងប្រាកដថាពុំមាននរណាម្នាក់រងការស្រេកឃ្លាននៅក្នុងទិវានៃការប្រារព្ធថ្ងៃបុណ្យរ៉យ៉ាហ្វីតទ្រីនេះឡើយហើយ ព្រមទាំងដើម្បីបំពេញបន្ថែម នូវការខ្វះខាតនៃការកាន់អំណត់បួសពេញមួយខែរ៉ម៉ាឌន ដោយសារការប្រព្រឹត្តកំហុសដោយមិនបានដឹងខ្លួនផងដែរ ។ ឯកឧត្តម អែល សៀត បានមានប្រសាសន៍បញ្ជាក់ថា ចាប់ពីថ្ងៃទី១០ ខែមេសានេះតទៅ ជនមូស្លីមទាំងអស់អាចបរិភោគបានធម្មតាឡើងវិញហើយផងដែរ៕
Related Posts
កិច្ចប្រជុំបោះ ឆ្នោតជ្រើសរើស ប្រធាន-អនុប្រធាន ការិយា ល័យប្រជាពលរដ្ឋ ខេត្តសៀមរាប
នៅរសៀលថ្ងៃទី០៤ ខែ ធ្នូ ឆ្នាំ២០២៣ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបោះឆ្នោតជ្រើសរើស ប្រធាន-អនុប្រធាន ការិយាល័យប្រជាពលរដ្ឋ នៅសាលប្រជុំសាលាខេត្ត ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ ជាសមាជិកក្រុមប្រឹក្សាខេត្ត និងអស់លោក លោកស្រី ជាសមាជិកគណៈកម្មការបោះឆ្នោតជ្រើសរើស ប្រធាន…
បណ្តុះបណ្តាលមន្ត្រីស្តីពីការអនុវត្តនីតិវិធីចុះបញ្ជីដីធ្លីមានលក្ខណប្រព័ន្ធនៅខេត្តពោធិ៍សាត់
ពោធិសាត់៖ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ លោក ចេង ឡៃ អភិបាលរងខេត្តតំណាងឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះ បណ្តាលបំប៉ន ស្តីពីការអនុវត្តនីតិវីធីចុះបញ្ជីដីធ្លីមានលក្ខណៈប្រព័ន្ធជូនដល់មន្ត្រីក្រុមការងារចុះបញ្ជីដីធ្លីចំនួន១៥០នាក់ក្នុងនោះនិស្សិតមហាវិទ្យាល័យរៀបចំដែនដីនិងរដ្ឋបាលដីធ្លីចំនួន៣០នាក់ នៅសាលប្រជុំមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តនៅថ្ងៃទី១១ ខែធ្នូ…
មន្ទីរប្រៃសណីយ៍ខេត្តសៀមរាប ចុះកាត់ទម្លាក់ចោលនូវបណ្តាញខ្សែកាប្លិ៍អុបទិក ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់
សៀមរាប៖ នៅថ្ងៃទី១៦ខែមករាឆ្នាំ២០២៤ នេះ លោក សុខ សីហា ប្រធានមន្ទីរប្រៃសណីយ៍ និងទូរគមនាគមន៍ខេត្ដ សៀមរាបនិងមន្ត្រីក្រោមឱវាទបានសហការដឹកនាំបុគ្គលិកនៃប្រតិបត្តិករផ្តល់សេវាទូរគមនាគមន៍ក្នុងខេត្ត ចុះពិនិត្យនិងកាត់ទម្លាក់ចោលនូវ បណ្តាញខ្សែកាប្លិ៍អុបទិកលើអាកាស ដែលមិនបានបំពាក់ស្លាកសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ធិ និងគ្មានអត្តសញ្ញាណច្បាស់លាស់ និងបានបិទសញ្ញាសំគាល់ជាម្ចាស់កម្មសិទ្ធិតាមខ្សែរបស់ខ្លួន ពីចំណុចស្តុបផ្លូវលោកតាណឺយ ឆ្ពោះទៅតំបន់ផ្សារចាស់ ឬផប់ស្រ្ទ៊ីត និងចាប់អនុវត្តនៅថ្ងៃជាបន្តបន្ទាប់ទៅតាមគម្រោងផែនការ លើផ្លូវសំខាន់ៗចំនួន១១ខ្សែទៀតដែលបានបង្កប់បំពង់ខ្សែកាប្លិ៍អ៊ុបទិកក្រោមដីរួចហើយគឺដើម្បីរក្សាបាននូវសណ្ដាប់ធ្នាប់បណ្តាញហេដ្ឋារចនាសម្ព័ន្ធខ្សែកាប្លិ៍អុបទិក នៅក្នុងភូមិសាស្ត្រ…