វត្តព្រះព្រហ្មរ័ត្នក្រុងសៀមរាប កំពុងក្លាយជាគោលដៅទេសចរណ៍ សម្រាប់ភ្ញៀវទេសចរ បរទេសដែលចង់ឈ្វេងយល់ពី ព្រះពុទ្ធសាសនា
សៀមរាប៖ បច្ចុប្បន្ននេះជារៀងរាល់ថ្ងៃភ្ញៀវទេសចរបរទេសជាច្រើននាក់បានចាប់អារម្មណ៍ជាមួយនឹងការទស្សនាវត្តអារាមនានា នៅក្នុងខេត្តសៀមរាប បន្ទាប់ពីការទស្សនាប្រាង្គប្រាសាទបុរាណរបស់ខ្មែររួចមក ដោយក្នុងនោះដែរ វត្តព្រះព្រហ្មរ័ត្នដែលស្ថិតនៅតាមបណ្តោយដងស្ទឹង ចំកណ្តាលក្រុងសៀមរាបនិងនៅមិនឆ្ងាយប៉ុន្មានពីផ្សារចាស់និង តំបន់Pub Street គឺកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីភ្ញៀវទេសចរណ៍បរទេស ដែលក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើននាក់មកទស្សនាក្នុងវត្តនេះគឺដើម្បីមកទស្សនាឈ្វេងយល់ពីព្រះពុទ្ធសាសនា ប្រពៃណី និង វប្បធម៌ និង ជំនឿទំនៀមទំលាប់ ព្រមទាំងបាននិមន្តព្រះសង្ឃប្រោះព្រំចងអំបោះដៃ ទៅតាមជំនឿសាសនា និងទំនៀមទម្លាប់ របស់ប្រជាជនខ្មែរ…