មហាជននិងសិស្ស ស្នើអោយអាជ្ញាធរក្រុង ដូនកែវ មានវិធានការណ៍ផ្លាស់ប្ដូរ ទៅលើជនឆ្លៀតឱកាស ដែលជាអ្នកម៉ៅភាស៊ីកឹបសំបុត្រម៉ូតូ នៅក្នុងសាលាវិទ្យាល័យជាស៊ីមតាកែវ

តាកែវ៖ មហាជននិងសិស្ស ស្នើអោយអាជ្ញាធរក្រុងដូនកែវ មានវិធានការណ៍ផ្លាស់ប្ដូរទៅលើជនឆ្លៀតឱកាស ដែលជាអ្នកម៉ៅភាស៊ីកឹបសំបុត្រម៉ូតូនៅក្នុងសាលាវិទ្យាល័យជាស៊ីមតាកែវ ខណៈដែលអ្នកកឹបសំបុត្រម៉ូតូនៅក្នុងសាលា តែងបង្ករបញ្ហាជាមួយសិស្ស សម្ដែងអកាប្បកិរិយាមិនសមរម្យ និងប្រើសម្ដីអសារស់ ទៅលើក្មេងៗជាសិស្ស ហើយក៏បានឆ្លៀតឱកាសកឹបសំបុត្រម៉ូតូយកលុយលើសពីសៀវភៅបន្ទុក នៅក្នុងថ្ងៃកម្មវិធីសង្ក្រាន្តផងដែរ ដែលទង្វើនេះជាទង្វើមួយដែលសង្គមស្អប់ខ្ពើមបំផុត ចំពោះជនឆ្លៀតឱកាសដែលប្រព្រឹត្តបែបនេះ មួយវិញទៀតសាលារៀនជាប្រភពនៃការបណ្ដុះបណ្ដាលចំនេះវិជ្ជាដល់ក្មេង ដូច្នេះមិនត្រូវយកមនុស្សកោងកាច មិនមានសីលធម៍ទុកនៅក្នុងសាលារៀននោះទេ។
ប្រភពនៅក្នុងសាលារៀនវិទ្យាល័យជាស៊ីមតាកែវបានបង្ហើបអោយដឹងថា ករណីអ្នកកឹបសំបុត្រម៉ូតូនៅក្នុងសាលារៀននេះ ត្រូវជាបងប្អូននាយកសាលាតែម្ដង ទើបអ្នកផ្ញើម៉ូតូក្នុងសាលាមានចារឹកក្អេងក្អាង មិនកោកខ្លាចនណារឡើង ព្រោះមាននាយកសាលាជាខ្នងបង្អែក ។ ក្នុងនោះដែលពួកគាត់ក៏សូមអំពាវនាវដល់លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្ដតាកែវ ពិនិត្យលើកិច្ចការក្នុងសាលាមួយចំនួនឡើងវិញ ខណៈការដឹកនាំប៉ុន្មានឆ្នាំមកនេះមិនមានការអភិវឌ្ឍន៍នៅក្នុងសាលាឡើយ និងបានប្រែក្លាយកន្លែងខ្លៈអោយទៅជាទីវាលចាក់សម្រាមទៅវិញ ខណៈពីមុនជាទីលានបាល់ទាត់សម្រាប់សិស្សលេងកំសាន្ត តើមានមូលហេតុអ្វីខ្លៈនៅក្រោយខ្នងនៃការដឹកនាំសាលាបែបនេះ ទើបបានជាសាលារៀនមួយនៅចំកណ្ដាលបេះដូងនៃក្រុងដូនកែវ ខេត្ដតាកែវ មានការធ្លាក់អន់ថយ ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *