អភិបាលខេត្តពោធិ៍សាត់ ចុះពិនិត្យរដ្ឋបាលជល ផល និងអប់រំផ្សព្វផ្សាយ ដល់ប្រជានេសាទ ក្នុងស្រុកក្រគរ អំពីច្បាប់ជលផល

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត បានដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខកងកម្លាំងចម្រុះ និងក្រុមអន្តរាគមន៍ថ្នាក់ជាតិ ដែលកំពុងប្រតិបត្តិការនៅតំបន់ផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តពោធិ៍សាត់ ព្រមទាំងត្រួតពិនិត្យរដ្ឋបាលជលផល ចាប់ពីចំណុចឃុំកំពង់លួង ស្រុកក្រគរ រហូតដល់ចំណុចក្រចាប់ ជាប់ព្រំប្រទល់ខេត្តកំពង់ឆ្នាំងដោយធ្វើការអប់រំផ្សព្វផ្សាយ និងដកហូតកូនត្រីលែងចូលផ្ទៃទឹកបឹងទន្លេសាបវិញ បានមួយចំនួន នៅថ្ងៃទី១០ ខែវិច្ឆិការឆ្នាំ២០២៣នេះ។…

ពិធីសម្ពោធពិព័រណ៍ផលិតផលបន្លែ.ផ្លែឈើ និងផលិតផលក្នុងស្រុក

សៀមរាប៖ ពិព័រណ៍ផលិតផលបន្លែ. ផ្លែឈើ និងផលិតផលក្នុងស្រុក ត្រូវបានរៀបចំឡើងនៅខេត្តសៀមរាប មានរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ ១២ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ។ ពិធីកាត់ខ្សែបូរ សម្ពោធពិព័រណ៍ផលិតផលបន្លែ.ផ្លែឈើ និងផលិតផលក្នុងស្រុក ក្រោមវត្តមានរបស់ឯកឧត្តម ម៉ៅ ដារិន សមាជិកក្រុមប្រឹក្សាខេត្ត និង…

ក្រុមអាជីវកររកស៊ីដឹកទំនិញចេញពីព្រំដែនប្រទេសវៀតណាម បាននាំគ្នាតវ៉ាសុំបន្ធូរបន្ថយពន្ធដឹកជញ្ជូននិងសុំសមត្ថកិច្ចគយដឹកទំនិញមិនមានបង់ពន្ធ តែសាខាគយខេត្តសុំអោយក្រុមអាជីវករចូលរួមគោរពច្បាប់ទាំងអស់គ្នាត្រូវបង់ពន្ធនិងមិនត្រូវដឹកទំនិញគេចពន្ធតទៅទៀតនោះទេ

តាកែវ៖ មានបងប្អូនប្រជាពលរដ្ឋជាច្រើន ដែលជាអាជីវកររកស៊ីដឹកទំនិញចេញពីព្រំទល់ប្រទេសវៀតណាម បាននាំគ្នាធ្វើការតវ៉ាស្នើសុំអោយ អង្គភាពគ្រប់គ្រង ហានិភ័យនិងសវនកម្មគយប្រចាំភូមិ សាស្ត្រព្រំដែនវៀតណាមនិងសាខាគយរដ្ឋាករខេត្តតាកែវ ធ្វើកាបន្ធូរបន្ថយប្រាក់ពន្ធអាករនិងពិន័យចំពោះឡានដែលសមត្ថកិច្ចគយបានឃាត់យកមករក្សាទុកនៅសាខាគយនិងរដ្ឋាករខេត្តតាកែវ ដោយចោទពីបទដឹកទំនិញគេចពន្ធដែលពួកគាត់ដឹកតាមរថយន្តសាំយ៉ុងកន្លងមកនោះ។ជុំវិញការតវ៉ារបស់បងប្អូនប្រជាពលរដ្ឋនេះដែរ លោក ប៉ោ សួន ប្រធានអង្គភាពគ្រប់គ្រងហានិភ័យនិងសវនកម្មគយប្រចាំភូមិសាស្ត្រព្រំដែនវៀតណាម និងលោក ស៊ុន ឆាយ ប្រធានសាខាគយរដ្ឋាករខេត្តតាកែវ បានកោះហៅតំណាងក្រុមអ្នកតវ៉ាចំនួន ៦នាក់នៅព្រឹកថ្ងៃទី ០៩…

តំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងបើកវគ្គហ្វឹក ហ្វឺនយុទ្ធវិធីសង្គ្រោះមហន្តរាយធម្មជាតិផ្សេងៗនៅលើផ្ទៃទឹក

កំពង់ឆ្នាំង៖ នៅតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងបើកវគ្គហ្វឹកហ្វឺនយុទ្ធវិធីសង្គ្រោះមហន្តរាយធម្មជាតិផ្សេងៗនៅលើផ្ទៃទឹក។ ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំងនិងគណ:ប្រតិភូ ចូលរួមមានមេបញ្ជាការរងកងរាជអាវុធហត្ថ ស្នងការង អភិបាលរងក្រុងនិងនាយទាហារងនិងពលទាហានប្រមាណជា៦០នាក់រថយន្តយោធា៧គ្រឿង រថយន្តសង្គ្រោះ២គ្រឿនិងការណូត១០គ្រឿង នៅថ្ងៃទី១០ខែវិច្ឆិការ ឆ្នាំ២០២៣។ លោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការសឹករងកំពង់ឆ្នាំងបានអោយដឹងថាការបើកវគ្គហ្វឹកហ្វឺនយុទ្ធវិធីសង្គ្រោះគ្រោះមហន្តរាដោយធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងនៅលើផ្ទៃទឹកហើយការហ្វឹកហ្វឺននេះគឺដើម្បីពង្រឹងលើសមត្ថភាពនិងរបៀបសង្គ្រោះនៅពេលដែលហេតុការណាមួយកើតឡើងនៅលើផ្ទៃទឹក ។ មេបញ្ជាការតំបន់ប្រតិបត្តកាសឹករងបានអោយដឹងទៀតថានេះគឺជាលើកទីមួយហើយដែលតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបើកយុទ្ធនាការសង្គ្រោះបន្ទាន់ធ្វើយ៉ាងណាអោយបានរហស័ទាន់ពេលវាលគ្រាដែលទូកការណូតដែលយើងទទួលបានពីរាជរដ្ឋាភិបាលប្រគល់ជូនដើម្បីការងារសង្គមនិងការងារជួយសង្គ្រោះបន្ទាន់នូវគ្រោះធម្មជាតិផ្សេងៗកើតឡើងជាយថាហេតុ ។ នៅបញ្ចប់ពិធីយុទ្ធវិធីសង្គ្រោះបន្ទាន់នៅលើផ្ទៃទឹកនេះលោក អ៊ុំសុភា…

ពិធីប្រគេន និង ប្រគល់វិញ្ញាបនបត្របញ្ចាក់ការសិក្សាវិបស្សនាធុរៈដល់ ភិក្ខុ សីលវន្ត សីលវតី ចំនួន៨៨អង្គ/នាក់ នៅវត្តខេមវន្ត(ហៅវត្តខ្សាម) ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល វិបស្សនាធុរៈវគ្គបឋម វគ្គ១ រយៈពេល៣ខែ

កំពង់ឆ្នាំង៖ រៀបចំពិធីប្រគេន និង ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាវិបស្សនា ធុរៈដល់ ភិក្ខុ សីលវន្ត សីលវតី ចំនួន៨៨ អង្គ/នាក់ នៅវត្តខេមវន្ត(ហៅវត្តខ្សាម) ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលវិបស្សនា ធុរៈវគ្គបឋមវគ្គ១រយះពេល៣ខែ នៅវត្តខេមវន្ត(ហៅវត្តខ្សាម) ពិធីនេះបានធ្វើឡើងនៅក្រោមព្រះអធិបតីភាព ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្ត…

វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាបអាណត្តិទី៣ ឆ្នាំ២០២៣

សៀមរាប៖ រៀបចំវេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់ របស់ក្រុមប្រឹក្សាខេត្តសៀមរាប អាណត្តិទី៣ ឆ្នាំ២០២៣ ជាគោលដៅទី៦ចុងក្រោយ ប្រព្រឹត្តទៅក្រោមអធិបតីភាពរបស់ ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក សុខ ថុល អភិបាលរង នៃគណៈអភិបាលខេត្ត ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម…

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាបបំពាក់កន្សែងជូនដល់យុវជនកាកបាទក្រហមកម្ពុជាចំនួន៥០នាក់នៅវិទ្យាល័យគោកដូងនៃស្រុកអង្គរជុំ

សៀមរាប៖ សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានធ្វើពីធីបំពាក់កន្សែង ជូនដល់យុវជនកាកបាទក្រហមកម្ពុជានៃវិទ្យាល័យគោកដូងក្នុងស្រុកអង្គរជុំ ចំនួន ៥០រូបដែលបន្ទាប់ពីបានទទួលការបណ្តុះបណ្តាលមូលដ្ឋានអំពីកាកបាទក្រហមនិងវិជ្ជាសង្គ្រោះបឋម ហើយពិធីនេះដែរគឺប្រារព្ធធ្វើនៅក្នុងវិទ្យាល័យគោកដូង ដែលស្ថិតក្រោមអធិបតីភាពរបស់ លោក ក្រុស សារ៉ាត់ សមាជិកគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប នារសៀលថ្ងៃទី១០ខែវិច្ឆិការឆ្នាំ២០២៣។ លោក ក្រុស សារ៉ាត់ បានមានប្រសាសន៍លើកឡើងថា ដើម្បីអភិវឌ្ឍធនធានមនុស្ស ក្នុងការបំរើសេវាកម្មមនុស្សធម៌…

ប្រធានមន្ទីរសង្គមកិច្ចអតីតយុទ្ធជននិងនីតិសម្បទាខេត្តកំពង់ឆ្នាំងបាននាំយកអំណោយសប្បុរសជនរស់នៅសហរដ្ឋ អាមេរិកជូនជនពិការ៦គ្រួសារនៅស្រុកបរិបូរណ៍

កំពង់ឆ្នាំង៖ លោក ឈាង ចន្ធី មន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាខេត្តកំពង់ឆ្នាំង រួមដំណើរដោយ លោក សួស គឹមស មូលនិធិជនពិការខេត្ត និងលោកស្រី សួន សុខា អនុប្រធានការិយាល័យស្តារលទ្ធភាពពលកម្មខេត្ត នាំយកអំណោយរបស់សប្បុរសជនរស់នៅសហរដ្ឋអាមេរិក ចែកជូនជនមានពិការភាព នៅភូមិក្បាលថ្នល់ ឃុំផ្សារ…

សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលនៃមន្ទីរកសិកម្មខេត្តកំពង់ឆ្នាំងនៅតែបន្តសហការណ៍ចុះធ្វើការរុះរើកាប់បំផ្លាញ ចោលនូវឧបករណ៍នេសាទស្បៃមុងខុសច្បាប់នៅក្នុងស្រុក ជលគីរី

កំពង់ឆ្នាំង៖ សមត្ថកិច្ចខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងផ្នែករដ្ឋបាលជលផលកំពង់ប្រាសាទ សង្កាត់រដ្ឋបាលជលផលគិរី បានសហការគ្នា ចុះធ្វើការបង្ក្រាបដោយមិនលើកលែងកាប់កំទេចចោលឧបករណ៍នេសាទស្បៃមុង ខុសច្បាប់។ កិច្ចប្រតិបត្តការធ្វើឡើងដោយប្រើប្រាស់មធ្យោបាយការណូតចំនួន៥គ្រឿង ប្រើប្រាស់កម្លាំងចំនួន​១៩នាក់ ដឹកនាំដោយ លោក. ប្រាក់លៀងហួ.អនុប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំងបានចុះប្រតិបតិ្តការបង្ក្រាបបទល្មើសនេសាទស្បៃមុង នៅក្នុងភូមិសាស្រ្តឃុំព្រៃគ្រី ស្រុកជលគិរី បានប្រទះឃើញការធ្វើនេសាទ ដោយប្រើឧបករណ៍របាំងលូស្បៃមុងខុសនិងច្បាប់ស្តីពីជលផលនៅចំណុចទួលគោកទន្សាយនិងចំណុចភ្នំដង ភមិព្រៃគ្រីខាងជើងនិងចំណុចបឹងខ្លែងក្រូច ភូមិកោះធំស្រុកជលគីរីខេត្តកំពង់ឆ្នាំង នៅថ្ងៃទី៨ខែវិច្ឆិការ ឆ្នាំ២០២៣។ នៅក្នុងកិច្ចប្តតិបត្តកាខាងលើនេះសមត្ថកិច្ចបានពិនិត្យឃើញនូវបទល្មើសជាក់ស្តែងសមត្ថកិច្ចបានឯកភាពគ្នាធ្វើការចុះរុះរើ​…

ខួបអនុស្សាវរីយ៍លើកទី ៧០ ថ្ងៃបុណ្យឯករាជ្យជាតិ និង កំណើតកងទ័ព

សៀមរាប៖ ថ្ងៃទី ០៩ វិច្ឆិកា គឺជាថ្ងៃប្រវតិ្តសាស្ត្រ របស់ប្រជាពលរដ្ឋកម្ពុជា ទទួលបាននូវឯករាជ្យ ក្រោមព្រះរាជបូជនិយកិច្ចរបស់ព្រះករុណាសម្តេច ព្រះនរោត្តម សីហនុ ព្រះបរមរតនកោដ្ឋ ពីពួកអាណានិគមបារាំងសេស ហើយត្រូវបានថ្នាក់ដឹកនាំ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋនៅទូទាំង ព្រះរាជាណាចក្រកម្ពុជា បានប្រារព្ធពិធីរំលឹកនូវខួបអនុស្សាវរីយ៍លើក ទី៧០…