តំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងបើកវគ្គហ្វឹក ហ្វឺនយុទ្ធវិធីសង្គ្រោះមហន្តរាយធម្មជាតិផ្សេងៗនៅលើផ្ទៃទឹក

កំពង់ឆ្នាំង៖ នៅតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងបើកវគ្គហ្វឹកហ្វឺនយុទ្ធវិធីសង្គ្រោះមហន្តរាយធម្មជាតិផ្សេងៗនៅលើផ្ទៃទឹក។

ពិធីនេះធ្វើឡើងក្រោមអធិបតីភាពលោក ឧត្តមសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងខេត្តកំពង់ឆ្នាំងនិងគណ:ប្រតិភូ ចូលរួមមានមេបញ្ជាការរងកងរាជអាវុធហត្ថ ស្នងការង អភិបាលរងក្រុងនិងនាយទាហារងនិងពលទាហានប្រមាណជា៦០នាក់រថយន្តយោធា៧គ្រឿង រថយន្តសង្គ្រោះ២គ្រឿនិងការណូត១០គ្រឿង នៅថ្ងៃទី១០ខែវិច្ឆិការ ឆ្នាំ២០២៣។

លោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា មេបញ្ជាការសឹករងកំពង់ឆ្នាំងបានអោយដឹងថាការបើកវគ្គហ្វឹកហ្វឺនយុទ្ធវិធីសង្គ្រោះគ្រោះមហន្តរាដោយធម្មជាតិនិងគ្រោះមហន្តរាយផ្សេងៗដែលកើតឡើងនៅលើផ្ទៃទឹកហើយការហ្វឹកហ្វឺននេះគឺដើម្បីពង្រឹងលើសមត្ថភាពនិងរបៀបសង្គ្រោះនៅពេលដែលហេតុការណាមួយកើតឡើងនៅលើផ្ទៃទឹក ។

មេបញ្ជាការតំបន់ប្រតិបត្តកាសឹករងបានអោយដឹងទៀតថានេះគឺជាលើកទីមួយហើយដែលតំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំងបើកយុទ្ធនាការសង្គ្រោះបន្ទាន់ធ្វើយ៉ាងណាអោយបានរហស័ទាន់ពេលវាលគ្រាដែលទូកការណូតដែលយើងទទួលបានពីរាជរដ្ឋាភិបាលប្រគល់ជូនដើម្បីការងារសង្គមនិងការងារជួយសង្គ្រោះបន្ទាន់នូវគ្រោះធម្មជាតិផ្សេងៗកើតឡើងជាយថាហេតុ ។

នៅបញ្ចប់ពិធីយុទ្ធវិធីសង្គ្រោះបន្ទាន់នៅលើផ្ទៃទឹកនេះលោក អ៊ុំសុភា មេបញ្ជាការតំបន់ប្រតិបត្តការសឹករងកំពង់ឆ្នាំងក៍ដូចជាភ្ញៀវកិត្តិយសបានថ្លែងនៅការកោតសរសើរដល់កងកម្លាំងទាំងអស់ដែលអនុវត្តបានតាមខ្លឹមសារមេរៀនដែលបានអនុវត្តនៅថ្ងៃនេះផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *