នគរបាលក្រុងប៉ោយប៉ែត ចុះបង្ក្រាបទីតាំងខារ៉ាអូខេយីហោ SKY (ស្លាយ) KTV ឃាត់ខ្លួនមនុស្សប្រុសស្រី ១០៧ នាក់ សង្ស័យប្រើប្រាស់ថ្នាំញៀន

បន្ទាយមានជ័យ៖ អនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ទោ សិទ្ធិ ឡោះ ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមានជ័យ កាលពីវេលាម៉ោង ២៣:៥០នាទី យប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ លោកវរសេនីយ៍ឯក សៅ សារឿន អធិការនៃអធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត បានដឹកនាំកម្លាំងបើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងខារ៉ាអូខេមួយកន្លែងយីហោ SKY KTV នៅភូមិអូរជ្រៅ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត…

មុខសញ្ញាវ៉ៃធាក់ប្លន់យកម៉ូតូ ០១នាក់ត្រូវបានឃាត់ខ្លួន ខណៈកម្លាំងអាវុធហត្ថ ០២នាក់រងរបួស!

ភ្នំពេញ៖ នៅយប់ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញមូលដ្ឋានអាវុធហត្ថខណ្ឌដង្កោ រាជធានីភ្នំពេញ បានធ្វើការចុះល្បាតប្រចាំថ្ងៃ និងពួនស្ទាក់ក្នុងភូមិសាស្រ្ត ពីម៉ោង១៨និង០០នាទីយប់ ដល់ម៉ោង០៦និង០០នាទីព្រលឹម ដូចធម្មតា រហូតដល់ម៉ោង ២១និង១០នាទី ត្រង់ចំណុចស្តុបឫស្សីសាញ់ ក៏បានប្រទះឃើញ យុវជនចំនួន ០៥នាក់ ជិះម៉ូតូ ០៣គ្រឿង ជាមុខសញ្ញាចាស់…

ប្រជាពលរដ្ឋងាយរងគ្រោះប្រភេទក្រ១ ចំនួន៥០គ្រួសារ នៅឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង បានទទួលអំណោយមនុស្សធម៌ពីសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប

សៀមរាប៖ លោកជំទាវ ទុយ ជិ អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បានដឹកនាំសហការី ចុះជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ចែកជូនដល់ប្រជាពលរដ្ឋងាយរងគ្រោះ ប្រភេទក្រ១ ចំនួន៥០គ្រួសារ នៅឃុំកំពង់ភ្លុកស្រុកប្រាសាទបាគង ខេត្តសៀមរាប នាព្រឹកថ្ងៃទី ០៦ ខែ វិច្ឆិកាឆ្នាំ២០២៣នេះ។ មានប្រសាសន៍ក្នុងឱកាសនោះដែ លោក ជំទាវ ទុយ…

សភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យធ្វើវេទិកាអប់រំផ្លូវចិត្ត និងធ្វើការចែករំលែកចំណេះដឹង ដើម្បីអ្នកទាំងអស់គ្នាក្រោមប្រធានបទស្តីពី «អាហារផ្លូវចិត្ត»

សៀមរាប៖ សភាពាណិជ្ជកម្មមណ្ឌលសៀមរាប.ឧត្តរមានជ័យ បានរួមសហការជាមួយនិងសាកលវិទ្យាល័យស៍អ៊ីសថ៍ អេយសៀ. ក្រុមហ៊ុន អែតខេម សនសាល់ធីង និង សមាគមសហគ្រិនស្រ្តីកម្ពុជាសាខាខេត្តសៀមរាប បានធ្វើវេទិកាអប់រំផ្លូវចិត្ត និងធ្វើការចែករំលែកចំណេះដឹង ដើម្បីអ្នកទាំងអស់គ្នាក្រោមប្រធាន បទស្តីពី «អាហារផ្លូវចិត្ត»នៅសាកលវិទ្យាល័យស៍អ៊ីសថ៍អេយសៀ ដោយមានការអញ្ជើញចូលរូមពីសំណាក់លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ ប្រធានសភាពាណិជ្ជកម្មមណ្ឌលសៀមរាប .ឧត្តរជ័យ និងលោកគ្រូ…

ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូអតីតយុទ្ធជនស្ម័ត្រចិត្ត វៀត ណាម ក្នុងខេត្តសៀមរាប

សៀមរាប៖ ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនៅ ខេត្តសៀមរាប របស់គណៈប្រតិភូអតីតយុទ្ធជនស្ម័ត្រចិត្តវៀតណាម អ្នកជំនាញការ និង សាច់ញាតិយុទ្ធជន ដែលបានពលីជីវិតនៅកម្ពុជា ក្នុងបុព្វហេតុសង្រ្គោះអាយុជីវិតប្រជាជនកម្ពុជា ពីរបបកម្ពុជាប្រជា ធិបតេយ្យ ប្រល័យពូជសាសន៍ ប៉ុល ពត ចំនួន ១១០នាក់ ដឹកនាំប្រតិភូដោយ លោក ត្រិញ វិញផា…

ប្រជាពលរដ្ឋអ្នករកស៊ីម៉ូតូឌុបនិងអ្នកលក់ដូរ នៅកំពង់ចម្លងសាឡាងចុងកោះ ក្នុងក្រុងកំពង់ឆ្នាំង ត្អូញត្អែរ បច្ចុប្បន្នមុខរបរ របស់ពួកគាត់រកចំណូលមិនបានក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ

កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋដែលជាអ្នករត់ម៉ូតូឌុប រឺម៉កកង់បីដឹកអ៊ីវ៉ាន់ រួមទាំងអ្នកលក់ដូរ នៅចំនុចកំពង់ចម្លងសាឡាង ស្ថិតក្នុងភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង កំពុងត្អូញត្អែរ ពីមុខរបរប្រចាំថ្ងៃរបស់ពួកគាត់ថា រកចំណូលមិនសូវបានសម្រាប់ ក្នុងការផ្គត់ផ្គង់ជីវភាពប្រចាំថ្ងៃ និងបង់ធានាគារផងនោះ។ ស្ត្រីឈ្មោះ ស្រីខុម រស់នៅភូមិសំរោង សង្កាត់ផ្សារឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងបានរៀបរាប់ឲ្យដឹងថា៖ រូបគាត់លក់ដូរ នំចំណីច្រើនមុខ…

ជំនួបសម្តែងការគួរសមនិងពិភាក្សាការងារជាមួយប្រតិភូក្រុងDalian ខេត្តLiaoning នៃសាធារណរដ្ឋ ប្រជាមានិតចិន

សៀមរាប៖ គណៈប្រតិភូក្រុងDalian ខេត្តLiaoning ដឹកនាំដោយលោក Wang Tianwei ប្រធានគណៈកម្មាធិ ការអចិន្ត្រៃយ៍សភាប្រជាជនក្រុងDalian និងសហការី បានចូលជួបសម្តែងការគួរសម ពិភាក្សាការងារ មួយចំនួន ជាមួយឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោក នាក់ ណេរ៉ុន…

ខេត្តកំពង់ឆ្នាំង បើកវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ចំណេះទូទៅ និងបំពេញវិជ្ជានៅមណ្ឌលសាលាបឋមសិក្សាគិរីសុវណ្ណវង្ស ស្ថិតក្នុងឃុំស្រែថ្មី ស្រុករលាប្អៀរ

កំពង់ឆ្នាំង៖ ឯកឧត្តម ប៊ូ ជុំសិរី អនុរដ្ឋលេខាអិការក្រសួងអប់រំយុវជននិងកីឡា និង លោក យិន សាវ៉េន អភិបាលរងខេត្តតំណាងឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពីលោក ម៉ៅ តារា នាយករដ្ឋបាលសាលាខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពជុំវិញខេត្ត បានអញ្ជើញចូលរួមបើកហិបវិញ្ញាសាប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំណេះទូទៅ និង…

ការប្រលងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា២០២២.២០២៣

សៀមរាប៖ នៅព្រឹកថ្ងៃទី ០៦ ខែ វិច្ឆិកា ឆ្នាំ២០២៣នេះ គឺជាថ្ងៃដែលសិស្សានុ សិស្សនៅទូទាំងប្រទេស ចូលធ្វើការប្រឡងយកសញ្ញាប័ត្របញ្ចប់មធ្យមសិក្សាទុតិយភូមិ។ នៅខេត្តសៀមរាប យើងសង្កេតឃើញ នៅតាមមណ្ឌលប្រឡងទាំង ១៦មណ្ឌល មានសិស្សានុសិស្សមកពីបណ្តាវិទ្យាល័យនានាក្នុងក្រុង ស្រុកទាំង១២។ ក្នុងនោះដែរក៏មានការអញ្ជើញចូលរួមបើកកេះវិញ្ញាសារប្រឡងនៅតាមមណ្ឌលប្រឡង ក្នុងក្រុងសៀមរាប ក៏មានវត្តមានរបស់ ឯកឧត្តម អ៊ាន…

សមត្ថកិច្ចនៃស្នងការ នគបាលខេត្តកំពង់ឆ្នាំងឃាត់ខ្លួនឃាតករ កាប់សម្លាប់យុវជនម្នាក់ត្រឡប់មកពីមើលល្ខោន

កំពង់ឆ្នាំង៖ នៅថ្ងៃទី១៥ ខែវិច្ឆិការ ឆ្នាំ២០២៣ សមត្ថកិច្ចនៃស្នងការនគបាលខេត្តកំពង់ឆ្នាំងសហការជាមួយនគបាលមូលដ្ឋានបានធ្វើការឃាត់ខ្លួនបាន ជនសង្ស័យជាឃាតករដែលកាប់យុវជនម្នាក់ក្រោយត្រឡប់មកពីមើលល្ខោនយ៉ាងព្រៃផ្សៃបណ្តាលឲ្យស្លាប់នៅ ពេលដែលបញ្ជូនមកសង្គ្រោះបន្ទាន់បានមួយយប់។ សមត្ថកិច្ចនគបាលមូលដ្ឋានបានអោយដឹងថានៅម៉ោងប្រមាណ១០ និង១៥នាទី យប់ថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៣ យុវជនម្នាក់ត្រូវជនមិនស្គាល់មុខលួចកាប់នៅគ្រាដែលត្រឡប់មកពីមើលល្ខោន នៅវត្តថ្មកែវ ស្ថិតក្នុងភូមិថ្មកែវ ឃុំស្វាយជ្រុំ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង បណ្តាលឲ្យរងរបួសធ្ងន់ធ្ងរ តែជាអកុសល្យបានស្លាប់…