ពិធីប្រគេន និង ប្រគល់វិញ្ញាបនបត្របញ្ចាក់ការសិក្សាវិបស្សនាធុរៈដល់ ភិក្ខុ សីលវន្ត សីលវតី ចំនួន៨៨អង្គ/នាក់ នៅវត្តខេមវន្ត(ហៅវត្តខ្សាម) ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំង បន្ទាប់ពីបញ្ចប់វគ្គបណ្តុះបណ្តាល វិបស្សនាធុរៈវគ្គបឋម វគ្គ១ រយៈពេល៣ខែ

កំពង់ឆ្នាំង៖ រៀបចំពិធីប្រគេន និង ប្រគល់វិញ្ញាបនបត្របញ្ជាក់ការសិក្សាវិបស្សនា ធុរៈដល់ ភិក្ខុ សីលវន្ត សីលវតី ចំនួន៨៨ អង្គ/នាក់ នៅវត្តខេមវន្ត(ហៅវត្តខ្សាម) ស្ថិតក្នុងសង្កាត់ខ្សាម ក្រុងកំពង់ឆ្នាំងដែលបានបញ្ចប់វគ្គបណ្តុះបណ្តាលវិបស្សនា ធុរៈវគ្គបឋមវគ្គ១រយះពេល៣ខែ នៅវត្តខេមវន្ត(ហៅវត្តខ្សាម) ពិធីនេះបានធ្វើឡើងនៅក្រោមព្រះអធិបតីភាព ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង ព្រះសមុហ៍គណខេត្ត តំណាងព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង  និង លោក សរ លាង ប្រធានមន្ទីរធម្មការ និង សាសនា ខេត្ត ដោយមានការនិមន្តចូលរួមពី ព្រះសិរ៎ធម្មញាណ នុច មុនី ព្រះលេខាធិការគណខេត្ត និង ជាគណៈគ្រប់គ្រង វត្តខេមវន្ត ហៅវត្តខ្សាម ព្រះវិមលញាណ ឆន ឆុងព្រះអនុគណក្រុងកំពង់ឆ្នាំង លោកយាយឧបាសិកាព ឃុន ណាវី គ្រូវិបស្សនាធុរៈ និង ភិក្ខុ សីលវន សីលវតី ចំនួន៨៨ អង្គ/នាក់ ចូលរួមផងដែរ នៅរសៀលថ្ងៃទី ៩ខែវិច្ឆិការ ២០២៣។

លោកយាយឧបាសិកា ឃុន ណាវី គ្រូវិបស្សធុរៈ បានបញ្ជាក់អោយដឹងថាៈ ក្រោមការដឹកនាំរបស់ ព្រះសិរីធម្មញាណ នុច មុនី គណៈគ្រប់គ្រងវត្ត បានរៀបចំអោយមានវគ្គវិបស្សនាធុរះវគ្គ១នេះឡើងមានរយះពេល៣ខែ ចាប់ ពីថ្ងៃពុធ ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៤ ត្រូវនិងថ្ងៃទី០២ ខែ សីហា ឆ្នាំ២០២៣ ដល់ថ្ងៃអាទិត្យ ទី១៥ កើត ខែ អស្សុជ ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី ២៩ ខែ តុលា ឆ្នាំ ២០២៣ ក្នុង វត្តខេមវន្ត (ហៅវត្តខ្សាម) ត្រូវបានបញ្ចប់ដោយជោគជ័យ ដែលមានភិក្ខុ សីលវន្ត១០អង្គ/នាក់ សីលវតី ចំនួន៧៨នាក់។

ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង បានមានសង្ឃដីកាថ្លែងនូវការកោតសរសើរដល់គណៈគ្រប់គ្រងវត្តខេមវន្តដែលបានរៀបចំអោយមានវគ្គបណ្តុះបណ្តាលនេះឡើង និង ថ្លែងនូវការកោតសរសើរដល់ លោកយាយឧបាសិកា ឃុន ណាវី បានយកចំណេះដឹងមកផ្សព្វផ្សាយដល់សីលវន្ត សីលវតី និងបានបញ្ចប់វគ្គសិក្សារយះពេល៣ខែនៅពេលនេះ ហើយបានការទទួលស្គាល់និងបានទទួលនូវវិញ្ញាបនបត្រវិបស្សនាធុរះនៅថ្ងៃនេះ។

ព្រះសរណមង្គល ប៉ុណ្យ ប៊ុនជីង មានសង្ឃដីកា ជម្រុញដល់គណៈគ្រប់គ្រងវត្ត បន្តរៀបចំវគ្គវិបស្សនាធុរះវគ្គ២បន្តទៀត ដើម្បីបណ្តុះបណ្តាលសីលវន្ត សីលវតី ដើម្បីអប់រំអោយមនុស្សទាំងអស់មានចិត្តស្ងប់និងធ្វើអោយសង្គមគ្រួសារនិងសង្គមមនុស្សមានចិត្តស្ងប់ប្រកបដោយសន្តិភាពគ្មានអំពើហឹង្សា។

លោក សរ លាង បានមានប្រសាសន៍ ផ្តាំផ្ញើដល់សីលវ័ន្ត សីលវតី ទាំងអស់ដែលបានបញ្ចប់ការសិក្សានៅថ្ងៃនេះ ត្រូវយកចំណេះដឹងនេះផ្សព្វផ្សាយបន្ត ដើម្បីក្រុមគ្រួសារអ្នកជិតខាង និង សហគមន៍ ជាពិសេសមនុស្សនៅក្នុងសង្គមមានចិត្តស្ងប់ចេះអនុគ្រោះអធ្យាស្រ័័យអោយគ្នាទៅវិញទៅមក ធ្វើអោយមនុស្សក្នុងសង្គម គោរពច្បាប់ប្រកបដោយសន្តិភាពក្នុងចិត្តគ្រប់ៗគ្នា៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *