ឯកឧត្តម ខូយ រីដា ដឹកនាំកិច្ចប្រជុំ គណៈបញ្ចាការឯកភាព ខេត្តពោធិ៍សាត់

ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់នាព្រឹកថ្ងៃទី២៥ខែមករាឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្ត បានដឹកនាំ កិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្តប្រចាំខែមករានិងលើកទិសដៅអនុវត្តបន្ត ដោយមានការចូលរួមពីអភិបាលរងខេត្ត ស្ថាប័នតុការ កងកម្លាំងប្រដាប់អាវុធទាំង៣ ថ្នាក់ដឹកនាំមន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលស្រុក ក្រុងទាំង៧ មេឃុំ ចៅសង្កាត់និងនគរបាលប៉ុស្តិ៍រដ្ឋបាលទាំង៤៩ជាង២០០នាក់។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តពោធិ៍សាត់ បានថ្លែងនូវការកោតសរសើរដល់មន្ទីរជំនាញនិងរដ្ឋបាលស្រុកក្រុងដែលបានខិតខំប្រឹងប្រែងក្នុងការចុះជួយអន្តាគមន៍ពាក់ព័ន្ធទៅនឹងការចែកចាយទឹកសម្រាប់ស្រូវរដូវប្រាំងជូនប្រជាកសិករទោះជាមិនបាន១០០%ក៏ដោយក៏យើងបានអស់ពីលទ្ធភាពនិងបានរួចផុតពីការខូចខាតផលដំណាំស្រូវបានមួយចំណែកធំ ។

តែទោះជាយ៉ាងនេះទាំងមន្ទីរជំនាញនិងអាជ្ញាធរមូលដ្ឋានត្រូវតែបន្តត្រួតពិនិត្យតាមដានឱ្យបានជាប់ជាប្រចាំមិនត្រូវធ្វេសប្រហែសនោះឡើយព្រោះថា បញ្ហាចែកចាយទឹកនេះពិតជាមានសារៈសំខាន់ណាស់ពីព្រោះប្រជាកសិករយើងឆ្នាំនេះជម្រុញការធ្វើស្រែប្រាំងលើសផែនការដោយសារស្រូវមានតម្លៃខ្ពស់ក្នុងទីផ្សារ។

ជាមួយគ្នានោះឯកឧត្តមបានដាក់ចេញនូវផែនការយ៉ាងម៉ឺងម៉ាត់ទៅដល់មន្ទីរ អង្គភាពជុំវិញខេត្ត រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ជាពិសេសអង្គភាពកងកម្លាំងប្រ ដាប់អាវុធទាំង៣ត្រូវសហការចូលរួមបង្កាបង្ក្រាបនូវរាល់បទល្មើសគ្រប់ប្រភេទឱ្យបានដូចភ្លៀងរលឹម ក្នុងការអនុវត្តគោលនយោ បាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាពទាំង៧ចំណុចនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួនដើម្បីផ្តល់នូវភាពសុខសាន្តជូនប្រជាពលរដ្ឋ ដែលកន្លងមកនេះពិនិត្យឃើញថា នៅមានករណីជួញដូរ ប្រើប្រាស់គ្រឿងញៀន បញ្ហាគ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានជាបន្តបន្ទាប់ បណ្តាលឱ្យបាត់បង់អាយុជីវិតមនុស្សនិងខូចខាតទ្រព្យសម្បត្តិដោយសារការមិនគោរពច្បាប់ចរាចរណ៍។

ចំពោះបញ្ហាសណ្តាប់សាធារណៈសូមឱ្យគ្រប់សមត្ថកិច្ចពាក់ព័ន្ធ ត្រូវចាត់នូវវិធានការឱ្យបានល្អតាមតំបន់ប្រជុំជន ព្រោះថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្រេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណចក្រកម្ពុជា ក៏ដូចឡែកឯកឧត្តម កែវ រតនៈ រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពលនិងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយមូលដ្ឋានខេត្ត ពោធិ៍សាត់ បានខិតខំកៀងគរអ្នកវិនិយោគដើម្បីឱ្យខេត្តពោធិ៍សាត់ក្លាយជាប៉ូលសេដ្ឋកិច្ចទី៤ពេលនោះជីវភាពរបស់ប្រជាពលរដ្ឋកាន់តែប្រសើរឡើងជាក់ជាមិនខាន។

គ្រប់មន្ទីរ អង្គភាព រដ្ឋបាលស្រុក ក្រុង ឃុំ សង្កាត់ ចូលរួមសម្អាតបរិស្ថានឱ្យកាន់តែមានភាពទាក់ទាញ ព្រោះគណកម្មការខេត្តរៀបចំវាយតម្លៃការប្រឡងប្រណាំងសោភ័ណ្ឌភាពទទួលរង្វាន់សម្រាប់ស្រុកក្រុង ឃុំ សង្កាត់ដែលលេចធ្លោនិងចូលរួមជូយឧបត្ថម្ភសម្ភារៈនិងថវិកាទៅដល់ពន្ធនាគារខេត្តដែលជួបបញ្ហាខ្វះខាតអាគារស្នាក់នៅ។

ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសូមឱ្យគណៈបញ្ជាការឯកគ្រប់ស្រុក ក្រុង ត្រូវតាមដានអំពីសកម្មភាព បាតុភាពកើតនៅកន្លែងណាដោះស្រាយនៅកន្លែងនោះជាបន្ទាន់ ។

ទប់ស្កាត់ការរុកទន្ទ្រានកាប់ឆ្កាដីព្រៃ បទល្មើសជលផល កំចាត់គ្រឿងញៀនដោយឡែកឆ្នោតឡូតូដែលថ្នាក់ជាតិងនុញ្ញាតសូមឱ្យសមត្ថកិច្ចជំនាញចុះពិនិត្យនិងបង្ហាញអំពីអាជ្ញាប័ណ្ណឡើងវិញ។បន្តការខិតខំលើកកម្ពស់ការោ្តល់សេវាសាធារណៈឱ្យបានល្អនិងត្រៀមរៀបចំជួយដល់មន្ត្រីមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និងសុរិយោដីខេត្តដើម្បីសំណេះ សំណាល។នូវរាល់សំណូមពរនិងបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋត្រូវដោះស្រាយឱ្យបានឆាប់រហ័សមិនត្រូវទុកចោលយូរនោះឡើយ។

ចំពោះការិយាល័យចំណុះរដ្ឋបាលសាលាខេត្តត្រូវខិតខំបំពេញ តួនាទី ភារកិច្ចការងាររបស់ខ្លួនឱ្យកាន់តែមានប្រសិទ្ធភាពនិងភាពជឿជាក់ពីសំណាក់មហាជន ប្រជាជននិងថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់។

សូមបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំនោះក៏មានការចូលរួមលើកឡើងពីមន្ទីរសុខាភិបាល មន្ទីរប្រៃសណីយ៍ មន្ទីរផែនការខេត្តនិងស្ថាប័ន មួយចំនួនទៀតដែលបានលើកឡើងអំពីផែនការសកម្មភាពសម្រេចបាននាពេលកន្លងមកនិងទិសដៅសម្រាប់អនុវត្តបន្តផងដែរ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *