ប៉ូលីសខេត្តតាកែវឃាត់ខ្លួន មនុស្ស២នាក់ពាក់ពន្ធ័ករណីជួញដូរ និងប្រើប្រាស់គ្រឿងញៀន

ខេត្តតាកែវ៖ កម្លាំងនគរបាលចរាចរណ៍ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ នៅចំណុចគោលដៅចរាចរណ៍ ផ្លូវបំបែកសន្លុងស្ថិតនៅភូមិ ថ្នល់បំបែក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង១៨ និង៣៥នាទី ។

ជនសង្ស័យទាំងទាំង២នាក់រួមមាន
ទី១-ឈ្មោះ សុង នីឡា ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិថ្នល់បំបែក ឃុំជីខ្មា ស្រុកទ្រាំង ខេត្តតាកែវ(ដឹកជញ្ជូន-ជួញដូរ-ប្រើប្រាស់)
២-ឈ្មោះ យន់ នីត ភេទប្រុស អាយុ២៣ឆ្នាំ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិកំពង់ជ្រៃ ឃុំស្មោង ស្រុកទ្រាំង ខេត្តតាកែវ(ដឹកជញ្ជូន-ប្រើប្រាស់) ។ ក្រោយឃាត់ខ្លួនជនសង្ស័យសមត្ថកិច្ចដកហូតវត្ថុតាងនៅជាប់និងខ្លួន ជនសង្ស័យបានរួមមាន៖ ម្សៅក្រាមពណ៌សថ្លាចំនួ០៦កញ្ចប់ – ម៉ូតូចំនួន០១គ្រឿងម៉ាកសេ១២៥សេរីឆ្នាំ២០១៥ ទូរសព្ទ័ចំនួន០១គ្រឿងម៉ាកអិនចុចពិល និងជញ្ជីងថ្លឹងថ្នាំញៀនចំនួន០១គ្រឿង។បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ចូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *