នារសៀថ្ងៃទី២៥ខែមករាឆ្នាំ២០២៤នេះនៅសាលាខេត្តសៀមរាបសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប(ស.យ.ស.ស)បានរៀបចំពិធីប្រកាសកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជារដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពន្ឋយុវជនសករឡាញ់សន្តិភាពឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្តលោក អ៊ឹង គឹមលាង អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត រួមជាមួយវត្តមានអភិបាល អភិបាលរងក្រុងស្រុក និងសមាជិក សមាជិកា សយសស ជាច្រើនរូបទៀត។លោក ម៉ន សំអាត អនុប្រធានប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្ត រាយការណ៍ថា៖ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាបមានប្រវត្តិដើមជាក្រុមយុវជនសម្ពន្ធសេនានាគ បានបង្កើត និងធ្វើសកម្មភាព តាំងពីឆ្នាំ២០១៦ ក្រោយមកក៏ត្រូវបានប្រែឈ្មោះជាសម្ពន្ធយុវជនស្រលាញ់សន្តិភាព។ ដើម្បីបន្តកិច្ចការឱ្យកាន់តែសកម្ម និងស្រមតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល និងបរិបទសង្គម សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប ក៏បានត្រូវកែសម្រួលរចនាសម្ពន្ធដឹកនាំតាម រយៈសេចក្តីសម្រេចលេខ០៧៨/២៣ សយសស/ សស ចុះថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២៣ របស់គណៈកម្មាធិការកណ្តាល នៃសម្ពន្ធយុវជនស្រលាញ់សន្តិភាព បច្ចុប្បន្ន កសាងកម្លាំងសមាជិក បានចំនួនជាង២០០០នាក់ ជាអ្នកស្ម័គ្រចិត្តដែលពួកគាត់ ជាមន្រ្តីរាជការ អាជីវករ និងអ្នកប្រកបមុខរបរសេដ្ឋកិច្ចក្រៅប្រព័ន្ធ។ល។លោក អ៊ឹង គឹមលាង បានសម្តែងការគាំទ្ររាល់សកម្មភាពកិច្ចការសង្គម មនុស្សធម៌ របស់សមាគមអង្គការក្រៅរដ្ឋាភិបាល និង គាំទ្រចំពោះសកម្មភាពរបស់យុវជនផ្សេងៗទៀតក្នុងសៀមរាបខេត្តសៀមរាប។ លោក អ៊ឹង គឹមលាង មានប្រសាសន៍ថា៖តាមរយៈសកម្មភាពរបស់ សម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប ដែលបានអនុវត្តនាពេលកន្លងមកនេះ ឃើញថាបានជួយគាំទ្រកិច្ចសង្គម និងសកម្មភាពសប្បុរសធម៌ជាច្រើននៅតាមមូលដ្ឋានក្នុងខេត្ត នេះបញ្ជាក់ឱ្យឃើញអំពីការយកចិត្តទុកដាក់ និងការខិតខំប្រឹងប្រែងរួមចំណែកជាមួយរាជរដ្ឋាភិបាល ជាពិសេសការជួយរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ច សង្គមក្នុងខេត្តឱ្យកាន់តែមានការរីកចម្រើនបន្តទៀត ហេតុនេះក្នុងនាមក្រុមប្រឹក្សា គណៈអភិបាលខេត្ត សូមសម្តែងការគាំទ្រយ៉ាងពេញទំហឹងរាល់សកម្មភាពនានារបស់សម្ពន្ធយុវជនស្រលាញ់សន្តិភាព។ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន មានប្រសាសន៍ថា៖ការប្រកាសកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ខេត្តសៀមរាបនាពេលនេះជាការកែសម្រួលសមាសភាពដែលមានស្រាប់តាំងពីឆ្នាំ២០១៦ ដែលយើងបានធ្វើការងារជាច្រើន ដែលសុទ្ឋតែជាការងារបម្រើឱ្យប្រយោជន៍ជាតិ និងប្រយោជន៍មូលដ្ឋាន ហើយសម្ពន្ឋយុវជនស្រឡាញ់សន្តិភាពបង្កើតឡើងនេះគឺដើម្បីជួយគាំទ្រដល់ការងារសង្គម សកម្មភាពសប្បុរសធម៌នានានៅតាមមូលដ្ឋាន ចូលរួមថែរក្សាសន្តិភាព និងការអភិវឌ្ឍសង្គម ឲ្យមានការរីកចម្រើន ប្រកបដោយចិរភាព ។ឯកឧត្តម បញ្ជាក់ថា៖យុវជនស្រឡាញ់សន្តិភាពមានសិទ្ឋិនិយាយចេញមុខដោយចំហរ ការពារនិងចូលរួមសកម្មភាពជាមួយគណបក្សប្រជាជនកម្ពុជា ដោយសារយើងស្រឡាញ់សន្តិភាព ដូច្នេះដើម្បីរក្សាការស្រឡាញ់នេះបានទាល់តែយើងរក្សាប្រភពសន្តិភាព ដែលសន្តិភាពសម្រាប់កម្ពុជាគឺគណបក្សប្រជាជនកម្ពុជាជាអ្នកយកមកឱ្យ ពោលគឺយើងចូលរួមគ្រប់សកម្មភាពដែលស្របច្បាប់ ដើម្បីប្រយោជន៍មូលដ្ឋាននិងសង្គមជាតិទាំងមូល៕
Related Posts
ប្រជាពលរដ្ឋរងផលប៉ះពាល់ដោយជំនន់ ទឹកភ្លៀងជាង១០៩៣ គ្រួសារ នៅស្រុកកណ្តៀងទទួលបានប្រព័ន្ធស្បៀងបម្រុងរបស់រាជរដ្ឋាភិបាលកម្ពុជា
ពោធិសាត់៖ ឯកឧត្តម ខូយ រីដា អភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធាន គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តពោធិ៍សាត់ បានអញ្ជើញចុះជួបសំណេះសំណាល និងចែកស្បៀងសង្គ្រោះរបស់រាជ រដ្ឋាភិបាលតាមរយៈគណៈកម្មាធិការគ្រប់គ្រងប្រព័ន្ធស្បៀងបម្រុងកម្ពុជា ជូនដល់ប្រជាកសិករ ចំនួន ១០៩៣គ្រួសារ មកពីឃុំចំនួន៨ឃុំ ក្នុងស្រុកកណ្តៀង ដែលបានរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង ដោយក្នុងមួយគ្រួសារៗ ទទួលបានអង្ករ២៥គីឡូក្រាម មី១កេស ត្រីខមួយួរ…
ការផ្តល់ប័ណ្ណសរសើរ និងរង្វាន់ដល់សិស្សពូកែ គឺជាការលើកទឹកចិត្ត ឲ្យសិស្សានុសិស្ស កាន់តែខិតខំរៀន សូត្រឱ្យពូកែបន្ថែមទៀត ដែលក្លាយជាធនធានដ៏សំខាន់ សម្រាប់កិច្ចអភិវឌ្ឍន៍ជាតិ
សៀមរាប៖ គណៈគ្រប់គ្រងសាលាអន្តរជាតិអេអិលអេខេត្តសៀមរាប បានធ្វើការប្រគល់នូវប័ណ្ណសរសើរ និងរង្វាន់លើកទឹកចិត្ត ដល់ប្អូនៗសិស្សានុសិស្សដែលមានភាពវ័យឆ្លាត និងពូកែប្រមាណជាង៩០នាក់ក្នុងចំណោមសិស្សានុសិស្ស ប្រមាណជិត៥០០នាក់ដែលកំពុងតែសិក្សា ភាសាខ្មែ និងភាសាអង់គ្លេស ក្នុងឆ្នាំសិក្សា២០២២-២០២៣។ នៅក្នុងពិធីនោះដែរក៍មានការអញ្ជើញចូល រួមពីសំណាក់លោក កុយ ផល ប្រធានការិយាល័យអប់រំក្រៅប្រព័ន្ធ តំណាងលោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តសៀមរាប កាលពីរសៀលថ្ងៃទី០៧ ខែ មករា…
ឯកឧត្តម សៀង ណាំ អញ្ជើញកាត់ខ្សែបូរសម្ពោធផ្លូវបេតុងប្រវែង ១,២០០ម៉ែត្រនៅវត្តព្រះក្រាល ស្ថិតលើខ្នងភ្នំគូលែន
ខេត្តសៀមរាប៖ក្នុងអំឡុង ឆ្នាំ២០២១ ព្រះសង្ឃគណ:កម្មការ អាចារ្យវត្ត ដោយបានការឧបត្ថម្ភគាំទ្រថវិកាពីប្រជាពុទ្ធបរិស័ទ បានកសាងផ្លូវបេតុង១ខ្សែមានទទឹង៥ ម៉ែត្រ បណ្តោយ ១,២០០ម៉ែត្រ រួមនិងបន្ទប់ទឹក ១ខ្នងស្មើនឹង១០បន្ទប់ និងការដាំដើមពោធិ៍ចំនួន ១,០០០ដើម ដើមគគីចំនួន ១,០០០ដើម សរុបបច្ច័យអស់ចំនួន ២២០,០០០ដុល្លាសហរដ្ឋអាមេរិក ក្រោមការផ្តួចផ្តើមកសាងដោយព្រះតេជគុណ ប្រាក់ សៃ…