សមត្ថកិច្ចចំរុះខេត្តចុះពិនិត្យវាស់វែងដី តំបន់បីដែលគេឈូសឆាយភ្ជួររាស់នៅក្នុងឃុំច្រណូកសរុបចំនួន១៤៤ហិចតា និងកំពុងរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការចំណាត់ការជនល្មើសតាមផ្លូវច្បាប់

ខេត្តកំពង់ឆ្នាំង÷ ក្នុងរយះមួយសប្តាហ៍កន្លងមកនេះ ក្រុមសមត្ថកិច្ចចម្រុះរបស់ខេត្តកំពង់ឆ្នាំងបានសហការគ្នាចុះពិនិត្យស្រាវជ្រាវនិងវាស់វែងដីតំបន់ ៣ ដែលជាដីព្រៃលិចទឹកទុកសម្រាប់ប្រើប្រាស់គ្រប់យ៉ាង ដែលត្រូវជនល្មើសលួចចូលរុករានទន្ទ្រានឈូសឆាយភ្ជួររាស់យកមកធ្វើជាកម្មសិទ្ធសរុបមានចំនួនប្រមាណ ១៤៤ហិចតានៅក្នុងឃុំច្រណក ស្រុកកំពង់លែង និងបានស្រាវជ្រាវមុខសញ្ញាជនល្មើសនិងអ្នកពាក់ព័ន្ធពីក្រោយដើម្បីកសាងសំណុំរឿងបញ្ជូនទៅតុលាការចាត់ ការតាមនីតិវិធីច្បាប់។

លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខា ប្រមាញ់និងនេសាទខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៥ ខែកក្កដានេះបាននិយាយតាមទូរសព្ទឱ្យដឹងថា ក្នុងរយះពេលប៉ុន្មានថ្ងៃកន្លងមកនេះ ក្រុមការងារសមត្ថកិច្ចចំរុះខេត្តកំពង់ឆ្នាំងបានចុះពិនិត្យស្រាវជ្រាវនិងវាស់វែងដីតំបន់៣ ដែលក្រុមជនល្មើសលួចឈូសឆាយភ្ជួររាស់នៅក្នុងតំបន់ព្រែកសាយ ឃុំច្រណូក ស្រុកកំពង់លែង ចំនួន ៥ ចំណុចដែលមានទំហំសរុបប្រមាណ ១៤៤ ហិចតា នៅក្នុងទំហំដី តំបន់៣ របស់ខេត្តកំពង់ ឆ្នាំងដែលមានចំនួនសរុបជាង ៥ ម៉ឺនហិចតាដែលបានចុះបញ្ជីគ្រប់គ្រងដោយរដ្ឋ ដែលរដ្ឋបានដកហូតក្នុងអំឡុង ឆ្នាំ២០២១ កន្លងមក។

ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្តបានបញ្ជាក់ឲ្យដឹងទៀតថា ក្នុងករណីនេះដែរសមត្ថ កិច្ចចម្រុះក៏បានស្រាវជ្រាវរកឃើញជនស ង្ស័យមួយចំនួនដែលបានពាក់ព័ន្ធនឹងករ ណីឈូសឆាយដីព្រៃលិចទឹកខាងលើនេះ និងមន្ត្រីពាក់ព័ន្ធនៅពីក្រោយខ្នងមួយចំនួនទៀតផងដែរនិងកំពុងកសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនីតិវិធី។

ប្រភពពីក្រុមការងារចម្រុះខេត្តបានអោយដឹងថា នៅក្នុងការចុះពិនិត្យស្រាវជ្រាវវាស់វែងដីតំបន់ ៣ នៅចំណុចដែលគេឈូសឆាយភ្ជួររាស់ខាងលើនេះ ក៏មានក្រុមការងារអន្តរក្រសួងមកពីថ្នាក់ជាតិ មកចូលរួមពិនិត្យករណីនេះផងដែរ ដែលមានការបញ្ជារដោ យផ្ទាល់ពីរដ្ឋមន្ត្រីក្រសួងកសិកម្ម និងពីប្រ មុខរាជរដ្ឋាភិបាល (សម្ដេចតេជោ ហ៊ុនសែន)។

ប្រភពព័ត៌មានមួយពីប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងបានឲ្យដឹងថាករណីឈូសឆាយភ្ជួររាស់ដីតំបន់ ៣ ដែលរដ្ឋបានដកហូតនៅចំណុចខាងលើនេះ អ្នកលួចឈូសឆាយភាគច្រើនគឺជាឈ្មួញរកស៊ីទិញលក់ដីមិនមែនជាប្រជាពលរដ្ឋដែលធ្លាប់អាស្រ័ យផលលើដីនេះពីមុន ឆ្នាំ២០២១នោះឡើយមានន័យថាការលួចឈូសឆាយ ដីតំបន់ ៣ ខាងលើនេះមានមន្ត្រីខិលខូចបើកដៃធ្មេចភ្នែក ស៊ុមក្រលំពីក្រោយ ខ្នង។ ព្រោះករណីឈូសឆាយខាងលើនេះគឺគេបានលួចធ្វើតាំងពីអំឡុងខែ ៤ ខែ ៥ ឆ្នាំ ២០២៣ នេះ ប៉ុន្តែបែរជាមន្ត្រីជំនាញនិងអាជ្ញាធរមូលដ្ឋានធ្វើមិនដឹងមិនឮនឹងទើបភ្ញាក់ផ្អើលពេលក្រុមអ្នកកាសែតចុះទៅថតសាកសួរសម្ភាសន៍និងផ្សាយព័ត៌មាននៅថ្ងៃទី១៣ ខែកក្កដានេះ។

ហើយដីតំបន់៣នៅចំណុចនេះកាលពី ១០ឆ្នាំមុនគឺជាព្រៃរនាមលិចទឹកជាសំបុកត្រីពងកូន ហើយក្រោយមកក៏មានការលួចចូលឆាយទន្ទ្រានយកកាន់កាប់ជា បន្តបន្ទាប់។

ពាក់ពន្ធនិងករណីខាងលើនេះមន្ត្រីជំនាញ និងមន្ត្រីពាក់ព័ន្ធមួយចំនួនកំពុងព្រួយបារម្ភពីជោកវាសនានិងមុខតំណែងរបស់ខ្លួន មិនដឹងថារក្សាបានគង់វង្សដែរឬទេ ពិសេសនៅពេលដែលសមត្ថកិច្ចតុលាការកោះហៅជនសង្ស័យមកសាកសួរព័ត៌មានអំពីបទល្មើសខាង លើនេះ មន្ត្រីណាពាក់ព័ន្ធនោះពិតជាមិនអាចលាក់លៀមបានឡើយ។

លោកប្រធានមន្ទីរកសិកម្មខេត្តបានឲ្យដឹងទៀតថា ការទប់ស្កាត់និងបង្ក្រាបករណីនេះរបស់ក្រុមសមត្ថកិច្ចចម្រុះខេត្ត ក៏មានការអបអរសាទរពីប្រជាពលរដ្ឋរាប់រយគ្រួសារផងដែរនៅក្នុងឃុំច្រណូក ខណៈដែលពួក គាត់ធ្លាប់អាស្រ័យផលលើដីនេះកន្លងមកមិនហ៊ានចូលចូលកាន់កាប់ឡើយ តែបែជាមានពលរដ្ឋមួយចំនួនតូច ឈ្មួញនិងមន្ត្រីខូចឆ្លៀតឱកាសបែបនេះទៅវិញ។

សូមបញ្ជាក់ថាកន្លងមកករណីបទល្មើសដីតំបន់៣ ជុំវិញបឹងទន្លេសាប បទល្មើសនេ សាទបទល្មើសព្រៃឈើ សម្ដេចតេជោបានដាក់បទបញ្ជារយ៉ាងតឹងរឹង បើមានកើតឡើងនៅតំបន់ស្រុកខេត្តណាអាជ្ញាធរនិងមន្ត្រីពាក់ព័ន្ធ នៅក្នុងតំបន់នោះត្រូវទទួលខុសត្រូវចំពោះប្រមុខរាជរដ្ឋាភិបាល និងបើមានការពាក់ព័ន្ធនៅពីក្រោយខ្នងនៃបទល្មើសនោះទៀត គឺប្រឈមនឹងការដកតំណែងចោលជៀសមិនរួចឡើយ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *