មេព្រៃខេត្តសៀមរាប បង្ក្រាបគោយន្តកន្ត្រៃដឹកឈើមួយគ្រឿង

ខេត្តសៀមរាប៖លោកម៉ុង ប៊ុនលីម នាយខណ្ឌរដ្ឋបាលព្រៃឈើសៀមរាប បានឲ្យដឹងនៅរសៀលថ្ងៃសុក្រនេះថា សង្កាត់រដ្ឋបាលព្រៃឈើខ្វាវ  និងសង្កាត់រដ្ឋបាលព្រៃឈើជីក្រែង សហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍ពង្រលើ បានចាប់ឃាត់គោយន្តកន្រ្តៃ១គ្រឿង។

ការបង្ក្រាបធ្វើឡើង នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ចំណុចអូរបាក់ចិញ្ចៀន ភូមិ ស្រឡៅស្រោង ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប។

លោកម៉ុង ប៊ុនលីម បន្តថា ករណីនេះក្រុមជំនាញបាន
រឹបអូសឈើអារប្រភេទ ចំបក់ចំនួន ៦៣សន្លឹក ស្មើ២,៥៦៨ម៉ែត្រត្រីគុណ។ វត្ថុតាង ត្រូវបានរក្សាទុកនៅស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើខ្វាវ ភូមិគំរូ ឃុំពង្រលើ ស្រុកជីក្រែង ខេត្តសៀមរាប៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *