សៀមរាប៖ បច្ចុប្បន្ននេះជារៀងរាល់ថ្ងៃភ្ញៀវទេសចរបរទេសជាច្រើននាក់បានចាប់អារម្មណ៍ជាមួយនឹងការទស្សនាវត្តអារាមនានា នៅក្នុងខេត្តសៀមរាប បន្ទាប់ពីការទស្សនាប្រាង្គប្រាសាទបុរាណរបស់ខ្មែររួចមក ដោយក្នុងនោះដែរ វត្តព្រះព្រហ្មរ័ត្នដែលស្ថិតនៅតាមបណ្តោយដងស្ទឹង ចំកណ្តាលក្រុងសៀមរាបនិងនៅមិនឆ្ងាយប៉ុន្មានពីផ្សារចាស់និង តំបន់Pub Street គឺកំពុងទទួលបានការចាប់អារម្មណ៍ជាខ្លាំងពីភ្ញៀវទេសចរណ៍បរទេស ដែលក្នុងមួយថ្ងៃៗមានភ្ញៀវទេសចរណ៍អន្តរជាតិជាច្រើននាក់មកទស្សនាក្នុងវត្តនេះគឺដើម្បីមកទស្សនាឈ្វេងយល់ពីព្រះពុទ្ធសាសនា ប្រពៃណី និង វប្បធម៌ និង ជំនឿទំនៀមទំលាប់ ព្រមទាំងបាននិមន្តព្រះសង្ឃប្រោះព្រំចងអំបោះដៃ ទៅតាមជំនឿសាសនា និងទំនៀមទម្លាប់ របស់ប្រជាជនខ្មែរ ហើយក៍បានប្រគេននូវបច្ច័យឬទេយ្យទានមួយចំនួនដល់វត្តផងដែរ ។ ព្រះសាសនសត្ថា តង់ តន ព្រះរាជាគណៈកិត្តិយសព្រះបាឡាត់គណខេត្តសៀមរាបនិងព្រះគ្រូចៅអធិការវត្តព្រះព្រហ្មរ័ត្នបានមានសង្ឃដីការឱ្យដឹងថា វត្តព្រះព្រហ្មរ័ត្នគឺជាអារាមមានវ័យចំណាស់មួយក្នុងចំណោមវត្តជាច្រើននៅក្នុងក្រុងសៀមរាប ។ ព្រះសាសនសត្ថា តង់ តន បានមានសង្ឃដីកាបន្តថាកត្តាដែលមានភ្ញៀវទេសចរណ៍បរទេសមានការចាប់អារម្មណ៍គឺដោយសារវត្តនេះត្រូវបានសាងសង់ និងជួសជុលសារជាថ្មីដោយមានរៀបចំនូវសួនច្បារការសាងសង់សំណង់ព្រះវិហារថ្មីដោយរក្សាសំណង់ព្រះវិហារចាស់នៅខាងក្នុង ការលម្អដោយក្បាច់ក្បូររចនាដ៏ល្អវិចិត្រ និងមានសមិទ្ធផលជាច្រើនដែលត្រូវបានកសាងតែងលម្អមានក្បូរក្បាច់រចនានិងបរិស្ថានស្អាត គួបផ្សំនិងមានផ្ទាំងគំនូរ និងផ្ទាំងចម្លាក់ ដែលពាក់ព័ន្ឋទៅនឹងពុទ្ឋប្បវត្តិ ប្រកបទៅដោយក្បូរក្បាច់រចនារស់រវើក ព្រមទាំងមានសណ្តាប់ធ្នាប់របៀបរៀបរយល្អ ដែលកើតឡើងដោយសារបានការយកចិត្តទុកដាក់ចូលរួមសហការពីអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ជួយគាំពារនូវសន្តិសុខ សុវត្ថិភាព និង សណ្តាប់ធ្នាប់សាធារណៈ ចៀសវាងជនខិលខូចចូលមករំខានដល់អ្នកទេសចរណ៍ដែលកត្តានេះហើយក៏បានជំរុញឲ្យទីអារាមនេះបានក្លាយជាកន្លែងទាក់ទាញភ្ញៀវទេសចរអន្តរជាតិគ្រប់ជាតិសាសន៍បានមក ទស្សនា និងផ្តិតរូបភាពវត្តព្រះព្រហ្មរ័ត្ននេះយ៉ាងច្រើនជារៀងរាល់ថ្ងៃ។ ដូច្នេះវត្តនេះ មិនត្រឹមតែជាទីអារ៉ាមនៃពុទ្ធសាសនិកដូចវត្តខ្មែរទូទៅឡើយ ប៉ុន្តែវាក៏ជារមណីយដ្ឋានទេសចរណ៍ប្រវត្តិសាស្ត្រនៃអ្នកទេសចរបរទេសដែលចង់ឈ្វេងយល់ពីព្រះពុទ្ធសាសនាផងដែរ៕
Related Posts
លោក ហង្ស ចក្រា កំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្សី ព្រោះជំងឺលើសឈាម
សមាគមសេរីភាពអ្នកសារព័ត៌មានកម្ពុជា សូមជូនដំណឹង និងអំពាវនាវ សមាជិក និង សប្បុរសជន មេត្តាជួយឧបត្ថម្ភដល់ លោក ហង្ស ចក្រា អនុប្រធានសមាគម ដែលកំពុងត្រូវបានសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យរុស្សី ព្រោះជំងឺលើសឈាម កាលពីយប់ថ្ងៃ៦ កក្កដា ២០២៣នេះ។ សូមមេត្តាចូលរួមឧបត្តមតាមរយៈ លោក ថាំង…
អង្គកឋិនទានមហាសាមគ្គី ដង្ហែរទៅវត្តប្រាសាទគោកចក ទទួលបានបច្ច័យចំនួន ៤២លាន៧៥០ពាន់រៀល
សៀមរាប៖ អង្គកឋិនទានមហាសាមគ្គីរបស់សប្បុរសជន និង ប្រជាពុទ្ឋបរិស័ទជិតឆ្ងាយក្រោមគំនិតផ្តួចផ្តើមឡើងដោយឯកឧត្តមឧកញ៉ាបណ្ឌិត សៀង ណាំ ឯកឧត្តម ប៊ុន ថាឬទ្ធ អ្នកតំណាងរាស្ត្រមណ្ឌលសៀមរាប និង លោកជំទាវ ព្រមទាំងលោកស្នងការនគរបាលខេត្ត អាជ្ញាធរក្រុងសៀមរាប មន្ត្រីរាជការ និងបងប្អូនប្រជាពុទ្ធបរិស័យចំណុះជើងវត្ត បានដង្ហែរទៅវត្តប្រាសាទគោកចក ស្ថិតក្នុងភូមិវាល សង្កាត់គោកចក ក្រុងសៀមរាប…
លោកជំទាវ ជា ខេង ស៊ុយ សែម យកបេះដូងប្រជាពលរដ្ឋលើផ្ទៃទឹកបឹងទន្លេសាបឃុំមេទឹកស្រុកបាកានបានហើយ ដោយពួកគាត់មានការពេញចិត្តលោកជំទាវយ៉ាងខ្លាំង រហូតបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានជាង៩០%
ខេត្តពោធិ៍សាត់៖ កន្លងមកប្រជាពលរដ្ឋរស់នៅលើផ្ទៃទឹកបឹងទន្លេសាប ក្នុងភូមិសាស្ត្រឃុំមេទឹកស្រុកបាកានខេត្តពោធិ៍សាត់បាន បោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាបានតែជាង៥០ឬ៦០%ប៉ុណ្ណោះ ទាំងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ និងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ ដែលកត្តាទាំងនេះអាចបណ្ដាលមកពីពួកគាត់មានការថ្នាំងថ្នាក់ជាមួយសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋាននៅទីនោះក្នុងការអនុវត្តច្បាប់ក៍ថាបាន។ ដោយមើលឃើញបញ្ហាបែបនេះ មុនពេលបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ចំនួន០៤ថ្ងៃ លោកជំទាវ ជា ខេង ស៊ុយ សែម បានចុះទៅស្ទាបស្ទង់សតិអារម្មណ៍ប្រជាពលរដ្ឋនៅទីនោះ ដោយបានពន្យល់អំពីហេតុផលមួយចំនួនរបស់អាជ្ញាធរនិងសមត្ថកិច្ចមូលដ្ឋាន ព្រមទាំងបានលើកឡើងអំពីគុណបំណាច់ និងសមិទ្ធផលនានារបស់គណបក្សប្រជាជនកម្ពុជា…