យុទ្ធនាការតេស្ត រកសារធាតុញៀន ពីមន្ត្រីនគរបាល កំពុងបន្តតាមបណ្ដាផែន ការងារក្នុងស្នងការដ្ឋាននគរបាល ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំ៖ នៅថ្ងៃទី ២ ខែកុម្ភ: ឆ្នាំ២០២៤ ក្រុមការងារ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំ បាននឹងកំពុងបន្តយុទ្ធនាការធ្វើការតេស្តពិនិត្យវិភាគស្វែងរកសារធាតុញៀនពីមន្ត្រីនគរបាលតាមបណ្ដាអធិការដ្ឋានគរបាលក្រុង ស្រុកទាំង៨ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ជាបន្តបន្ទាប់ ចាប់ពីថ្ងៃទី១ ខែកុម្ភ: ឆ្នាំ២០២៤នេះតទៅ ។   សូមជម្រាបថា យុទ្ធនាការត្រួតពិនិត្យស្វែងរកសារធាតុញៀនចំពោះមន្ត្រីនគរបាលខេត្តកំពង់ឆ្នាំង នឹងធ្វើដោយការយកចិត្តទុកដាក់ជាទីបំផុត និងធ្វើចំពោះមន្ត្រីនគបាលគ្រប់រូបដែលមានក្របខ័ណ្ឌក្នុងខេត្តកំពង់ឆ្នាំង ដោយមិនគិតពីតួនាទី បុណ្យស័ក្កិ…

ករណីលោកគ្រូអ្នកគ្រូនាំគ្នា ប្ដឹងនាយកសាលា នៅស្រុកអង្គរបុរី រឿងលុយតុងទីន ៤០ម៉ឺនដុល្លា ឥឡូវនេះឡើងមកដល់ដៃ តុលាកាខេត្តតាកែវហើយ

តាកែវ៖ ករណីលោកនាយកសាលានិងភរិយាធ្វើមេតុងទីន ត្រូវកូនចៅជាគ្រូបង្រៀន និងអាជីវករលក់ដូរក្នុងស្រុកអង្គរបុរីចំនួន៤២រូប នាំគ្នាប្ដឹងពីបទឆបោក និងរំលោភលើសេចក្ដីទុកចិត្ត ត្រូវបានតុលាការខេត្តតាកែវធ្វើការកោះហៅភាគីតំណាងដើមបណ្ដឹង និងចុងមកបណ្ដឹងមកសួរនាំហើយ នៅថ្ងៃទី១ និងព្រឹកថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២៤នេះ នៅសាលាតំបូងខេត្តតាកែវ បន្ទាប់ពីផុតដៃនៃការសម្របសម្រួលរបស់មន្ទីរជំនាញ និងអាជ្ញាធរខេត្ត។តំណាងអោយលោកគ្រូអ្នកគ្រូ និងអាជីវករជាកូនតុងទីន លោកស្រី ស៊ឹម ស្រីម៉ុម បាននិយាយរៀបរាប់ថា…

ដីព្រៃលិចទឹកជិត៣ ហិចតា ត្រូវបានគេកាប់ទន្ទ្រាន យកដីធ្វើស្រែប្រាំង សមត្ថកិច្ចជំនាញ និងអាជ្ញាធរចុះពិនិត្យថា អត់ឃើញមានគេកាប់ ព្រៃលិចទឹកទេ ជាដីប្រជាពល រដ្ឋអាស្រ័យផល

កំពង់ឆ្នាំង៖ ដីព្រៃលិចទឹកជិត ៣ ហិចតា ស្ថិតនៅក្នុង.ភូមិពាមពពេច ឃុំកោះថ្កូវ ស្រុកជលគិរីត្រូវបានគេលួចកាប់ទន្ទ្រានយកធ្វើស្រែប្រាំងនិងជាកម្មសិទ្ធិ។ បើយោង តាមការរាយការណ៍របស់ប្រជាពលរដ្ឋនៅក្នុងមូ លដ្ឋាននេះ បាននាំអ្នកសារព័ត៌មាន១ក្រុមនៅរសៀលថ្ងៃទី៣១ ខែមករា បានចុះរុករកនិងបានថតយករូបភាព គឺពិតជាមានការកាប់ទន្ទ្រាន្តដីព្រៃលិចទឹកនៅចំណុចខាងលើនេះពិតមែន។ បន្ទាប់មកក្រុមអ្នកសារព័ត៌ មានយើងក៏បានបាញ់រូបភាពជូន លោក ឪងិនហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់និងនេសាទខេត្ត ដើម្បីមានចំណាត់ការបន្ទាន់ក្នុងរឿងនេះ។…

កិច្ចប្រជុំសាមញ្ញលើកទី ៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង: កិច្ចប្រជុំសាមញ្ញលើកទី៥៦ អាណត្តិទី៣ របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងត្រូវបានធ្វើឡើងកាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៤នៅសាលប្រជុំសាលាខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព ឯកឧត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត…

ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា ៖វគ្គបណ្តុះបណ្តាលកម្រិត បឋមវិជ្ជាជីវៈនគរបាលគឺមានសារៈសំខាន់ និងចាំបាច់ នៅក្នុងឆាកជីវិត ដោយបានផ្លាស់ប្តូរជីវភាព ការងារពីជនស៊ីវិល មកជាកងកម្លាំងនគរបាលជាតិ

សៀមរាប៖ នៅក្នុងពិធីសំណេះសំណាល និងសួរសុខទុក្ខសិស្សនាយនគរបាលនិងសិស្សនាយនគរបាលរង ដែលកំពុងសិក្សាវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី១៨ លើកទី១ នាព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅសាលានគរបាលជាតិភូមិភាគ៤ខេត្តសៀមរាប ឯកឧត្តមនាយឧត្តមសេនីយ៍ សាស្ត្រាចារ្យ ឯក មនោសែន ប្រធានបណ្ឌិត្យសភានគរបាលកម្ពុជា បានថ្លែងថា ៖ ការបើកវគ្គបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាលគឺប្រវត្តិសាស្ត្រដ៏ សំខាន់និងចាំបាច់នៅក្នុងឆាកជីវិតរបស់ប្អូនៗដោយបានផ្លាស់ប្តូរជីវភាពការងាររបស់ប្អូនៗពីជនស៊ីវិលមកជាកងកម្លាំង នគរបាលជាតិ។…

កិច្ចប្រជុំប្រកាសផ្សព្វផ្សាយ តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លី មានលក្ខណ:ប្រព័ន្ធ សម្រាប់ភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ មន្ទីររៀបចំដែនដី នគររូបនីកម្មសំណង់ និងសុរិយោដីខេត្ត សហការជាមួយរដ្ធបាលខេត្តកំពង់ឆ្នាំង បើកកិច្ចប្រជុំប្រកាសផ្សព្វផ្សាយ តំបន់វិនិច្ឆ័យលើការចុះបញ្ជីដីធ្លីមានលក្ខណ:ប្រព័ន្ធ សម្រាប់ភូមិបឹងស្ទេង ឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។ កិច្ចប្រជុំបានធ្វើឡើងនៅសាលាបុណ្យភូមិបឹងស្ទេង នៅព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ ក្រោមវត្តមានលោក ឈុន សុខកុម្ភ: អនុប្រធានមន្ទីររៀបចំដែនដី…

យុទ្ធនាការស្តីពី ការគ្រប់គ្រង កាកសំណល់ និងការកាត់បន្ថយ ការប្រើប្រាស់ថង់ប្លាស្ទិក នៅឃុំស្នាមព្រះ ស្រុកបាកាន

ពោធិសាត់: យុទ្ធនាការកាត់បន្ថយប្រើប្រាស់ថង់ប្លាស្ទិកដែលបានដាក់ចេញដោយក្រសួងបរិស្ថានកំពុងអនុវត្តន៍យ៉ាងផុលផុសនៅតាមសាលារៀន គ្រឹះស្ថានសិក្សានិងសហគមន៍ទូទាំងប្រទេសនោះ ត្រូវបានអង្គការអាដ្រាកម្ពុជាប្រចាំខេត្តពោធិ៍សាត់ ក្រោមការជួយឧបត្ថម្ភគាំទ្រពីគម្រោងជម្រើសដ៏ល្អបំផុត របស់អង្គការអាដ្រាកម្ពុជា បានរៀបចំយុទ្ធនាការស្តីពីការគ្រប់គ្រងកាកសំណល់ និងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក ក្រោមប្រធានបទ «ភូមិឋានស្អាត សុវត្ថិភាពបរិស្ថាន សុខភាពមនុស្ស សត្វនិងលំនៅឋានគ្មានថង់ប្លាស្ទិក» ក្នុងគោលបំណងបង្កើនការយល់ដឹងពីផលប៉ះពាល់និងផ្លាស់ប្តូរឥរិយាបទក្នុងការទុកដាក់សំរាមឱ្យបានត្រឹមត្រូវ។ យុទ្ធនាការនេះបានប្រារព្ធធ្វើឡើងនាព្រឹកថ្ងៃទី៣១ខែមករា ឆ្នាំ២០២៤ នៅវត្តខ្នារ ស្ថិតក្នុងភូមិខ្នារ ឃុំស្នាមព្រះ ស្រុកបាកាន…

ពិធីបើកវគ្គបណ្តុះបណ្តាល រំលឹកឡើងវិញ ស្តីពី របៀបកត់ត្រា ការងារអត្រានុកូលដ្ឋាន

លោកស្រី យូ សុភា អភិបាលរងខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប និង លោក យឹម សំអុល អនុប្រធាននាយកដ្ឋានអត្រានុកូលដ្ឋាន តំណាងអគ្គនាយកនៃអគ្គនាយកដ្ឋានអត្តសញ្ញាណកម្ម នៃក្រសួងមហាផ្ទៃ បានអញ្ជើញជាអធិតីភាព បើកសិក្ខាសាលាស្ដីពីការរៀបចំវគ្គបណ្តុះបណ្តាលរំលឹកឡើងវិញ ស្តីពីរបៀបកត់ត្រាការងារអត្រានុកូលដ្ឋាន ដល់មន្ត្រី អត្រានុកូលដ្ឋានឃុំ…

កិច្ចប្រជុំបូកសរុបលទ្ធផល ការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ របស់គណ:កម្មាធិការ ប្រយុទ្ធប្រឆាំង អំពើ ជួញដូរមនុស្ស ខេត្តសៀមរាប!

សៀមរាប៖ គណ:កម្មាធិការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២៣ និងលើកទិសដៅបន្តឆ្នាំ២០២៤ ក្រោមអធិបតីភាពលោកជំទាវ ជូ ប៊ុនអេង រដ្ឋលេខាធិការក្រសួងមហាផ្ទៃ និង ជាអនុប្រធានអចិន្ត្រៃយ៍ (គ.ជ.ប.ជ) ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និង លោកស្រី យូ សុភា អភិបាលរងខេត្ត…

សមត្ថកិច្ចចម្រុះក្រុងកំពង់ឆ្នាំង នៅតែបន្តសហការ ចុះធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ប្រកបមុខរបរឆ្អើត្រីអោយមានការ ប្រុងប្រយ័ត្ននៅពេល អូសដុតឆ្អើត្រី ខណៈរដូវជារដូវប្រាំង និងមានខ្យល់បក់ផង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣១មករា២០២៤កម្កាំងចម្រុះអាជ្ញធរក្រុងកំពង់ឆ្នាំង ដឹកនាំក្រុមការងារ ដោយលោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង និងក្រុមការងារចម្រុះដោយសហការ ជាមួយនគបាល អាជ្ញាធរសង្កាត់ផ្សារឆ្នាំង លោកមេភូមិនិងជលផល បានបន្តចុះធ្វើការផ្សព្វផ្សាយនិង អប់រំណែនាំដល់បងប្អូន ដែលមានមុខរបរឆ្អើត្រី ត្រូវមានគ្រប់ប្រដាប់ សម្រាប់បង្ការទប់ស្កាត់ហេតុការ គ្រោះអគ្គីភ័យ ដែលបានកើតឡើងជាយថាហេតុ អោយបានទាន់ពេលវេលា។ ការបន្តចុះធ្វើការផ្សព្វផ្សាយខាងលើនេះ…