សមត្ថកិច្ចចម្រុះក្រុងកំពង់ឆ្នាំង នៅតែបន្តសហការ ចុះធ្វើការផ្សព្វផ្សាយ ដល់ប្រជាពលរដ្ឋ ប្រកបមុខរបរឆ្អើត្រីអោយមានការ ប្រុងប្រយ័ត្ននៅពេល អូសដុតឆ្អើត្រី ខណៈរដូវជារដូវប្រាំង និងមានខ្យល់បក់ផង

កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃទី៣១មករា២០២៤កម្កាំងចម្រុះអាជ្ញធរក្រុងកំពង់ឆ្នាំង ដឹកនាំក្រុមការងារ ដោយលោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង និងក្រុមការងារចម្រុះដោយសហការ ជាមួយនគបាល អាជ្ញាធរសង្កាត់ផ្សារឆ្នាំង លោកមេភូមិនិងជលផល បានបន្តចុះធ្វើការផ្សព្វផ្សាយនិង អប់រំណែនាំដល់បងប្អូន ដែលមានមុខរបរឆ្អើត្រី ត្រូវមានគ្រប់ប្រដាប់ សម្រាប់បង្ការទប់ស្កាត់ហេតុការ គ្រោះអគ្គីភ័យ ដែលបានកើតឡើងជាយថាហេតុ អោយបានទាន់ពេលវេលា។

ការបន្តចុះធ្វើការផ្សព្វផ្សាយខាងលើនេះ បានធ្វើឡើងនៅក្នុងភូមិផ្សាលើ សង្កាត់កំពង់ឆ្នាំងក្រុងនិងខេត្តកំពង់ឆ្នាំងខណ:ដែលបងប្អូន ប្រជាពលរដ្ឋបានយល់ដឹងនិងចូលរួមធ្វើការទប់ស្កាត់ នៅតាមផ្ទះរៀងៗខ្លួនផងដែរ។

លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំបានមានប្រសាសន៍លើកឡើងថា ក្នុងពេលលោកបានដឹកនាំកម្លាំងចម្រុះខាងលើនេះ ដោយមានចង្អុលបង្ហាញពី ឯកឧុត្ត ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងលោកអភិបាលក្រុងកំពង់ឆ្នាំង ត្រូវតែបន្តចុះធ្វើការផ្សព្វផ្សាយអប់រំ ណែនាំដល់បងប្អូន ប្រជាពលរដ្ឋដែលប្រកបមុខរបរឆ្អើត្រី ត្រូវតែចូលរួមបង្កាទប់ស្កាត់អោយបានទាំងអស់គ្នា ជាមួយអាជ្ញាធរមូលដ្ឋាន ដើម្បីទប់ស្កាត់គ្រាដែល រដូវប្រាំងរាំងស្ងួត និងមានខ្យល់បក់មកខ្លាំងៗទៀតផង ។

លោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំងបានបញ្ជាក់អោយដឹងទៀតថា ទីតាំងដែលមានរោងឆ្អើត្រីទាំងធំនិងតូច មាន២៣កន្លែង ស្ថិតក្នុងភូមិកណ្តាល សង្កាត់ផ្សារឆ្នាំង ក្រុងនិងខេត្តកំពង់ឆ្នាំង ដោយបានធ្វើការផ្សព្វផ្សាយអប់រំណែនាំ ដល់បងប្អូនប្រជាពលរដ្ឋមានមុខរបរឆ្អើត្រី ត្រូវមានការប្រុងប្រយ័គ្រប់ៗគ្នា ដោយ១មានពាងទឹកដាក់ពេញៗ ២ត្រូវមានបំពង់ពន្លត់អគ្គីភ័យ(CO2) ៣ត្រូវមានទុយោបាញ់ទឹកជាប្រចាំ ៤នៅពេលធ្វើត្រីមិនត្រូវដើយចេញឆ្ងាយពីកន្លែងឆ្អើដាច់ខាត ៥ត្រូវមានបាវឬក្រណាតើក្រាស់ៗសម្រាប់ជ្រលក់ទឹកដើម្បីធ្វើការពន្លត់អគ្គីភ័យបឋម   ៦ក្រោយចប់រដូវឆ្អើត្រីត្រូវធ្វើការរុះរើចេញដោយមិនត្រូវទុកចោលឡើយ ។

លោក ទូច លីហួត បានធ្វើការអំពាវនាបន្ថែមទៀតថានៅក្នុងភូមិកណ្តាលនេះ មានទីតាំងចំនួន១៤កន្លែងកន្លែងបានធ្វើការផ្សព្វផ្សាយនេះ និងតម្រូវអោយម្ចាស់ចង្អើ ទាំ២៣កន្លែង ដោយតម្រូវអោយធ្វើកិច្ចសន្យាទាំងអស់គ្នា ដើម្បីអោយមានការប្រុងប្រយត្ន័ខ្ពស់ជាប់ជានិច្ច ព្រោះខ្លាចកើតហានិភ័យណាមួយកើយឡើងជយថាហេតុ។

លោក ចាយ សារី ជាសមាជិកភូមិផ្សាលើបានអោយដឹងថាកន្លងទៅនៅភូមិផ្សាលើនេះក៍មានគ្រោះអគ្គីភ័យឆាបឆេះ ផ្ទះបងប្អូនប្រជាពលរដ្ឋ នៅក្នុងរដូវនេះអស់៨ខ្នងផ្ទះផងដែរ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *