ពិធីប្រកាសសមាសភាព ក្រុមការងាររាជរដ្ឋាភិ បាល ចុះមូលដ្ឋានខេត្តសៀមរាប

សៀមរាប៖ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសសមាសភាពក្រុមការ ងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តសៀមរាប នៅសណ្ឋាគារ សុខាល័យអង្គរ ខេត្តសៀមរាប រសៀលថ្ងៃទី២១ ខែ មករា ឆ្នាំ២០២៤។ក្នុងកិច្ចស្វាគមន៍របស់ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប បានបញ្ជាក់ថា ក្រុមការងារចុះមូលដ្ឋានដើរតួនាទីយ៉ាងសំខាន់ក្នុងការជួយគាំទ្រ…

សម្ដេចពិជ័យសេនា ទៀ បាញ់ អញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខ ជន សមាជិកព្រឹទ្ធសភានីតិកាលទី៥ភូមិភាគទី៤ និង សំណេះសំណាលជាមួយអង្គបោះឆ្នោត ជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ នៃគណបក្សប្រជាជន

សៀមរាប៖ សម្ដេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តសៀមរាប បានអញ្ជើញជាអធិបតីក្នុងពិធីបង្ហាញមុខបេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ភូមិភាគទី៤ និងជួបសំណេះសំណាលជាមួយអង្គបោះឆ្នោតជាសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ មកពីគណបក្សប្រជាជនកម្ពុជា ទូទាំងខេត្តសៀមរាប ។ ដោយមានការអញ្ជើញចូលរួមពី ឯកឧត្តម លោកជំទាវ បេក្ខជនសមាជិកព្រឹទ្ធសភា នីតិកាលទី៥ ក្នុងភូមិភាគទី៤…

បុគ្គលឹកអគ្គីសនីម្នាក់ បានឡើងបង្គោលដោះខ្សែភ្លើងចេញ ដើម្បីរំកិលបង្គលចេញ មិនដឹងមូលហេតុបណ្តាលអោយឆក់ និង បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីរពេទ្យ ដោយសារស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងពេក

កំពង់ឆ្នាំង: បុគ្គលឹកអគ្គីសនីម្នាក់បានឡើងបង្គោលដោះខ្សែភ្លើងចេញដើម្បីរំកិលបង្គលចេញមិនដឹងមូលហេតុបណ្តាលអោយឆក់ទើនៅខាងលើនិងត្រូវបានដាក់ចុះក្រោមហើយបញ្ជូនបន្ទាន់ទៅសង្គ្រោះបន្ទាន់បានស្លាប់នៅពេលបញ្ជូនមកដល់មន្ទីពេទ្យដោយសារស្ថានភាពគ្រោះថ្នាក់ធ្ងន់ធ្ងពេក ករណីខ្សែភ្លើងឆក់មនុស្សនៅចំណុចព្រែកល្វា ស្ថិតនៅភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។ សមត្ថកិច្ចនគបាលស្រុកជលគីរីបានអោយដឹងថាហេតុការគ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ១០និង១០នាទីព្រឹកថ្ងៃទី១៩មករា២០២៤ នៅចំណុចព្រែកល្វា ដែលស្ថិតនៅក្នុងភូមិសាស្ត្រភូមិតាមល់លើ ឃុំកោះថ្កូវ ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង កើតមានករណីបុគ្គលិកអគ្គិសនីម្នាក់ត្រូវបានខ្សែភ្លើងឆក់បណ្តាលអោយស្លាប់ ១នាក់ ឈ្មោះ សុខ តេង ភេទប្រុស អាយុ…

សភាពាណិជ្ជកម្មខេត្តសៀមរាប បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅ សកម្មភាពការងារការិយាល័យប្រតិបត្តិ អាណត្តិទី ៣លើកទី១ឆ្នាំ២០២៤

សៀមរាប៖ នៅរសៀលថ្ងៃទី១៩ ខែ មករា ឆ្នាំ២០២៤ នេះ សភាពាណិជ្ជកម្មមណ្ឌល-ខេត្តសៀមរាបឧត្តរមានជ័យបានបើកកិច្ចប្រជុំបូកសរុបការងារឆ្នាំ២០២៣និងលើកទិសដៅសកម្មភាពការងារការិយាល័យប្រតិបត្តិអាណត្តិទី៣លើកទី១ ឆ្នាំ២០២៤របស់ខ្លួនដោយស្ថិតក្រោមអធិបតីភាពលោក នាក់ ណេរ៉ុន អភិបាលរងខេត្តសៀមរាប និង លោកឧកញ៉ាបណ្ឌិត ហ៊ុយ ភៀវ អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា និងជាប្រធានសភាពាណិជ្ជកម្មមណ្ឌលខេត្តសៀមរាប-ឧត្តរមានជ័យ ។ ក្នុងកិច្ចប្រជុំនោះដែរក៍មានការអញ្ជើញចូលរួមពីសំណាក់ លោកប្រធានមន្ទីរពាណិជ្ជកម្មខេត្ត…

ភ្ញៀវទេសចរណ៍ ជិត ២លាននាក់ កើនជាងឆ្នាំមុន មកលេងកម្សាន្ត នៅរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ បានមកលេងកម្សាន្ត នៅតាមតំបន់រមណីដ្ឋាន នានាក្នុងខេត្តកំពង់ឆ្នាំង មានការកើនឡើងគួរឲ្យកត់សម្គាល់។ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ថា៖ ក្នុងឆ្នាំ២០២៣នេះភ្ញៀវទេសចរជាតិ និងបរទេសសរុបមានចំនួន ១,១៣៤,០៤១ នាក់ ក្នុងនោះ(ភ្ញៀវជាតិ ចំនួន ១,១២៨,៧៣២…

សមាជិកព្រឹទ្ធសភា ភូមិភាគទី៧ សំណេះ សំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់នៅខេត្តពោធិ៍សាត់ ក្រុមសមាជិកព្រឹទ្ធសភា ប្រចាំភូមិភាគទី៧ ចំនួន១៨រូប

ពោធិសាត់៖ នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤នេះឯកឧត្តម ម៉ុង ឬទ្ធី ប្រធានក្រុមបេក្ខជនឈរឈ្មោះបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ឆ្នាំ២០២៤ បានអញ្ជើញជួបសំណេះសំណាលជាមួយ ក្រុមប្រឹក្សាឃុំ-សង្កាត់ចំនួន៣១១រូបទាំង៧ស្រុក ក្រុងនិង៤៩ឃុំ សង្កាត់នៅស្នាក់ការគណបក្សប្រជាជនកម្ពុជា ស្ថិតក្នុងសង្កាត់ព្រៃញី ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់ ។ ឯកឧត្តម ម៉ៅ សាន អនុប្រធានគណៈកម្មាធិការគណបក្សខេត្ត…

លោកមេបញ្ជាការ តំបន់ប្រតិបត្តិការសឹករង កំពង់ឆ្នាំងនាំយកអំណោយ សម្ដេចនាយករដ្ឋមន្ត្រី ផ្តល់ជូនប្រជាពលរដ្ឋ១ គ្រួសារក្រីក្រ រងគ្រោះដោយភ្លើងឆេះផ្ទះ

កំពង់ឆ្នាំង៖ កាលពីព្រឹកថ្ងៃទី១៧មករា២០២៤លោកឧត្តមសេនីយ៍ត្រី អ៊ុំ សុភា មេបញ្ជាការ តំបន់ប្រតិបត្តិការសឹករងកំពង់ឆ្នាំង បានដឹកនាំក្រុមការងារនាំយកអំណោយដ៏ថ្ងៃថ្លារបស់សម្ដេចមហាបវធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនិងលោកជំទាវ ទៅផ្ដល់ជូនប្រជាពលរដ្ឋមួយគ្រួសារក្រីក្រ នៅក្នុងភូមិចុងកោះសង្កត់ផ្សារឆ្នាំងល្រុងនិងខេត្តកំពង់ឆ្នាំងដែលបានរងគ្រោះដោយភ្លើងឆេះផ្ទះអស់រលីង។                       .លោកឧត្តមសេនីយ៍ត្រី អ៊ុំសុភា បានអោយដឹងថាអំណោយខាងលើនេះរួមមានអង្ករចំនួន ៥០គីឡូក្រាម ស័ង្កសី៤០សន្លឹក ស៊ីម៉ង់ត៍៤បេ ទឹកត្រី១យួរ ទឹកស៊ីអ៊ីវ១យួរ ត្រីខ១យួរ មី១កេះ មុង១  រួមនឹងថវិកាមួយចំនួនផងដែរ…

សិស្សក្រីក្រនៅស្រុកពួក ទទួលបានកុំព្យូទ័រ សម្ភារៈសិក្សា កង់ និងទ្រនាប់ ជើង ពីអង្គការរ៉ូតារីក្លឹប សិនតូសាសាំងហ្គាពូរ និង អង្គការសុបិន្តសហគមន៍កម្ពុជា

សៀមរាប៖ កុំព្យូទ័រ ១៥គ្រឿង កង់ ៥០គ្រឿង និង សម្ភារសិក្សា កីឡា ព្រមទាំងទ្រនាប់ជើង ដែលអំណោយរបស់ អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍កម្ពុជា ត្រូវបានចែកជូនដល់សាលា និង ក្មួយៗសិស្សក្រីក្រនៅក្នុងអនុវិទ្យាល័យ ដូនកែវ ឃុំ ដូនកែវ ស្រុកពួក ខេត្តសៀមរាប…

សិស្សក្រីក្រនៅស្រុកបន្ទាយស្រី ទទួលបានកុំព្យូទ័រ សម្ភារៈសិក្សា កង់ និងទ្រនាប់ជើង ពីអង្គការ រ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និង អង្គការសុបិន្តសហគមន៍កម្ពុជា

អង្គការរ៉ូតារីក្លឹបសិនតូសាសាំងហ្គាពូរ និងអង្គការសុបិន្តសហគមន៍កម្ពុជា នៅរសៀលថ្ងៃទី១៧ ខែ មករា ឆ្នាំ២០២៤ បាននាំយកកុំព្យូទ័រ ១៥គ្រឿង កង់ ៥០គ្រឿង និង សម្ភារសិក្សា កីឡា ព្រមទាំងទ្រនាប់ជើង ជូនដល់ក្មួយៗសិស្សក្រីក្រ នៅអនុវិទ្យាល័យ ឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប…

អាសូរណាស់! គ្រួសារក្រីក្រហើយ ភ្លើងឆេះផ្ទះខ្ទេចគ្មានសល់ទៀត

កំពង់ឆ្នាំង៖ ផ្ទះធ្វើអំពីសរសរឈើប្រក់ស្លឹកទំហំ៣x៤ មួយខ្នង ត្រូវបានភ្លើងឆេះផ្ទះខ្ទេចគ្មានសល់ ខណៈគ្រួសារនេះកំពុងមានជីវភាពខ្វះខាត រកទីពំនាក់គ្មាន។ ហេតុការការខាងលើនេះបានកើតឡើងនៅវេលាម៉ោងប្រមាណ៤និង១៥នាទីល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ស្ថិតនៅភូមិចុងកោះ សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង។ ប្រភពពីប្រជាពលរដ្ឋនៅទីនោះបញ្ចាក់ថា៖ជនរងគ្រោះប្ដីឈ្មោះ ចាប ចំរើន ប្រពន្ធឈ្មោះ កា ភាព មានកូនចំនួន៤នាក់ នៅក្នុងបន្ទុក…