រដ្ឋបាលខេត្តសៀមរាប បានសហការជាមួយក្រុមហ៊ុន Solution Natural Resource And Environment (SNR&E) បានបើកសិក្ខាសាលាស្តីពីការ ចែករំលែក និងផ្លាស់ប្តូរចំណេះដឹងពីការថែរក្សាសុខភាព ក្នុងការការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងវិធីសាស្ត្រថែរក្សា និងការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតំរងនោម ក្រោមអធិបតីភាព លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប ដោយមានសិក្ខាមចូលរួមពីសំណាក់អស់លោកលោកស្រី តំណាងមន្ទីរ-អង្គភាពនានាជុំវិញខេត្ត លោក លោកស្រី ក្រុមប្រឹក្សាសង្កាត់ក្នុងក្រុង និងតំណាងអង្គការ-សមាគមផងដែរ កាលពីរសៀលថ្ងៃទី០៦ ខែ មីនា ឆ្នាំ២០២៤។ លោក អ៊ុល គិមស៊ា ប្រធានក្រុមសិក្សាស្រាវជ្រាវក្រុមហ៊ុន Solution Natural Resource And Environment (SNR&E) បានមានប្រសាសន៍លើកឡើងថា ជម្ងឺទឹកនោមផ្អែម ជាប្រភេទជម្ងឺមួយដែលលាក់មុខ និងពេញនិយម ហើយពេលបច្ចុប្បន្ន ប្រជាជនជាច្រើន បានជួបជម្ងឺនេះ ដោយសារបរិភោគចំណីអាហារ ទឹកមិនស្អាត ស្រាបៀ ភេសជ្ជៈ បន្លែ និងផ្លែឈើដែលគ្មានអនាម័យ។ ជាពិសេស ជម្ងឺទឹកនោមផ្អែម និងជម្ងឺតំរងនោមដែលបានកើតឡើងលើសរីរាង្គលើរាងកាយយើង មិនថាធំ ឬ តូច សុទ្ធតែមានភាពចាំបាច់ជួយឱ្យរាងកាយដំណើរការមិនប្រក្រតី ហើយក្នុងនោះក៏មានតម្រងនោមដែរ។ ត្បិតតែ កម្រងនោមជាសរីរាង្គតូចមួយ តែមានមុខងារសំខាន់ៗដូច ចង្គ្រោះជាតិពុល រក្សាលំនឹងជាតិទឹក ក៏ដូចជាផលិតអ័រម៉ូនមួយចំនួន ។ លោក ពិន ប្រាកដ អភិបាលរងខេត្តបានថ្លែងថា ជំងឺទឹកនោមផ្អែម និងជំងឺតំរងនោម គឺជាឃាតករលាក់មុខ ដែលបាននិងកំពុង សម្លាប់មនុស្សបន្តិចម្តងៗ ដោយពុំដឹងខ្លួន។លោកបានបន្តថា ដោយពិនិត្យឃើញថា ហានិភ័យដែលកើត មានឡើងគួរឱ្យមានការព្រួយបារម្មណ៍ អំពីសុខភាពរបស់មនុស្ស ហើយបញ្ហាទាំងនេះក៏បានគំរាមកំហែងសេដ្ឋកិច្ចជាតិនិងសេដ្ឋកិច្ចគ្រួសារផងដែរនោះទើបរដ្ឋបាលខេត្តសៀមរាប រៀបចំសិក្ខាសាលានេះឡើង ដើម្បីចែករំលែក និងផ្លាស់ប្តូរចំណេះដឹងពីការថែរក្សាសុខភាព ក្នុងការការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងវិធីសាស្ត្រថែរក្សា និងការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតំរងនោមដើម្បីឱ្យសិក្ខាកាមដែលអញ្ជើញមកពីស្ថាប័នពាក់ព័ន្ធ នៃរដ្ឋបាលខេត្ត រដ្ឋបាលសង្កាត់ក្នុងក្រុង ព្រមទាំងអង្គការ សមាគម ដៃគូអភិវឌ្ឍន៍នានាក្នុងខេត្តសៀមរាប បានឈ្វេងយល់ និងមានឱកាសបានជួបពិភាក្សា និងផ្តល់យោបល់លើការថែរក្សាសុខភាព ដើម្បីការពារមិនឱ្យកើតជំងឺទឹកនោមផ្អែម និងជំងឺតំរងនោមផងដែរ។ លោកអភិបាលរងខេត្តបានមានប្រសាសន៍បញ្ជាក់ថា ជំងឺទឹកនោមផែ្អម គឺជាជំងឺមួយដែលបង្កឡើងដោយភាពខុសបែ្លកនៃអ័រម៉ូន ដែលអាចបណ្តាលឱ្យមានបញ្ហាជាច្រើនដូចជា ក្រលៀន ជើង ប្រអប់ជើង ភែ្នក បេះដូង ប្រព័ន្ធសសៃប្រសាទ និងចរន្តឈាម។ បើសិនជាយើងទុកវា មិនព្យាបាលទេនោះបញ្ហាទាំងនេះអាចនឹងនាំ ខ្សោយក្រលៀន កើតដំបៅ ស្លាប់អវៈយវៈ ងងិតភែ្នក ឬក៏អាចនឹងនាំឱ្យមាន ការដាច់សរសៃឈាម ក្នុងខួរក្បាលទៀតផង ហើយ ជំងឺទឹកនោមផែ្អម កំពុងតែកើនឡើងជាលំដាប់ផងដែរ។ តាមរយៈសិក្ខាសាលាដ៏មានសារៈសំខាន់នេះ លោកអភិបាលរងខេត្តក៍បានមានប្រសាសន៍ផ្តាំផ្ញើរនិងក្រើនរំឭកដល់អង្គសិក្ខាកាមទាំងអស់ ត្រូវ យកចិត្តទុកដាក់លើសុខភាពផ្ទាល់ខ្លួន និងចូលរួមកាត់បន្ថយហានិភ័យ ដែលបង្កឱ្យមានជំងឺទឹកនោមផ្អែម ដោយផ្អែកលើចំណុចសំខាន់ៗ និងងាយៗ សម្រាប់ការអនុវត្តន៍ ក្នុងការរស់នៅប្រចាំថ្ងៃ ដែលយើងទាំងអស់គ្នាត្រូវប្រកាន់យកមានដូចជា៖ កុំពិសារប្រៃពេក ផ្អែមពេក កុំពិសារខ្លាញ់ពេក និងធ្វើលំហាត់ប្រាណឱ្យបានជាប់ជាប្រចាំ ដែលនេះគឺជាមធ្យោបាយដ៏ល្អ សម្រាប់ការចូលរួមការពារជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀតជាដើម។ មួយវិញទៀត ការត្រួតពិនិត្យជាតិស្ករក្នុងឈាម ជាជំនួយក្នុងការរុករកបានទាន់ពេលនូវហានិភ័យ នៃការកើតឡើងជំងឺទឹកនោមផ្អែម ដែលអាចឈានទៅរកការព្យាបាលបានទាន់ពេលផងដែរ។ ត្រូវឧស្សាហ៍តាមដានសម្ពាធឈាមរបស់ខ្លួន ដែលជាទូទៅត្រូវឱ្យនៅក្រោម ១៣០/៨០ ចៀសវាងការពិសារភេសជ្ជៈដែលមានជាតិផ្អែមដែលជាហានិភ័យ ឱ្យមានជំងឺទឹកនោមផ្អែម ប្រភេទ២ (Type 2 Diabetis) និងចូលរួមផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវការយល់ដឹង និងចូលរួមអនុវត្ត ហើយ សូមចងចាំថា ជំងឺទឹកនោមផ្អែម ជាជំងឺដែលអាចការពារជាមុនបាន ប្រសិនបើបុគ្គលម្នាក់ៗ អាចត្រួតពិនិត្យបានដោយខ្លួនឯងនូវរបបអាហារ ដែលពិសាប្រចាំថ្ងៃ និងអនុវត្តបានខ្ជាប់ខ្ជួននូវចំណុចសាមញ្ញៗ ផងដែរ ៕
Related Posts
ប្រជាពលរដ្ឋក្នុងខេត្តកំពង់ឆ្នាំង សំដែងអារម្មណ៍រីករាយ បន្ទាប់ពីបានទទួល ការពិនិត្យព្យាបាល ពី”សមាគមដើម្បីភ្នែក ពិភពលោក”
កំពង់ឆ្នាំង៖ ប្រជាពលរដ្ឋមកពីបណ្តាស្រុក ក្នុងខេត្តកំពង់ឆ្នាំង សំដែងអារម្មណ៍រីករាយ ដោយសារសុខភាពភ្នែករបស់ពួកគាត់ បានល្អប្រសើរឡើងវិញ បន្ទាប់ពីបានទទួលការព្យាបាល យ៉ាងយកចិត្តទុកដាក់ពី សមាគមដើម្បីភ្នែកពិភពលោក។ លោក ហាស់ សុភួន ប្រធានសមាគម” ដើម្បីភ្នែកពិភពលោក” ភាសាបរទេស”Pour Les Yeux du Monde” បានបញ្ជាក់ឲ្យដឹងថា៖…
ពិធីប្រកាសកែសម្រួល រចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការ ប្រតិបត្តិសម្ពន្ធយុវជន ស្រលាញ់សន្តិភាព ខេត្តសៀមរាប
នារសៀថ្ងៃទី២៥ខែមករាឆ្នាំ២០២៤នេះនៅសាលាខេត្តសៀមរាបសម្ពន្ធយុវជនស្រលាញ់សន្តិភាពខេត្តសៀមរាប(ស.យ.ស.ស)បានរៀបចំពិធីប្រកាសកែសម្រួលរចនាសម្ព័ន្ធដឹកនាំរបស់គណៈកម្មាធិការប្រតិបត្តិសម្ពន្ធយុវជនស្រលាញ់សន្តិភាព ក្រោមអធិបតីភាព ឯកឧត្តម បណ្ឌិត ប៉ាន់ខែម ប៊ុនថន នាយករងខុទ្ទកាល័យសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា ជារដ្ឋលេខាធិការទីស្តីការ គណៈរដ្ឋមន្ត្រី និងជាប្រធានប្រតិបត្តិសម្ពន្ឋយុវជនសករឡាញ់សន្តិភាពឯកឧត្តម គុជ លីណា សមាជិកក្រុមប្រឹក្សាខេត្ត តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម អ៊ាន ឃុន…
សិស្សសាលាបឋមសិក្សាដែលជាប់ចំណាត់ថ្នាក់ ពីលេខ១ដល់លេខ៥ ចំនួន៣៨៣នាក់ ទទួលបានលិខិតសរសើរនៅសាលាបឋមសិក្សាពោធិ៍សាត់
ពោធិសាត់៖ មានធ្វើពិធីចែកលិខិតសរសើរដល់សិស្សានុសិស្សចំនួន ៣៨៣នាក់ ស្រី២៥៨នាក់ ដែលបានខិតខំរៀនសូត្ររហូតទទួលបានចំណាត់ពីលេខ១ដល់លេខ៥។ ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ងួន ប៉ោសេង អភិបាលរងនៃគណៈអភិបាលខេត្ត ដោយមានការចូលរួមពីប្រធានមន្ទីរអប់រំយុវជននិងកីឡា អភិបាលរងក្រុងពោធិ៍សាត់ និងមន្ទីរអង្គភាពក្នុងខេត្តមួយចំនួនទៀត នៅព្រឹកថ្ងៃទី១៥ខែវិច្ឆិកាឆ្នាំ២០២៣។ លោក ឆេង រិទ្ធ នាយកសាលាបឋមសិក្សាពោធិ៍សាត់បានរាយការណ៍ថា អនុវត្តតាមផែនការយុទ្ធសាស្ត្រវិស័យអប់រំឆ្នាំ ២០១៩ –…