ដោយ អ៊ុក ផ្លុង សៀមរាប÷ ប្រជាពលរដ្ឋ រស់នៅទំនប់៧៨ ត្រង់ចំណុច ទំនប់សួង ស្ថិតក្នុងភូមិ ស្ដៅ ឃុំ អន្លង់សំណរ ស្រុកជីក្រែង ខេត្ត សៀមរាប នៅព្រឹក ថ្ងៃ ពុធ ទី០៦ ខែ មិនា ឆ្នាំ២០២៤ មានចំនួន១៣៧ គ្រួសារ ខ្លះបានរុះរើផ្ទះសម្បែងរបស់ខ្លួនតាមសេចក្តីជូនដំណឹងរបស់អាជ្ញាធរ ភូមិ ឃុំ និង ខ្លះទៀតសូមណូមពរ ដល់អាជ្ញាធរ ឱ្យសិក្សាដោយក្ដីអនុគ្រោះដល់ពួកគាត់ដែលគ្មានដីធ្លីសម្រាប់រស់នៅ។ បើយោងតាមសម្ដីរបស់ពួកគាត់បានប្រាប់អ្នកសារព័ត៌មានថា ពួកគាត់ មិនបានប្រឆាំងនឹងការអភិវឌ្ឍរបស់ក្រសួង ក្នុងការជួសជុលស្ថាបនាអាងស្តុកទឹកនៅចំណុចនេះទេប៉ុន្តែសូមឱ្យក្រសួង និងអាជ្ញាធរមេត្តាឱ្យ ពួកគាត់រុះរើតែផ្ទះណា និងចំណុចណានៃផ្ទះដែលទើសក្នុងការជួសជុលស្ថាបនាបានហើយ ប្រសិនបើប៉ះពាល់ពួកគាត់ស្ម័គ្រចិត្តនឹងរុះរើឥតប្រកែក។ បើពុំដូចឆ្នោះទេ វាសនារបស់ពួកគាត់ទាំងអស់គ្នា ប្រាកដជាវេទនាជាងសត្វក្របីដែលមានម្ចាស់ធ្វើក្រោលឱ្យដេក។ ពាក់ព័ន្ធករណីខាងលើនេះ លោក កង ជឿន មេឃុំ អន្លង់ សំណរ បានស្រាយ បំភ្លឺថា អាជ្ញាធរធ្លាប់បានប្រាប់ប្រជាពលរដ្ឋដែលមានបំណងចង់រស់នៅលើ ខ្នងទំនប់៧៨ ជារឿយៗ ដែលថា ហាមសង់លំនៅដ្ឋានធំលើដីរដ្ឋ ព្រោះ នៅពេលដែលរដ្ឋត្រូវការអភិវឌ្ឍ ខ្លាចខាតបង់ថវិកាឥតប្រយោជន៍ ។ ម្យ៉ាងវិញទៀតលោកហើយនិងមេភូមិ បាន បិទបណ្ណប្រកាសព័ត៌មានតាមផ្ទះបងប្អូនឱ្យត្រៀមរើផ្ទះ និងរកទីលំនៅថ្មីបណ្ដោះអាសន្នសិន រង់ចាំក្រសួងរៀបចំសន្ទះលូ និងផ្លូវលើខ្នងទំនប់រួចរាល់សិនចាំបងប្អូនយកឈើមកសង់ផ្ទះតាមកន្លែងចាស់របស់បងប្អូនវិញ។ ប៉ុន្តែប្រជាពលរដ្ឋថាចាំមើលគ្រឿងចក្រមកដល់សិនពួកគាត់យល់ថាអាជ្ញាធរចេះតែថា។ ទន្ទឹម នឹងនោះដែរ លោក កង ជឿន មានប្រសាសន៍ថា លោក នឹងជូនដំណឹងដល់ក្រសួង អំពី សូមណូមពររបស់ ប្រជាពលរដ្ឋ បើអ្នកឯកទេសជំនាញផ្នែក វិស្វកម្មថាអាចរុះរើតែផ្ទះខ្លះអាចធ្វើឱ្យសំណង់រឹងមាំបាន ស្រេចលើក្រសួង ប៉ុន្តែបើក្រសួងតម្រូវឱ្យរុះរើទាំងអស់ អាជ្ញាធរមិនហ៊ានប្រឆាំងឡើង។ ម្យ៉ាងវិញទៀតសម្រាប់ទីលំនៅបណ្ដោះអាសន្ន អាជ្ញាធរអាចចង្អុលបង្ហាញបាន។ អ៊ីចឹង មានតែ រង ចាំមើលទេថា តើ ការសូមណូមពរ របស់ប្រជាពលរដ្ឋរស់នៅទំនប់ ៧៨ ត្រង់ចំណុចទំនប់សួងបានដូចបំណង ឬ យ៉ាងណា?
Related Posts
ឯកឧត្តមបណ្ឌិត សភាចារ្យ អ៊ុករ៉ាប៊ុន ទេសរដ្ឋមន្ត្រីប្រធានក្រុមប្រឹក្សា ស្តាអភិវឌ្ឍន៍វិស័យ កសិកម្មនិងជនបទ និងជាគណ:កម្មធិការជាតិ ជម្រុញភូមិមួយផលិផលមួយ បានដឹកនាំក្រុមការងារ ចុះពិនិត្យនិងសង្គ្រោះបន្ទាន់ ស្រូវរបស់បងប្អូន ប្រជាពលរដ្ឋ ឃុំខុនរ៉ង នៃស្រុកបរិបូណ៍
កំពង់ឆ្នាំង៖ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រី ប្រធានក្រុមប្រឹក្សាស្តារអភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងជាប្រធានគណៈកម្មាធិការជាតិជំរុញចលនាភូមិ១ផលិតផល១ អនុប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានអញ្ជើញចុះពិនិត្យស្ថានភាពទឹក និងដឹកនាំដោយផ្ទាល់នូវការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅ ឃុំខុនរ៉ង ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤។ ចុះពិនិត្យស្ថានភាពទឹក និងដឹកនាំដោយផ្ទាល់នូវការងារអន្តរាគមន៍សង្គ្រោះស្រូវប្រាំងរបស់ប្រជាពលរដ្ឋនៅ ឃុំខុនរ៉ង…
គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តបើកកិច្ចប្រជុំសម្របសម្រួលជាមួយម្ចាស់សេវា.មេការសេវាកំសាន្តនិងអង្គភាពពាក់ព័ន្ធក្នុងខេត្តសៀមរាប
សៀមរាប៖ គណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាបសហការជាមួយអាជ្ញាធរជាតិប្រយុទ្ធជំងឺអេដសបានបើកកិច្ចប្រជុំសម្របសម្រួលជាមួយម្ចាស់សេវាមេការសេវាកំសាន្តនិងអង្គភាពពាក់ព័ន្ធក្រោមប្រធានបទ “ កិច្ចសហការនិងការចូលរួមឆ្លើយតបមេរោគអេដស៍ ជំងឺអេដស៍ខេត្តសៀមរាប ” ដែលដឹកនាំកិច្ចប្រជុំដោយលោក មួង ណារិន អនុប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប និងក្រោមវត្តមានការចូលរួមបើកអង្គប្រជុំតាមរយៈវីដេអូហ្សូម ពីសំណាក់ លោក ពិន ប្រាកដ អភិបាលរងខេត្ត និងជាប្រធានគណៈកម្មាធិការប្រយុទ្ធនឹងជំងឺអេដស៍ខេត្តសៀមរាប។ លោក មួង ណារិន…
លោក ហៀម ឃួន ប្រជុំពិភាក្សាជាមួយក្រុមប្រតិភូវិទ្យាស្ថានអភិវឌ្ឍន៍ជំនាញវិជ្ជាជីវៈការងារខេត្តត្រាត
ពោធិសាត់៖ លោក ហៀម ឃួន អភិបាលរង ខេត្តតំណាងឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តពោធិ៍សាត់ បានជួបប្រជុំពិភាក្សាការងារជាមួយលោកស្រី ផ្រមមង្គល វង្សបុនហ្វូ នាយិកាវិទ្យាស្ថានអភិវឌ្ឍន៍ ជំនាញវិជ្ជាជីវៈការងារខេត្តត្រាតនៃព្រះរាជាណាចក្រថៃ និងសហការី ដើម្បីកំណត់កម្មវិធីសិក្សាសម្រាប់តម្រូវការ បណ្តុះបណ្តាល បង្កើនជំនាញនិងចំណេះដឹងដល់កម្មករនិយោជិកក្នុងខេត្តពោធិ៍សាត់ នៅថ្ងៃទី១២ខែកញ្ញា ឆ្នាំ២០២៣ នៅសាលប្រជុំ អាគាររដ្ឋបាលសាលាខេត្ត។…