សៀមរាប៖ ដោយមើលឃើញពីការលំបាក របស់សិស្សានុសិស្សក្រីក្រ នៅតាមជនបទដែលកំពុងតែមានការខ្វះខាតនូវមធ្យោបាយ ធ្វើដំណើរមកសាលារៀននោះ នាព្រឹកថ្ងៃទី២៦ ខែធ្នូ ឆ្នាំ ២០២៣នេះ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ក្រុងសៀមរាបខេត្តសៀមរាប បានដឹកនាំសប្បុរសជន នៃសមាគមសង្រ្គោះជីវិតដែលមកពីប្រទេសសឹង្ហបូរី ដោយបាននាំយកនូវកង់ និងសម្ភារៈសិក្សារួមជាមួយថវិកា មួយចំនួនដើម្បីទៅចែកជូនដល់ប្អូនៗសិស្សានុសិស្ស ដែលមានជីវភាពក្រីក្រចំនួន៧០នាក់ ដែលកំពុងសិក្សានៅតាមសាលាបឋមសិក្សានិងអនុវិទ្យាល័យនានា ក្នុងស្រុកអង្គរធំខេត្តសៀមរាប ។ ពិធីចែកកង់ និងសម្ភារៈសិក្សាដល់សិស្សានុសិស្សនាពេលនេះដែរ គឺរៀបចំនិងធ្វើឡើងនៅក្នុងអង្គការពន្លកនៃក្តីសង្ឃឹម ហ្វូមូសាដែលស្ថិតនៅក្នុងភូមិស្ពានថ្មី ឃុំលាងដៃស្រុកអង្គរធំ ដោយមានការ អញ្ជើញចូលរួមពីសំណាក់ លោក ស្រី ឈន សុគន្ធា អភិបាលរងនៃគណៈអភិបាលស្រុកអង្គរផងដែរ ។ លោក ហ្កូ តុងហុង ( Goh Tung Hong ) ប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសឹង្ហបូរី បានមានប្រសាសន៍ថា សមាគមសង្រ្គោះជីវិត គឺជាសមាគមដែលជួយសង្រ្គោះ អ្នកដែលមានជីវភាពខ្វះខាតទីទ័លក្រដែលកំពុងជួបបញ្ហា ប្រឈមនានាដោយមិនប្រកាន់ពូជសាសន៍ និន្នាការ ឬបក្សនយោបាយណាមួយឡើយ គឺបម្រើតែចលនាមនុស្សធម៌នៅលើពិភពលោកតែប៉ុណ្ណោះ ។ លោកបានបន្តទៀតថា ក្នុងនាមលោកជាប្រធានសមាគមសង្រ្គោះជីវិត នៃប្រទេសសឹង្ហបូរី លោកនិងកៀគរសប្បុរសជនដើម្បីបន្តជួយដល់ប្រជាពលរដ្ឋ និងសិស្សានុសិស្សកម្ពុជា ដែលមានជីវភាពខ្វះខាត នៅតាមមូលដ្ឋានផ្សេងៗទៀតផងដែរ ។ ក្នុងឱកាសនោះដែរព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចកបានមានសង្ឃដីកាថា កិច្ចការសាសនា មានការរីកចម្រើនទៅបាន គឺត្រូវបានពឹងផ្អែកលើសុខសន្តិភាព ហើយការលើកកម្ពស់ដល់វិស័យព្រះពុទ្ធសាសនា គឺត្រូវតែមានការ ចូលរួមពីសំណាក់ប្រជាពុទ្ធបរិស័ទ្ធ ដែលជាពុទ្ធសាសនិកជន ប្រកបដោយការអប់រំផ្លូវកាយ ផ្លូវចិត្ត ឲ្យឆ្ពោះទៅភាពស្ងប់ស្ងាត់ និងអាធ្យាស្រ័យដល់អ្នកដ៍ទៃ ។ ដោយកត្តាសន្តិភាពនេះហើយ ដែលធ្វើឱ្យជីវភាពរស់នៅ របស់ប្រជាពុទ្ធបរិស័ទមានការរីកចម្រើន ព្រមទាំងបានបរិច្ចាគនូវទ្រព្យធនផ្ទាល់ខ្លួនក្នុងការចូលរួមកសាងទីវត្តអារាម មន្ទីរពេទ្យ សាលារៀន ផ្លូវថ្នល់ ស្រះទឹក អណ្តូងទឹកនានាផងដែរ ។ ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន បន្តថាព្រះពុទ្ធសាសនា ពិតជាដើរតួនាទីយ៉ាងសំខាន់ ក្នុងការអប់រំទាំងផ្លូវកាយនិងផ្លូវចិត្ និង ការអប់រំចិត្ត ឲ្យចេះស្រឡាញ់ សាមគ្គីគ្នា និង ជួយគ្នាទៅវិញមក។ហើយចំពោះ សម្ភារៈសិក្សានិងថវិកាដែលព្រះអង្គរបានចូលរួម ជាមួយសមាគមសង្រ្គោះជីវិតនៃប្រទេសសឹង្ហបូរី ដើម្បីចែកជូនដល់សិស្សានុសិស្សនាពេលនេះ គឺបានមកពីសទ្ធាជ្រះថ្លា របស់ប្រជាពុទ្ធបរិស័ទទីជិតឆ្ងាយ និងសប្បុរសជនក្នុងនិងក្រៅប្រទេស ហើយ ចំពោះការផ្តល់អំណោយ កង់ និងសំភារៈសិក្សាដល់ សិស្សានុសិស្សនាពេលនេះគឺបង្ហាញពីការចូលរួមនិងគិតគូរ ព្រមទាំងការចែករំលែកពីគ្នាទៅវិញទៅមក នៅក្នុងសង្គមផងដែរ ។ លោកស្រី ឈន សុគន្ធា អភិបាលរងស្រុកអង្គរធំ បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរស្រុកអង្គរធំ សូមថ្លែងអំណរគុណយ៉ាងខ្លាំង ចំពោះព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក រួមជាមួយនិងសប្បុរសជននៃសមាគមសង្រ្គោះជីវិត នៃប្រទេសសឹង្ហបូរីទាំងអស់ដែលបានផ្តល់អំណោយយកមកចែកជូន ដល់ប្អូនៗសិស្សានុសិស្សដែលមានជីវភាពក្រីក្រចំនួន៧០នាក់ ដែលកំពុងសិក្សានៅតាមសាលាបឋមសិក្សា និងអនុវិទ្យាល័យនានាក្នុងស្រុកអង្គរធំនាពេលនេះ គឺដើម្បីឱ្យប្អូនៗដែលមានផ្ទះនៅឆ្ងាយពីសាលារៀន ហើយអាចជិះធ្វើដំណើរមកសាលារៀនបានទាន់ពេលវេលា។ ក្នុងឱកាសនោះផងដែរ លោកស្រី ឈន សុគន្ធា ក៍បានមានប្រសាសន៍ផ្តាំផ្ញើ ណែនាំនិងជំរុញដល់ប្អូនៗ សិស្សានុសិស្សទាំងអស់ឱ្យខិតខំប្រឹងប្រែងរៀនសូត្រ និង ចៀសឲ្យផុតពីអំពើអបាយមុខផ្សេងៗ ហើយ ខំកសាង ខ្លួនជាកូនល្អ សិស្សល្អ មិត្តល្អ និង ពលរដ្ឋល្អ និង សូមឲ្យជៀសចេញឲ្យឆ្ងាយពី គ្រឿងញៀន ល្បែងពាលា ត្រូវសិក្សាស្វែងយល់ និង គោរព ច្បាប់ចរាចរណ៍ផ្លូវគោក ពីព្រោះក្មួយៗទាំអអស់ គឺជាធនធានមនុស្ស នៃសរសរស្តម្ភដ៏រឹងមាំ ក្នុងការអភិវឌ្ឍសង្គមជាតិ ដើម្បីអនាគតរបស់ប្រទេសជាតិព្រោះថាប្អូនជា សិស្សានុសិស្សគឺជាសសរទ្រូងនៃប្រទេសជាតិហើយ ប្រទេសជាតិត្រូវប្អូនៗសិស្សានុសិស្សដែលជាទំពាំង ស្នងឬស្សីជំនាន់ក្រោយនេះហើយដែលជាអ្នក កសាងនិងអភិវឌ្ឍប្រទេសជាតិបន្តវេន ។ ក្នុងនោះអំណោយដែលផ្តល់ឱ្យសិស្សក្រីក្រចំនួន៧០នាក់ គឺក្នុងម្នាក់ៗ ទទួលបានកង់ចំនួន១ .សៀវភៅ២ក្បាល.ប៊ិច២ដើម និងថវិកាចំនួន៥.០០០រៀល ។ ដោយក្នុងនោះមានអំណោយកង់ចំនួន៧០គ្រឿង គឺជាអំណោយរបស់ សមាគមសង្រ្គោះជីវិតដែលមកពីប្រទេស សឹង្ហបូរីហើយចំណែកសម្ភារៈសិក្សា និងថវិកាគឺជាអំណោយ ចូលរួមរបស់ព្រះគ្រូវិចិត្រវង្សា ហែម គឹមសាន ញាតិធម្មោ ព្រះចៅអធិការវត្តប្រាសាទគោកចក ផងដែរ ៕
Related Posts
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានចូលមកលេងកម្សាន្ត នៅក្នុងខេត្តកំពង់ឆ្នាំងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះរយ: ពេល៤ថ្ងៃនេះមានចំនួនជិត៦០ម៉ឺននាក់
ខេត្តកំពង់ឆ្នាំង៖ ក្នុងឧិកាស់សង្ក្រានឆ្នាំថ្មី២០២៤នេះមានរយះពេល៤ថ្ងៃភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ បានចូមមកលេងកម្សាន្ត នៅតាមតំបន់រមណីដ្ឋាន នានាក្នុងខេត្តកំពង់ឆ្នាំង មានការកើនឡើងច្រើនគួរឲ្យគួអោយកត់សម្គាល់ ។ បើយោងតាមរបាយការណ៍របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៧ មេសា ឆ្នាំ២០២៤នេះថា៖ ភ្ញៀវទេសចរជាតិ និងបរទេសបានចូលមកលេងសង្ក្រានឆ្នាំថ្មី២០២៤នេះសរុបមានចំនួនជិត៦០ម៉ឺន នាក់ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១៨២នាក់ដែរនេះធ្វើអោយមានការកើនឡើងខ្លាំងលើសឆ្នាំណាៗទាំងអស់គួអោយចាប់អារម្មណ៍។ លោកប្រធានមន្ទីទេសចរណ៍ខេត្តបាន បញ្ជាក់ឲ្យដឹងទៀតថានៅក្នុងសង្ក្រានឆ្នាំថ្មីដែលជាប្រពៃណីនៅខេត្តកំពង់ឆ្នាំងដែលមានរយះពេល៤ថ្ងៃដោយចាប់ពីថ្ងៃទី១៣បន្តរហូតដល់ថ្ងៃ១៧មេសា២០២៤ខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍ធម្មជាតិនិងទេសចរណ៍បែបវប្បធម៍ប្រវត្តសាស្ត្រហើយទេសចរណ៍ទាំង២នេះបាននិងកំពង់ស្រូបទាញភ្ញៀវទេសចរណ៍នៅពេលបច្ចុប្បនិងទៅថ្ងៃអនាគត់ ។…
អភិបាលខេត្តកំពង់ឆ្នាំងសម្រេច បញ្ជូនគ្រឿងចក្រចំនួន២គ្រឿងជីកប្រឡាយ សង្គ្រោះស្រូវប្រាំងប្រជាកសិករនៅស្រុកបរិបូរណ៍
កំពង់ឆ្នាំង៖ ស្រូវប្រាំងរបស់ប្រជាកសិករចំនួនជាង៧០០ហិកតា ក្នុងភូមិសាស្រ្តឃុំខុនរ៉ង់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង ដែលកំពុងជួបប្រទះនូវការក្រៀមស្វិតដោយសារតែគ្មានទឹកស្រាចស្រព ខណៈនេះត្រូវបានឯកឧត្តម អភិបាលខេត្ត និងមន្ទីរធនធានទឹក រួមទាំងក្រុមការងារអាជ្ញាធរមូលដ្ឋាន កំពុងមមាញឹកក្នុងការចុះពិនិត្យ ដាក់គ្រឿងចក្រជីកកកាយប្រឡាយបង្ហូរទឹក និងដាក់ម៉ាស៊ីនបូមទឹកខ្នាតធំ នៅតាមបណ្ដាទីតាំង ដើម្បីសង្គ្រោះស្រូវប្រាំង ខាងលើនេះឲ្យបានទាន់ពេលវេលា។ ក្នុងនោះឯកឧត្តម ស៊ុន សុវណ្ណរិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង…
កិច្ចប្រជុំពិភាក្សា ផ្សព្វ ផ្សាយ ណែនាំ ដើមី្បគាំទ្រដល់ការអនុវត្តការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ
សៀមរាប៖ ឯកឧត្តម សរ សុវណ្ណ រដ្ឋលេខាធិ ការ តំណាងឯកឧត្តម សាយ សំអាល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ និងលោក អ៊ឹង គឹមលាង អភិបាលរងខេត្តតំណាងឯកឧត្តម ប្រាក់ សោភណ្ឌ…