ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិដែលបានចូលមកលេងកម្សាន្ត នៅក្នុងខេត្តកំពង់ឆ្នាំងឱកាសសង្ក្រាន្តឆ្នាំថ្មីនេះរយ: ពេល៤ថ្ងៃនេះមានចំនួនជិត៦០ម៉ឺននាក់

ខេត្តកំពង់ឆ្នាំង៖ ក្នុងឧិកាស់សង្ក្រានឆ្នាំថ្មី២០២៤នេះមានរយះពេល៤ថ្ងៃភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ បានចូមមកលេងកម្សាន្ត នៅតាមតំបន់រមណីដ្ឋាន នានាក្នុងខេត្តកំពង់ឆ្នាំង មានការកើនឡើងច្រើនគួរឲ្យគួអោយកត់សម្គាល់ ។

បើយោងតាមរបាយការណ៍របស់លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបានបញ្ជាក់ឲ្យដឹងនៅថ្ងៃទី១៧ មេសា ឆ្នាំ២០២៤នេះថា៖ ភ្ញៀវទេសចរជាតិ និងបរទេសបានចូលមកលេងសង្ក្រានឆ្នាំថ្មី២០២៤នេះសរុបមានចំនួនជិត៦០ម៉ឺន នាក់ក្នុងនោះភ្ញៀវទេសចរណ៍អន្តរជាតិចំនួន១៨២នាក់ដែរនេះធ្វើអោយមានការកើនឡើងខ្លាំងលើសឆ្នាំណាៗទាំងអស់គួអោយចាប់អារម្មណ៍។

លោកប្រធានមន្ទីទេសចរណ៍ខេត្តបាន បញ្ជាក់ឲ្យដឹងទៀតថានៅក្នុងសង្ក្រានឆ្នាំថ្មីដែលជាប្រពៃណីនៅខេត្តកំពង់ឆ្នាំងដែលមានរយះពេល៤ថ្ងៃដោយចាប់ពីថ្ងៃទី១៣បន្តរហូតដល់ថ្ងៃ១៧មេសា២០២៤ខេត្តកំពង់ឆ្នាំងមានតំបន់ទេសចរណ៍ធម្មជាតិនិងទេសចរណ៍បែបវប្បធម៍ប្រវត្តសាស្ត្រហើយទេសចរណ៍ទាំង២នេះបាននិងកំពង់ស្រូបទាញភ្ញៀវទេសចរណ៍នៅពេលបច្ចុប្បនិងទៅថ្ងៃអនាគត់ ។

ប៉ុន្តែអ្វីដែលធ្វើអោយសង្ក្រាន់ឆ្នាំថ្មី២០២៤អាជ្ញាធខេត្តបានរៀបចំកន្លែងន្លែងលេងកំសានចំនួន៤កន្លែងមាន១សួនសម្ដេចវិហារវាំងគង់សំអុល ទី២សួនបាញ់ទឹកខាងមុខសាលាខេត្ត ទី៣ សួនច្បាវិមានឯករាជនិងទី៤តំបន់ត្រជាក់ចិត្តចាប់ពីរការរ៉ាស់សាំងតេលាផ្សាលើរហូតដល់វត្តទេពធិតារាមហៅវត្តយាយទេពដែលមានមនុស្សចូលរួមយ៉ាងច្រើនកុះកចូលមកលេងកំសានយ៉ាងសប្បាយរីករាយទាំងនេះបញ្ជាក់ឲ្យឃើញថាទាំងអស់នេះ ដោយសារកត្តាសុខសន្តិភាពពេញលេញ ក្រោមការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាល សម្តេចមហាបវធិបតី ហ៊ុនម៉ាណែត ធ្វើឲ្យភ្ញៀវទេសចរណ៍ជាតិ និងបរទេស មកលេងកម្សាន្តសប្បាយដោយគ្មានការភិតភ័យនោះឡើយ។

ក្នុងសង្ក្រានឆ្នាំថ្មីនេះអាជ្ញាធខេត្តបានរៀបចំលេងល្បែងប្រពៃណីជាតិមាន របាំត្រុដ .ឆៃយ៉ាំ.ទាញព្រាត់.វាយក្អម.ចោលឈូង.បោះអង្គុញ.លាកកន្សែង.និងរាំវង់រាំក្បាច់និងចង្វាក់ញ្ញាក់កម្សានហើយបានបង្កើននូវបរិយាកាស់មានសភាពសប្បាយរីករាយផ្សារភ្ជាប់នូវភាពស្និទ្ធស្នាលរវៀងថ្នាក់ដឹកនាំគ្រប់ថ្នាក់ក្នុងន័យសាមគ្គីភាពរឹងមាំជាមួយបងប្អូនប្រជាពលរដ្ឋឈានទៅរកការអភិវឌ្ឍន៍ក្នុងខេត្តឱ្យបានល្អផងដែរ ។

ឯកឧុត្តម ស៊ុនសុវណ្ណារិទ្ធ.អភិបាលខេត្តកំពង់ឆ្នាំងបានធ្វើការ អំនាវនាវដល់ភ្ញៀវទេសចរណ៍ទាំងអស់ដែលបានមកលេងកំសាន្តសប្បាយក្នុងឧិកាស់សង្ក្រានកំពង់ឆ្នាំងឆ្នាំថ្មី២០២៤នេះ សូមបន្តចូលរួមលេងកម្សាន្ត ឲ្យបានកាន់តែច្រើនកុះករបន្ថែមទៀត នៅបណ្តាររមណីយដ្ឋាននានាក្នុងខេត្តកំពង់ឆ្នាំង  ព្រោះទីកន្លែងទាំងអស់មានការ ការពារសន្តិសុខសណ្តាប់ធ្លាប់ ជូនភ្ញៀវមកលេងកម្សាន្តបានយ៉ាងពេញលេញ ធានាបាននូវសុខសុវត្ថិភាពបានល្អប្រសើរ៕សុក្ខារិន

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *