ធ្វើផ្លូវអត់ដាក់លូពេលភ្លៀងធំគឺលិចលង់បែបនេះ ប្រជាពលរដ្ឋសំណូម ពរមន្ត្រីជំ នាញជួយគិតគូរដោះស្រាយផង

ខេត្តកំពង់ឆ្នាំង៖ នៅរសៀលថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៣នេះម្តុំវត្តយាយទេពខាងលើបានបងប្អូនបានត្អូញត្អែថាអោយតែមានភ្លៀងធ្លាក់មកជាបន្តបន្ទាប់ដូចរសៀលថ្ងៃនេះធ្វើឲ្យផ្លូវកៅស៊ូទៅផ្សារ ក្រោមត្រង់ ចំណុចខាងមុខវត្តយាយទេពត្រូវបានជំនន់ទឹកភ្លៀងធ្លាក់មកបណ្តាលអោយលិចលង់ ចូលផ្ទះសំបែងប្រជាពលរដ្ឋ ព្រោះតែការធ្វើផ្លូវហើយមិនដាក់លូករណីនេះប្រជាពលរដ្ឋនៅម្តុំខាងលើនោះបានលើកឡើងនិងសំណូមពរដល់មន្ត្រីជំនាញពាក់ពន្ធ មេត្តាជួយគិតគូរដោះ ស្រាយផង។

កន្លងទៅប្រជាពលរដ្ឋបានលើកឡើងថា ព្រោះតែការកសាងផ្លូវកៅស៊ូមិនដាក់លូសងខាងនៅចំណុចមុខវត្តយាយទេព ដែលស្ថិតនៅក្នុងភូមិផ្សារឆ្នាំង សង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ ឆ្នាំង ក្រោយពីមានភ្លៀងធ្លាក់ខ្លាំងដូចជានៅរសៀលថ្ងៃនេះគឺផ្លូវម្ដុំនេះត្រូវលិចលង់ និងធ្វើឲ្យទឹកភ្លៀងលិចចូលដល់ក្នុងផ្ទះប្រជាពលរដ្ឋផងដែរ។

បើយោងតាមប្រជាពលរដ្ឋម្តុំនោះបានឱ្យដឹងថាផ្លូវនៅក្នុងក្រុងនេះការកសាងនិងជួសជុលគឺជាភារកិច្ចរបស់សាលាខេត្តកំពង់ឆ្នាំង ដូច្នេះប្រជា ពល រដ្ឋសំណូមពរដល់លោកអភិបាលក្រុងនិងរដ្ឋបាលខេត្ត មេត្តាជួយគិតគូរជួសជុលរំ ដោះទឹកដែលលិចលង់ផ្លូវម្ដុំនេះក្រោយពីមានភ្លៀងធ្លាក់ដោយអនុគ្រោះផង។

ប្រជាពលរដ្ឋយល់ថាបើមានការដាក់លូបង្ហូរចូលទៅបឹងខាងលិចខាងក្រោយផ្ទះប្រជា ពលរដ្ឋនោះទឹកក្រោយភ្លៀងធ្លាក់ទឹកភ្លៀងមិនដក់នៅបែបនេះឡើយ៊។

លោក.ហួនវ៉ន.ចៅសង្កាត់រងទី១សង្កាត់ផ្សារឆ្នាំងធ្លាប់បានអោយដឹងកន្លងមកថា ផ្លូវកៅស៊ូដែលនៅចំណុចខាងលើនេះគឺមិនមានធ្វើលូទេហើយបើមានភ្លៀងធំម្ដងៗធ្វើឱ្យលិចលង់ផ្លូវ១កំណាត់ខ្សែខាងលើនេះមិនដឹងទឹកហូរទៅណាទេតែបើព្រឹកឡើងទឹកបានស្ងួតទៅវិញអស់តែទោះជាយ៉ាងណានៅកន្លែងទំនៀបទឹកនៅតែមានលិចបន្តដែរ ពាក់ព័ន្ធនឹងករណីខាងលើនេះខាងលោកមិនមានសមត្ថភាពនោះទេ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *