ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងភាគច្រើនអបអរសាទរចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំខេត្តនិងមន្ត្រីជំនាញពាក់ព័ន្ធទាំងអស់ ដែលបានដកហូតយកដីព្រៃលិចទឹករបស់រដ្ឋជាង១០០ហិកតាពីជនឆក់ឱកាសមួយចំនួនតូច មកទុកជាសម្បត្តិរដ្ឋវិញ

ខេត្តកំពង់ឆ្នាំង÷ ប្រជាពលរដ្ឋនៅក្នុងស្រុកកំពង់លែងភាគច្រើន មានទឹកចិត្តរីករាយ និងសារទរចំពោះចំណាត់ការរបស់អាជ្ញាធរ សមត្ថកិច្ច និងមន្ត្រីជំនាញ ពិសេសថ្នាក់ដឹកនាំខេត្ត ដែលមួយរយៈនេះបានមានចំណាត់ការយ៉ាងម៉ឺងម៉ាត់ ចំពោះជនខិលខូចដែលបានលួចទន្ទ្រានយកដីរបស់រដ្ឋ ដោយលោកបានចាត់ក្រុមការងារចុះធ្វើការពិនិត្ យស្រាវជ្រ វ និងដកហូតយកដីព្រៃលិចទឹក របស់រដ្ឋជាង១០០ហិកតា មកទុកជាសម្បត្តិរដ្ឋវិញ។ ដែលដីព្រៃលិចទឹកទាំងអស់ខាងលើនេះត្រូវបានជនល្មើស មួយចំនួនលួចឆក់ឱកាសទន្ទ្រានយក ធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ក្នុងអំឡុងពេលដែលអាជ្ញាធរ និងសមត្ថកិច្ចកំពុងជាប់រវល់ក្នុងការរៀបចំ ការបោះឆ្នោតជ្រើសរើសតំណាងរាស្ត្រនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ។

ចំពោះអាជ្ញាធរនិងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់បើទោះជាមានភាពមមាញឹកក្នុងការការពារ និងរៀបចំការបោះឆ្នោតជ្រើសតាំង តំណាងរាស្ត្រនីតិកាលទី៧ដែលនិងប្រព្រឹត្តទៅនៅថ្ងៃទី២៣ ខែកក្កដាឆ្នាំខាងមុខនេះក៏ដោយ ក៏នៅតែឆ្លៀតឱកាសដ៏មានញឹកនេះ ចុះបំពេញការងារទប់ស្កាត់និងបង្ក្រាប នូវរាល់បទល្មើសការរំលោភបំពានដីព្រៃលិច ទឹកជាដីតំបន់៣របស់រដ្ឋយ៉ាងសកម្ម។

ជាក់ស្ដែងកាលពីថ្ងៃទី១៤ ខេត្តកក្កដា ក្រុមការងារចម្រុះរបស់ខេត្តដែលមានបទបញ្ជាពីលោកអភិបាលខេត្ត បានចុះទៅពិនិត្យ និងធ្វើការដកហូតដីព្រៃលិចទឹកចំនួនជាង១០០ហិកតានៅចំណុច ឃុំច្រណុក ស្រុកកំពង់លែងដែលជនឆក់ ឱកាសមួយចំនួនតូចបានទន្ទ្រានយកធ្វើជាកម្មសិទ្ធិ ត្រូវបានដកហូតមកទុកជាសម្បត្តិរដ្ឋវិញ។

ករណីនេះលោក លី ឡា នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានប្រាប់បណ្ដាញព័ត៌មានក្នុងស្រុកនៅព្រឹ កថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣នេះឲ្យដឹងថា បន្ទាប់ពីទទួលបានបទបញ្ជាពីលោក អភិបាលខេត្ត ក្រុមការងារ  ចម្រុះដែលមានអាជ្ញាធរស្រុក អាជ្ញាធរមូលដ្ឋាន មន្ត្រីជំនាញ រដ្ឋបាលជលផល មន្ត្រីជំនាញភូមិបាល សមត្ថកិច្ចទាំងបីអង្គភាព កាលពីថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣នេះ បានចុះទៅពិនិត្យនិងធ្វើការផ្ទៀងផ្ទាត់នៅលើទីតាំងដីព្រៃលិចទឹក នៅចំណុចខាងលើនេះជាក់ស្ដែងផងដែរ។

លោកបានបញ្ជាក់ទៀតថា ជាលទ្ធផលក្រុមការងារចម្រុះបានរកឃើញទំហំនៃការខូចខាតដីព្រៃលិចទឹកមានចំនួនជាង១៤៤ហិកតា ករណីនេះ លោកក៏បានធ្វើរបាយការ ណ៍បញ្ជូនទៅថ្នាក់ដឹកនាំរួចហើយដែរបច្ចុប្បន្នដោយរង់ចាំ តែចំណាត់ការពីលោកអភិបាលខេត្ត តែប៉ុណ្ណោះ។

ជុំវិញករណីខាងលើនេះដែរ លោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង លោកក៏បានអោយដឹង នៅព្រឹកថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣ថា ពាក់ព័ន្ធរឿងដីព្រៃលិចទឹ កដែលជាដីតំបន់៣របស់រដ្ឋនៅក្នុងឃុំច្រណូក ស្រុកកំព ង់លែងខាងលើនេះ កាលពីថ្ងៃ១៤ ខែកក្កដានេះ ក្រុមការងារចម្រុះដឹកនាំដោយក្រុមការងារ រដ្ឋបាលជលផលថ្នាក់ជាតិ បានពិនិត្យនិងផ្ទៀងផ្ទាត់ជាក់ស្ដែងក៏បានរកឃើញទំហំនៃការខូចខាតនៅលើផ្ទៃដីព្រៃលិចទឹករបស់រដ្ឋអស់ចំនួនប្រមាណជាង១៤៤ហិកតាពិតប្រាកដមែន។

លោកបញ្ជាក់អោយដឹងទៀតថា ដីព្រៃលិចទឹកជាដីតំបន់៣របស់រដ្ឋនៅក្នុងស្រុកកំពង់លែង ទាំងដីដែលបានដកហូតពីប្រជា ពលរដ្ឋធ្លាប់បានអាស្រ័យផលសរុបមានជាង៥ម៉ឺនហិកតា ដីក្នុងចំនួនទាំងអស់នេះដែរ ត្រូវបានចុះបញ្ជីជាសម្បត្តិរបស់រដ្ឋ ដែលមានទាំងប័ណ្ណរឹងគ្រប់គ្រងដោយរដ្ឋយ៉ាងត្រឹមត្រូវទៀតផង។ហេតុនេះមិនអនុញ្ញាតឱ្យជនណាម្នាក់ទៅរំលោភបំពាន ឬទន្ទ្រានយកជាកម្មសិទ្ធិបាននោះឡើ យ។ចំពោះករណីដែលមានជនមួយចំនួនតូចចូលរំលោភ បំពានរហូតមានចំនួនរាប់រយហិកតាខាងលើនេះ លោកក៏បានធ្វើរបាយការណ៍រាយការណ៍ជូនថ្នាក់ដឹកនាំអស់ហើយដោយរង់ចាំតែចំណាត់ការពីថ្នាក់ដឹកនាំតែប៉ុណ្ណោះចំពោះអ្នកដែលពាក់ព័ន្ធក្នុងករណីនេះមួយចំនួនលោកក៏បានកសាងសំណុំរឿងបញ្ជូនទៅតុលាការរួចហើយផងដែរ។

លោកបញ្ជាក់បន្ថែមទៀតថា បន្ទាប់ពីក្រុមការងារចម្រុះចុះធ្វើការដកហូតយកដីព្រៃលិចទឹករបស់រដ្ឋមកទុកជាសម្បត្តិរដ្ឋវិញ ប្រជាពលរដ្ឋក្នុងស្រុកកំពង់លែងភាគច្រើនលើសលប់មានទឹកចិត្តសប្បាយរីករាយ និងសាទរឥតឧបមា ចំពោះចំណាត់ការរបស់ថ្នាក់ដឹកនាំនិងក្រុមការងារយើង ដោយសារតែពួកគាត់ភាគច្រើនមានដីនៅទីនោះដែលធ្លាប់បានអាស្រ័យផលកន្លងមក ហើយពួកគាត់បានស្ម័គ្រចិត្តប្រគល់ដីជូនរដ្ឋវិញ។ តែផ្ទុយទៅវិញមានជនខិលខូចមួយចំនួនតូចបានចូលទៅរំលោភបំពានរួមទាំងដីរបស់ពួកគាត់ដែលធ្លាប់អាស្រ័យផលកន្លងមកទៀតផង។

ទន្ទឹមនឹងនេះពួកគាត់ក៏បានសំណូមពរយ៉ាងទទូចដល់រូបលោកដែលជាប្រធានមន្ទីរកសិកម្មផ្ទាល់ ដោយសុំឲ្យលោកធ្វើយ៉ាងណាត្រូវស្រាវជ្រាវវែកមុខរកអ្នកពាក់ព័ន្ធដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ឱ្យបាន ដោយកុំឱ្យមានការយោគយល់ ពួកគាត់ក៏សុំឲ្យលោកធ្វើយ៉ាងណាអនុវត្តឱ្យបានម៉ឹងម៉ាត់ ទៅតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់សម្ដេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋ មន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលលោកទើបតែបានចេញបទបញ្ជានាពេលថ្មីៗកន្លងទៅនេះ ពាក់ព័ន្ធនិងជនឆក់ឱកាសរំលោភបំពាននិងបំផ្លាញនូវធនធានធម្មជាតិរបស់រដ្ឋក្នុងអំឡុងពេលបោះឆ្នោតនេះ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *