មនុស្សម្នាក់បានស្លាប់និងពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាទាំងកណ្ដាលយប់

កំពង់ឆ្នាំង៖ .មនុស្សម្នាក់បានស្លាប់និងពីរនាក់ផ្សេងទៀតបានរងរបួសធ្ងន់នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តពីរគ្រឿងបុកគ្នាទាំងកណ្ដាលយប់។
ហេតុការគ្រោះថ្នាក់ខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២ និង ៥ នាទីយប់ ឈាន ចូលថ្ងៃទី ១៣ ខែ តុលា ឆ្នាំ ២០២៣ នៅចំណុចវាលបារាមនៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ៦៣និង៦៤ស្ថិតក្នុងភូមិឡរពាង ឃុំតាជេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។

បើយោងតាមរបាយការណ៍ របស់សមត្ថកិច្ចនគបាលចរាចរណ៍ ស្រុកកំពង់ត្រឡាចបានអោយដឹងថាករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានអោយដឹងថា៖ រថយន្ត១គ្រឿង ម៉ាក HYUNDAI ពណ៌ ស ពាក់ផ្លាកលេខ ត្បូងឃ្មុំ 3A-1899 អ្នកបើកបរឈ្មោះ អ៊ាង-រដ្ឋា ភេទ ប្រុស អាយុ ២៩ ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិត្រពាំងរាំង ឃុំមេមត់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងមានអ្នករួមដំណើរ ៣ នាក់ ទៀតមាន១.ឈ្មោះ ប៊ុត-ឈាន ភេទប្រុសអាយុ ៣០ឆ្នាំជនជាតិខ្មែរបានស្លាប់នៅនិងកន្លែងកើតហេតុ ២ .ឈ្មោះ យ៉ែម-សៀប ភេទ ប្រុស អាយុ ២៨ ឆ្នាំជនជាតិខ្មែរ អ្នកទាំងពីររស់នៅភូមិទួលថ្ម ឃុំគគីរ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ  ៣. ឈ្មោះ ហន-ហាន ភេទប្រុសអាយុ ៣៣ ឆ្នាំជនជាតិខ្មែររស់នៅភូមិជីមាន់ ឃុំក្រែក ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ បើកបរ ពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង គន្លងផ្លូវខាងលិច ក្នុងល្បឿនលឿន។ពេលមកដល់ចំណុចខាងលើបានបុកពីក្រោយរថយន្ត ១ គ្រឿង ម៉ាកHYUNDAI ពណ៌ ស ពាក់ផ្លាកលេខកំពង់ចាម 3A-2769 អ្នកបើកបរ ដោយជនមិនស្គាល់អត្តសញ្ញាណបើកបរពីទិសខាងជើងឆ្ពោះទៅទិសខាងត្បូង គន្លងផ្លូវខាងលិច ដោយក្នុងដំណើរស្របទិសគ្នា បណ្ដាលអោយអ្នកជិះលើរថយន្តដែលបុករថយន្តគេពីក្រោយ ស្លាប់ ១នាក់ របួស ៣នាក់ ( រងរបួសធ្ងន់ ១ នាក់ ) និង ខូចរថយន្ត ២ គ្រឿង ( ធ្ងន់ ១ គ្រឿង )។
                   
ក្រោយពេលកើតហេតុអ្នករងរបួសទាំង ២នាក់ ក្រុមគ្រួសារដឹកយក មកសង្គ្រោះនៅមន្ទីរពេទ្យបង្អែកកំពង់ត្រឡាច ភ្លាមៗ ដោយឡែកសាកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើកំណត់ហេតុរួចបានប្រគល់ជូនទៅក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី។

ក្រោយពេលកើតហេតុ អ្នកបើកបររថយន្ត ម្ខាងទៀត( របួសស្រាល ) ត្រូវបានសមត្ថកិច្ចនាំមកសាកសួរនៅអធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាច។

 ក្រោយពេលកើតហេតុវត្ថុតាងរថយន្តទាំង២គ្រឿងនាំយកមករក្សាទុកនៅបណ្តោះអាសន្ន៍អធិការដ្ឋាននគរបាលស្រុកកំពង់ត្រឡាចដើម្បីរងចាំដោះស្រាយតាមនិតិវិធី៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *