អ៊ុក ផ្លុង សៀមរាប÷ លោក បូ ម៉េងទ្រី អភិបាល ស្រុក ជីក្រែង កាលពីរសៀល ថ្ងៃព្រហស្បតិ៍ ទី១៧ ខែ សីហា ឆ្នាំ២០២៣ បានបញ្ជារ អោយកម្លាំងចម្រុះចុះទៅពិនិត្យមើលសកម្មភាពអេស្កា ជីកកាយដីចំណីស្ទឹងខុសច្បាប់យកខ្សាច់ទៅលក់ ១ កន្លែងក្រោយពីបានទទួលសេចក្ដី រាយការណ៍ពីអ្នកសារព័ត៌មាន។ ករណីនេះកើតឡើង នៅដងស្ទឹង ជីក្រែងចំណុច អន្ទង់អាំង ស្ថិតក្នុងភូមិ ចំបក់ ធំ ឃុំ កំពង់ក្តី ស្រុក ជីក្រែង ខេត្ត សៀមរាប។ សមាសភាព ចូលរួមមាន មន្ត្រី សាលាស្រុក ជីក្រែង កងរាជអាវុធហត្ថ ស្រុកជីក្រែង ប៉ូលិសប៉ុស្តិ៍សង្កាត់នគរបាលរដ្ឋបាលកំពង់ក្ដី និងមន្ត្រី សូរិយោដីស្រុកជីក្រែង។ ជាលទ្ធផលបានឃើញតែស្នាមកាយថ្មីៗ រីឯអេស្កាត្រូវបានដកចេញពីរណ្ដៅភ្លាមៗមុនកម្លាំងទៅដល់បន្តិច។យោងតាមសម្ដីរបស់ប្រជាពលរដ្ឋ បានប្រាប់អ្នកសារព័ត៌មានថា ការជីកកាយដីចំណីស្ទឹងយករ៉ែខ្សាច់ទៅលក់បានកើតឡើងជាច្រើនឆ្នាំមកហើយ ប៉ុន្តែប៉ុន្មានឆ្នាំមុនអាជ្ញាធរស្រុក ជីក្រែង ក្នុងរដ្ឋបាល លោក ពៅ ប៊ុនធឿនអភិបាលស្រុកជីក្រែងមុន បានបិទអាជីវកម្មនេះប៉ុន្មានឆ្នាំហើយ ទើបតែចាប់ផ្តើមធ្វើសកម្មភាពពលនេះម្តងទៀត។ ដោយឃើញទង្វើរំលោភបំពានច្បាប់ ដែលហាមឃាត់មិនឱ្យធ្វើអាជីវកម្មដីចំណីស្ទឹង ដោយបានជីកជាច្រើនរណ្តៅ ម្យ៉ាងវិញទៀតរណ្តៅដីនីៗមានប្រវែងមិនខ្លីជាង ២០០ ម៉ែត្រ និងជម្រៅរហូតដល់ក្បាលប្រេត ពូកគាត់បញ្ជាក់ថាម្ចាស់អាជីវកម្មដែលគឃ្លើនបំពានច្បាប់រដ្ឋបាលស្រុកមុននេះ ប្ដី ឈ្មោះ ពន់ និងប្រពន្ធឈ្មោះ សួយ បច្ចុប្បន្នរស់នៅភូមិ ចំបក់ធំ ឃុំ កំពង់ក្តី ស្រុក ខេត្ត ខាងលើ។ ទន្ទឹម នឹងនោះដែរ នៅពេលដែលពួកគាត់បានឃើញ លោក ពន់បានចាប់ផ្តើមធ្វើការជីកដីក្នុងរណ្តៅចាស់បន្តសារជាថ្មីទៀតទើបពួកគាត់ ទូរស័ព្ទ ទៅអ្នកសារព័ត៌មានដើម្បីទៅយក ព័ត៌មាន។ ក្រោយពីអ្នកសារព័ត៌មានបានថតយករូបភាពរួចក៏បានរាយការណ៍ ជូនលោក អភិបាលស្រុក ភ្លាម ដោយខ្លាចកំលាំងរកផ្លូវចូលមិនឃើញ អ្នកសារព័ត៌មានបាននាំគ្នាទៅចាំច្រកចូល នៅពេលកម្លាំងជុំគ្នា ក៏នាំគ្នាទៅដល់គោលដៅស្រាប់តែអេស្កាដកចេញពីរណ្ដៅបាត់។ ដោយសារតែឃើញ សកម្មភាពភ្លាម អ្នកសារព័ត៌មានរាយការណ៍ទៅ លោក អភិបាលស្រុក ភ្លាម កម្លាំងចម្រុះ ចុះមកដល់ភ្លាម អេស្កាដកចេញពីរណ្តៅក៏ភ្លាមដែរ សុទ្ធតែរហ័សរហួនដូចគ្នា។ ទើប ប្រជាពលរដ្ឋ ដាក់ជាសំនួរថា! ឧ៌ បងហើយបង នេះជាកំហុសអ្នកណា? បណ្ដោយឲ្យអេស្កាដកចេញពីរណ្ដៅផុត។ទោះបីជាកម្លាំងចម្រុះ ចុះទៅមិនឃើញអេស្កា កំពុងតែធ្វើសកម្មភាពដូចអ្វីដែលអ្នកសារព័ត៌មានបានរាយការណ៍មែនក៏ដោយ តែក្រុមការងារបានឃើញពីទិដ្ឋភាពរណ្ដៅដីដែលបានជីកកាយថ្មីៗ មិនតែប៉ុណ្ណោះ ក្រុមការងារក៏ដូចជាលោក បូ ម៉េងទ្រី អភិបាលស្រុកជីក្រែង បានសរសើរអរគុណ លើកទឹកចិត្តដល់អ្នកសារព័ត៌មានដែលបានផ្ដល់ព័ត៌មានពិត មិនបំភ្លើស។ ជាចុងក្រោយប្រជាពលរដ្ឋសូមសំណូមពរដល់លោក បូ ម៉េងទ្រី អភិបាលស្រុក ជីក្រែង មេត្តាបន្តបិទអាជីវកម្មនេះឈប់អោយបន្តជីកដីចំណីស្ទឹងយកខ្សាច់ទៅលក់ព្រោះវាប៉ះពាល់ខ្លាំងណាស់ចំពោះបរិស្ថាន និងខុសច្បាប់រ៉ែ និងថាមពលទៀត ជាពិសេស ដីចំណីស្ទឹង ជាដីរដ្ឋ មិនគួរអនុញ្ញាតអោយឯកជនធ្វើអាជីវកម្មនោះឡើយ៕
Related Posts
រដ្ឋមន្រ្តីក្រសួងទេសចរណ៍អះអាងថា ពិធីបុណ្យទន្លេជាចំណែកដ៏សំខាន់មួយ ក្នុងការទាក់ទាញ ភ្ញៀវទេសចរ ចូលមកទស្សនាសៀមរាប
សៀមរាប៖ ឯកឧត្តម សុខ សូកេន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍ នៅក្នុងកិច្ចប្រជុំត្រួតពិនិត្យ និង ពិភាក្សាការងារ ដើម្បីត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ នៅខេត្តសៀមរាប នៅសាលប្រជុំសាលាខេត្ត នាព្រឹកថ្ងៃទី៦ ខែមិនា ឆ្នាំ២០២៤នេះថា ពិធីបុណ្យទន្លេត្រូវបានរៀបចំឡើង ក្នុងគោលបំណងបំផុសចលនាមហាជនឱ្យចូលរួមក្នុងការងារអភិវឌ្ឍ និងអភិរក្សធនធានទន្លេប្រកបដោយនិរន្តភាព និងចូលរួមសម្រេចយុទ្ធនាការពិពិធកម្មទេសចរណ៍…
ព្រះសង្ឃនិងលោកយាយ លោកតានៅវត្តភ្នំហប់ពុលផ្សិតកំពុង ជួយសង្គ្រោះពីលោកគ្រូពេទ្យ មណ្ឌលសុខភាពឃុនរាមនិងបញ្ជូន ទៅមន្ទីពេទ្យខេត្តអ្នកដែលធ្ងន់ធ្ងរ
សៀមរាប÷ ពុលផ្សិត ព្រះសង្ឃ ពុទ្ធបរិស័ទ្ធ ក្នុងវត្ត ភ្នំហប់ បានពុលផ្សិតព្រៃព័ណ៌លឿងដូចមាស យោងតាមការចុះផ្សាយតាមប្រពន្ធfacebook បានអោយដឹងថានៅព្រឹកថ្ងៃសៅរ៍ទី១៧ខែមិថុនាឆ្នាំ២០២៣នេះ មាន ព្រះសង្ឃ តាជី យាយជីពុទ្ធបរិស័ទ្ធ វត្ត ភ្នំ ហប់នៅស្រុក បន្ទាយស្រី ជាច្រើនអង្គ នាក់ បានពុលផ្សិត…
ពិធីក្រុងពលី បួង សួង សុំនូវសេចក្តីសុខ ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែកប្រទីប សំពះព្រះខែ និង អកអំបុក
សៀមរាប៖ ដើម្បីសុំសេចក្តីសុខក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក បណ្តែកប្រទីប សំពះព្រះខែ និង អកអំបុក បានដំណើរ ទៅដោយរលូន ក្នុងព្រឹត្តិការណ៍បុណ្យអុំទូកនៅតាមបណ្តោយស្ទឹងប្រវត្តិសាស្ត្រសៀមរាប ឲ្យទទួលបានជោគជ័យ ។ នៅ ព្រឹកថ្ងៃទី ២៥ ខែ វិច្ឆិកា ឆ្នាំ២០២៣ នៅវេទិកាបុណ្យអុំទូកនៃដងស្ទឹងសៀមរាប បានរៀបចំពិធីក្រុងពលី បួងសួង…