ព្រះសង្ឃនិងលោកយាយ លោកតានៅវត្តភ្នំហប់ពុលផ្សិតកំពុង ជួយសង្គ្រោះពីលោកគ្រូពេទ្យ មណ្ឌលសុខភាពឃុនរាមនិងបញ្ជូន ទៅមន្ទីពេទ្យខេត្តអ្នកដែលធ្ងន់ធ្ងរ

សៀមរាប÷ ពុលផ្សិត ព្រះសង្ឃ ពុទ្ធបរិស័ទ្ធ ក្នុងវត្ត ភ្នំហប់ បានពុលផ្សិតព្រៃព័ណ៌លឿងដូចមាស យោងតាមការចុះផ្សាយតាមប្រពន្ធfacebook បានអោយដឹងថានៅព្រឹកថ្ងៃសៅរ៍ទី១៧ខែមិថុនាឆ្នាំ២០២៣នេះ មាន ព្រះសង្ឃ តាជី យាយជីពុទ្ធបរិស័ទ្ធ វត្ត ភ្នំ ហប់នៅស្រុក បន្ទាយស្រី ជាច្រើនអង្គ នាក់ បានពុលផ្សិត ពេលនេះត្រូវបាន ជួយសង្គ្រោះពីលោកគ្រូអ្នកគ្រូពេទ្យ នៅមណ្ឌលសុខភាព ឃុនរាមស្រុកបន្ទាយស្រីចំពោះអ្នកពុលស្រាល ចំណែកអ្នកពុលធ្ងន់ធ្ងរ ត្រូវបានបញ្ជូនមកសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ករណី ពុល ផ្សិតនេះ នៅមិនទាន់ ដឹង ដំនើររឿង យ៉ាងណានៅឡើយទេ ចំនួនអ្នកបានពុលក៏មិនទាន់ទទួលបាន និងក៏មានមិនទាន់មានព័ត៌មានថាមានអ្នកណាម្នាក់បានស្លាប់ក្នុងហេតុការណ៍ពុលផ្សិតនេះដែរ។ ព៌ត មានលំអិតនិងជូនតាមក្រោយ រាយការណ បឋមពី អង្គភាពតារាជ្យ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *