រថយន្តធន់ធំដឹកលើសទម្ងន់បានបំផ្លាញស្ពានឈើមួយកន្លែងរងការខូចខាត

ខេត្តពោធិ៍សាត់៖ ករណីអ្នកបើកបររថយន្តធុនធំមួយគ្រឿងដែលអាចផ្ទុកលើសទម្ងន់ បានបើកឆ្លងកាត់ស្ពានឈើមួយកន្លែងបណ្ដាលរងការបាក់ស្រុតចុះនិងខូចខាតទាំងស្រុង ប៉ុន្តែអ្នកបើករថយន្តនិងព្រូគ្រាន់តែព្រលឹងធំ បង្កការភ្ញាក់ផ្អើលអ្នកស្រុក នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២៣។

មន្ត្រីនគរបាលនៃអធិការដ្ឋាននគរបាលស្រុកបាកានបានឱ្យដឹងថា ស្ពានឈើដែលរងការខូចខាតនោះមានទំហំទទឹង៤ម៉ែត្រគុណនឹងបណ្ដោយប្រវែង១៥ម៉ែត្រ ដែលស្ថិតនៅក្នុងភូមិអណ្ដូងសំបួរ ឃុំស្នាមព្រះ ស្រុកបាកាន ខេត្តពោធិ៍សាត់។ 

 មន្ត្រីនគរបាលខាងលើបានអោយដឹងទៀតថា រថយន្តបង្កហេតុម៉ាកហ៊ីយ៉ានដាយ ពណ៌សលាយខៀវ ពាក់ស្លាកលេខ ភ្នំពេញ 3C-0076 បើកបរដោយឈ្មោះ ឈន ឈុនលី ភេទប្រុស អាយុ ៤០ឆ្នាំ ជនជាតិខ្មែរ រស់នៅភូមិធ្លាអំពិល ឃុំស្រែស្ដុក ស្រុកកណ្ដៀងខេត្តពោធិ៍សាត់ និងអ្នករួមដំណើរឈ្មោះ ប៉ូ ថេត ភេទប្រុស អាយុ ២៧ឆ្នាំ ជនជាតិខ្មែរ រស់នៅ ភូមិពោធិ៍ ឃុំស្រែស្ដុក ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់ ។

  មន្ត្រីនគរបាលខាងលើដដែលបានបញ្ជាក់អោយដឹងទៀតថា មុនកើតហេតុគេឃើញរថយន្តធន់ធំខាងលើធ្វើដំណើរក្នុងទិសដៅពីជើងឆ្ពោះទៅខាងត្បូង ហើយបានបើកឆ្លងកាត់ស្ពានឈើដែលបណ្តាលអោយបាក់ស្រុតក្រឡាប់រថយន្តផ្ងើជើងនិងរងការខូចខាត។  
បច្ចុប្បន្ន រថយន្តបង្កត្រូវបានសមត្ថកិច្ចនាំមករក្សាទុកជាបណ្តោះអាសន្ននៅប៉ុស្ដិ៍នគរបាលរដ្ឋបាលស្នាមព្រះមូលហេតុបណ្តាលមកពីរថយន្តខាងលើផ្ទុកស្រូវលើសទម្ងន់ ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *