ករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែងស្ថិតនៅក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប

សៀមរាប ៖ ថ្ងៃ​ទី១៤ ខែមិថុនា ឆ្នាំ២០២៣ វេលាម៉ោង ០២:៣០នាទី មានករណីអគ្គិភ័យមួយកើតឡើង បណ្តាលឲ្យឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ម្ចាស់ផ្ទះឈ្មោះ ស៊ន់ ហយ ភេទប្រុស អាយុ ៤៨ឆ្នាំ ប្រពន្ធឈ្មោះ ង៉ាន់ ប៉ាត ភេទស្រី អាយុ ៤២ឆ្នាំ ស្ថិតនៅក្នុងភូមិដូនអែម ឃុំគោកដូង ស្រុកអង្គរជុំ ខេត្តសៀមរាប បណ្តាលឲ្យខូចខាត ផ្ទះសង់អំពីឈើលើ ថ្មក្រោម ដំបូលប្រក់ក្បឿង ទំហំ៧ម៉ែត្រ x ៩ម៉ែត្រ និងខាងក្រោយមានផ្ទះបាយទំហំ ៦ម៉ែត្រ x ៥ម៉ែត្រ សង់អំពីឈើ ដំបូលប្រក់សង្ក័សី ត្រូវបានអគ្គិភ័យឆាបឆេះខូចខាតទាំងស្រុង ដោយមូលហេតុ មកពីទុស្សេខ្សែភ្លើង ។

ករណី​នេះ​កម្លាំង​នៃអធិការដ្ឋាននគរបាលស្រុកអង្គរជុំ បានចុះ​ពន្លត់​អគ្គិភ័យ​នេះ​ដោយ​ប្រើប្រាស់​រថយន្ត​ពន្លត់​អ​គិ្គ​ភ័យ​ចំនួន ​០១គ្រឿង​ ប្រើប្រាស់ទឹកអស់ចំនួន ០១រថយន្ត ទើប​គ្រប់គ្រង​ស្ថានការណ៍​អគ្គិ​ភ័យ​នេះ​បាន​ ៕

រូបភាព និងអត្ថបទ: ការិ.ផ្សព្វផ្សាយអប់រំ

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *