សៀមរាប៖ ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប បានអញ្ជើញជាអធិបតី ក្នុងពិធីប្រកាសសេចក្ដីសម្រេច និងតែងតាំងសមាសភាពគណៈកម្មាធិការអនុសាខាកាកបាទក្រហមកម្ពុជាក្រុង-ស្រុកនៃខេត្តសៀមរាប គឺមានចំនួន៦ស្រុក គឺ ស្រុកជីក្រែង. សូទ្រនិគម . អង្គរធំ. ក្រឡាញ់. អង្គរជុំ និងស្រុកបន្ទាយស្រី ដោយមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកា នៃគណៈកម្មាធិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត សៀមរាប និង លោកនាយក នាយករង ក្រុមមន្ត្រីប្រតិបត្តិសាខា ប្រធានកិត្តិយសអនុសាខាក្រុង-ស្រុកទាំង១២ ប្រធាន អនុប្រធាន អនុសាខាក្រុង-ស្រុកទាំង១២ ព្រមទាំងសមាជិក សមាជិកា នៅក្នុងអនុសាខាក្រុងស្រុកទាំង១២ អញ្ជើញចូលរួមផងដែរ នារសៀលថ្ងៃទី ២០ ខែតុលាឆ្នាំ២០២៣។ បន្ទាប់ពីឯកឧត្តម គុជ លីណា អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខា អាន សេចក្តីសម្រេច ស្តីពីការកែសម្រួល និងតែងតាំងសមាសភាពគណៈកម្មាធិការអនុសាខា ក្រុង-ស្រុក នៃសាខា ខេត្តសៀមរាប រួចមក ឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តនិងជាអភិបាលខេត្តសៀមរាបក៍បានមានប្រសាសន៍ ណែនាំនិងធ្វើការសំណូមពរដល់គណៈកម្មាធិការអនុសាខាកាកបាទក្រហមក្រុងស្រុកត្រូវបន្តអនុវត្តផែនការនិងការយកចិត្តទុកដាក់ការងារសំខាន់ៗតាមវិស័យអាទិភាពទាំង៤ដែលមានដូចជា៖១.ការគ្រប់គ្រងគ្រោះមហន្តរាយ វិបត្តិភ័យ និងការប្រែប្រួលអាកាសធាតុ ដោយត្រូវសហការជាមួយ គណៈកម្មាធិ ការជាតិគ្រប់គ្រងគ្រោះមហន្តរាយក្រុង ស្រុក ស្រង់ស្ថិតិជនងាយរងគ្រោះបំផុត(ក្រីក្រប្រភេទ១)ដោយមានបញ្ជី រាយនាមច្បាស់លាស់ និងធ្វើបច្ចុប្បន្នភាពរៀងរាល់ឆ្នាំ។ ត្រូវស្រង់ស្ថិតិ និងរាយការណ៍អំពីជនរងគ្រោះ និងងាយរងគ្រោះនៅ ពេលមានគ្រោះមហន្តរាយ ឬឧបទ្ទវហេតុផ្សេងៗកើតឡើងជូនដល់សាខាឱ្យបានលឿន ដើម្បីជួយដល់ជនរងគ្រោះ និងងាយ រងគ្រោះទាន់ពេលវេលា (ករណី៥គ្រួសារចុះ ). ២-សុខភាព និងការថែទាំសុខភាពសហគមន៍ ត្រូវអប់រំផ្សព្វផ្សាយពីសុខភាពអនាម័យ បង្ការជំងឺឆ្លង ជំងឺក្នុងគ្រាអាសន្ន និងផ្សព្វផ្សាយពីវិជ្ជាសង្គ្រោះបឋម ដោយណែនាំដល់ក្រុមកាកបាទក្រហម ឃុំ/សង្កាត់ និងអ្នកស្ម័គ្រចិត្តភូមិ ក្នុងការចុះអប់រំបន្ត និងតាមដានការងារ ដើម្បីត្រៀមមធ្យោបាយសម្រាប់អន្តរាគមន៍ ដើម្បីបញ្ជូនក្នុងករណីចាំបាច់បន្ទាន់.៣-ការលើកម្ពស់គោលការណ៍គ្រឹះ និងតម្លៃមនុស្សធម៌៖ រាល់ការងារមនុស្សធម៌ត្រូវគោរពនូវគោល ការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហម និងត្រូវបន្តផ្សព្វផ្សាយការយល់ដឹងពីកាកបាទក្រហម ក្នុងការជួយគ្នាទៅវិញ ទៅមកក្នុងគ្រាមានអាសន្ន និងការគោរពតម្លៃមនុស្ស ដោយយកចិត្តទុកដាក់ចំពោះ ជនចាស់ជរាគ្មានទីពឹងកុមារកំព្រាជនពិកា ក្រីក្រ អ្នកជំងឺអេដស៍ ស្ត្រីមេម៉ាយក្រីក្រមានកូនច្រើន អ្នកមានជំងឺរ៉ាំរ៉ៃជាដើម. និងទី ៤-អភិវឌ្ឍស្ថាប័ន និងធនធាន ខិតខំកសាង ពង្រីកសមាជិកភាពកាកបាទក្រហម តម្រង់គោលដៅឆ្ពោះទៅកំរិតអប្បបរមា ១% នៃចំនួនប្រជាពលរដ្ឋរួមក្នុង ក្រុង-ស្រុក។-ទទួលខុសត្រូវគ្រប់គ្រងទិន្នន័យ និងកសាងពង្រីកបរិមាណ និងគុណភាពយុវជនកាកបាទក្រហមកម្ពុជា ក្នុង១គ្រឹះស្ថានសិក្សាចំនួន៥០នាក់ និងជំរុញឱ្យមានសកម្មភាពមនុស្សធម៌ និងសកម្មភាពសង្គម។ -គ្រប់គ្រង ណែនាំពង្រឹងការងារក្រុមកាកបាទក្រហមកម្ពុជា ឃុំ-សង្កាត់ និង អ្នកស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជា ដែលមានស្រាប់ (១ភូមិ២រូប) ដោយយកចិត្តទុកដាក់គាំទ្រ និងលើកទឹកចិត្តដល់ពួកគាត់ ក្នុងការបំពេញការងារមនុស្សធម៌នៅសហគមន៍ ទំនាក់ទំនងសប្បុរសជន ដើម្បីទទួលបានការឧបត្ថម្ភ គាំទ្រ ក្នុងសកម្មភាពមនុស្សធម៌របស់អនុសាខាផងដែរ។ ឯកឧត្តម ប្រាក់ សោភ័ណ បានបន្ថែមទៀតថា ពិសេសបន្តពង្រឹងពង្រីក សមាជិកភាព ផ្តួចផ្តើមរៀបចំយុទ្ធនាការ ការកៀរគររកមូលនិធិ និងបន្តអនុវត្តយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដែលមាន៤វិស័យអាទិភាពដូចដែលខ្ញុំបានលើកឡើងខាងលើ ។ លើសពីនេះទៅទៀតសូមឱ្យគណៈកម្មាធិការអនុសាខា អំពាវនាវឱ្យចូលរួមពិនិត្យលើលទ្ធភាពជនដែលរងគ្រោះខ្វះខាតក្នុងរយៈពេលរដូវវស្សាដែលរងការប៉ះពាល់ពីគ្រោះជំនន់ទឹកភ្លៀង កន្លងមក និងត្រៀមផែនការទៅមុខ ដោយពិនិត្យទៅលើជនចាស់ជរាដែលមានជីវភាពទីទាល់ក្រខ្វះខាតនៅពេលរដូវរំហើយនា ពេលខាងមុខនេះ យើងត្រូវត្រៀមសម្ភារៈមួយចំនួន ដើម្បីផ្គត់ផ្គង់ អាចជាអាវរងារជាដើម ផងដែរ៕
Related Posts
ព្រះទេពមុនី សុខ ថាន ជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃចន្ទ ១៣រោច ខែទុតិយាសាឍ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២៣ ព្រះទេពមុនី សុខ ថានព្រះរាជាគណៈថ្នាក់ចត្វា ព្រះធម្មវង្សាធិបតី ព្រះប្រធានសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជខេត្តកំពង់ឆ្នាំងបាននិមន្តជួបសំណេះសំណាលជាមួយថ្នាក់ដឹកនាំមន្រ្តីរាជការនៅសាខាពុទ្ធិកសាកលវិទ្យាល័យព្រះសីហនុរាជ ខេត្តកំពង់ឆ្នាំង ដោយមានការនិមន្តនិងចូលរួមពី លោក ផាន់…
វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ នៅស្រុកជលគិរី
កំពង់ឆ្នាំង៖ វេទិកាផ្សព្វផ្សាយ និង ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិ ទី៣ នៅស្រុកជលគិរីត្រូវបានធ្វើឡើងកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្រោមអធិបតីភាព លោក ឡុច វណ្ណារ៉ា សមាជិកក្រុមប្រឹក្សាខេត្ត និង លោក នៃ ចារី អភិបាលរងខេត្តកំពង់ឆ្នាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម…
ភ្ញៀវទេសចរណ៍ ជិត ២លាននាក់ កើនជាងឆ្នាំមុន មកលេងកម្សាន្ត នៅរមណីយដ្ឋាននានា ក្នុងខេត្តកំពង់ឆ្នាំង
កំពង់ឆ្នាំង៖ ភ្ញៀវទេសចរណ៍ជាតិ និងអន្តជាតិ បានមកលេងកម្សាន្ត នៅតាមតំបន់រមណីដ្ឋាន នានាក្នុងខេត្តកំពង់ឆ្នាំង មានការកើនឡើងគួរឲ្យកត់សម្គាល់។ លោក សេង សាលី ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ឆ្នាំងបញ្ជាក់ឲ្យដឹងនាព្រឹកថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ថា៖ ក្នុងឆ្នាំ២០២៣នេះភ្ញៀវទេសចរជាតិ និងបរទេសសរុបមានចំនួន ១,១៣៤,០៤១ នាក់ ក្នុងនោះ(ភ្ញៀវជាតិ ចំនួន ១,១២៨,៧៣២…