ប្រជាពលរដ្ឋជីកដីខាងក្រោយផ្ទះដាំដំណាំបានប្រទះឃើញកេះគ្រាប់បែកដៃ៩គ្រប់និងបានរាយការណ៍ជូនសមត្ថកិច្ចនគបាលប៉ុសន៍រដ្ឋបាលឃុំស្រែថ្មី

ខេត្តកំពង់ឆ្នាំង ៖ ថ្ងៃទី១២ មិថុនា ២០២៣ មានប្រជាពលរដ្នម្នាក់គ្រាដែលភ្លៀងធ្លាក់បានជីកដីខាងក្រោយផ្ទះដាំដំណាំក៍បានប្រទះឃើញកេះគ្រប់បែកដៃ៩គ្រប់និងបានរាយការណ៍បន្ទាន់ជូនសមត្ថកិច្ចនគបាលប៉ុសន៍រដ្ឋបាលឃុំស្រែថ្មីដើម្បីមកយកចេញភ្លាមៗផងដែរ។

លោកវរះសេនីយ៍ឯក .ទឹមចន្ធី .អធការនគបាលស្រុករលាប្អៀរបានអោយដឹងនៅវេលាម៉ោង៨និង៣២នាទីព្រឹកថ្ងៃទី១៣មថុនា២០២៣នេះថាមានប្រជាពលរដ្ឋម្នាក់ឈ្មោះ.ជេត ឡាំ .ភេទស្រី អាយុ៦០ឆ្នាំ រស់នៅភូមិ ត្រោកកើត ឃុំស្រែថ្មី.ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ខណៈពេលគាត់ជីកដីនៅខាងក្រោយផ្ទះក៍បានប្រទះឃើញកេះគ្រាប់មួយក្នុងនោះមានគ្រាប់បែកដៃផលិតនៅប្រទេសអាមេរិចចំនួន៩គ្រាប់ភ្លាមនោះ គាត់បានរត់មករាយការណ៍ដល់កម្លាំងប៉ុស្តិ៍នគរបានរដ្នបាល ឃុំស្រែថ្មីដើម្បីចងុះទៅយកចេញ ។

ភ្លាមនោះផងដែរសមត្ថកិច្ចនគបាលប៉ុសន៍រដ្ឋបាលឃុំស្រែថ្មីបានចងុះទៅពិនិត្យដល់កន្លែងនងសហការជាមួយអង្គភាពសុីម៉ាកCMAC ចងុះទៅប្រមូលយកទៅរក្សាទុកនៅកន្លែងមានសុវត្ថិភាព ។

លោវរះសេនីយ៍ឯក ទឹមចន្ធី អធិការនគបាលស្រុករលាប្អៀរបានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់នៅពេលជួបប្រទះនៅយុទ្ធភ័ណ្ឌមនទាន់ផ្ទុះគ្រប់ប្រភេទសូមកុំប៉ះពាលអោយសោះសូមមេត្តារួសរាន់មករាយការណ៍ជូនសមត្ថកិច្ចដែលនៅជិតបងប្អូនភ្លាមៗដើម្បីជៀសវាងគ្រោះថ្នាក់ណាមួយកើតឡើងជាយថាហេតុ៕

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *