តាកែវ៖ ការប្រកួតកីឡាដណ្ដើមជ័យលាភីកម្រងសិស្សបឋមសិក្សា ឆ្នាំ២០២៣-២០២៤ ត្រូវបានមន្ទីរអប់រំយុវជន និងកីឡាខេត្ដតាកែវ ចាប់ផ្ដើមបើកដំណើរការប្រកួតហើយដោយក្នុងនោះមានកីឡាករ ជាកុមារា កុមារី មកពីស្រុកចំនួន ៩ និងក្រុង ១ បានដាក់ពាក្យចូលរួមប្រកួតលើវិញ្ញាសាកីឡាចំនួន ៥ រួមមាន បាល់ទាត់ បាល់ទះ បាល់បោះ អត្តពលកម្ម និងប៉េតង់ ។ ថ្លែងក្នុងឱកាសបើកឱ្យដំណើរការប្រកួតកីឡាកម្រងសិស្សបឋមសិក្សានេះដែរ លោកស្រី គា សុភូ អភិបាលរងខេត្តតាកែវ បានធ្វើការជំរុញដល់លោកគ្រូអ្នកគ្រូជាគ្រូបង្វឹក នឹងជាអ្នកដឹកនាំកីឡាមកចូលរួមប្រកួត ត្រូវប្រឹងប្រែងពន្យល់ពីបច្ចេកទេសលេងកីឡាដែលប្រាកដទៅដោយស្ដង់ដារនៃការលេង ព្រោះក្មេងៗកុមារាកុមារី ទាំងនេះហើយជាទំពាំងស្នងឫស្សី ដែលយើងជាគ្រូត្រូវតែប្រឹងប្រែងបណ្ដុះបណ្ដាលពួកគាត់ឱ្យក្លាយខ្លួនទៅជាកីឡាករល្អៗនៅថ្ងៃខាងមុខ ដើម្បីជួយជាតិរបស់យើងក្នុងពេលដែលមានតម្រូវការពួកគាត់ ក្នុងក្របខ័ណ្ឌកីឡាជាតិ ។ ជាមួយនឹងកម្មវិធីប្រកួតកីឡាសិស្សបឋមសិក្សានេះដែរ លោក ឡោ វិរិទ្ធ ប្រធានមន្ទីរអប់រំយុវជននិងកីឡា ខេត្តតាកែវ បានឱ្យដឹងថា វិញ្ញាសាកីឡាទាំង ៥នេះ គឺមានកីឡាករ ដែលជាកុមារាកុមារីមកចូលរួមប្រកួតចំនួនជាង ៦០០នាក់ មកពីស្រុកនិងក្រុងទាំង១០ ក្នុងខេត្ដតាកែវ ក្នុងនោះ បាល់ទាត់កុមារានិងកុមារីមានចំនួន ១៦ក្រុម បាល់ទះកុមារា និងកុមារី មានចំនួន ១៦ក្រុម បាល់បោះកុមារា និងកុមារី មានចំនួន ១៣ក្រុម អត្តពលកម្មកុមារា និងកុមារី មានចំនួន ១២ក្រុម និងប៉េតង់ប៊ូល កុមារា និងកុមារី មានចំនួន ១៧ក្រុម ។ លោកប្រធានមន្ទីរបន្តថា ការប្រកួតកីឡាជ្រើសរើសជើងឯកសិស្សបឋមសិក្សាថ្នាក់ខេត្ដ ក្នុងឆ្នាំសិក្សា២០២៣-២០២៤នេះ គឺយើងធ្វើរយៈពេល ៣ថ្ងៃ ដោយចាប់ផ្ដើមប្រកួតពីថ្ងៃទី ០៤ ខែមិនា ឆ្នាំ២០២៤ ដល់ថ្ងៃទី ០៦ ខែមិនា ឆ្នាំ២០២៤ ។ តាកែវ
Related Posts
ឯកឧត្តម ស៊ុយ សែម កាត់ខ្សែបូរសម្ពោធដាក់អោយដំណើការស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់ក្នុងតំបន់វារីអគ្គីសនីស្ទឹងពោធិ៍សាត់១ ជាអំណោយរបស់ប្រទេសជប៉ុននិងប្រទេសកូរ៉េ
ខេត្តពោធិសាត់៖ ស្ពានថ្មឆ្លងស្ទឹងពោធិ៍សាត់មួយកន្លែងក្នុងតំបន់វារីអគ្គីសនីស្ទឹងពោធិ៍សាត់១ ស្ថិតក្នុងភូមិស្ទឹងថ្មីឃុំប្រមោយស្រុកវាលវែងខេត្តពោធិ៍សាត់ ជាអំណោយរបស់ប្រទេសជប៉ុននិងប្រទេសកូរ៉េ បានធ្វើពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីថ្ងៃទី២០ខែសីហាឆ្នាំ២០២៣ ដែលកាត់ខ្សែបូរសម្ពោធដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល។ ពិធីនេះក៍មានការអញ្ជើញចូលរួមពីឯកឧត្តម ខូយ រីដា អភិបាលនៃគណអភិបាលខេត្តពោធិ៍សាត់ ប្រធានក្រុមហ៊ុនប្រទេសជប៉ុននិងប្រទេសកូរ៉េ ដែលជាម្ចាស់ជំនួយផងដែរ។ ស្ពានថ្មនេះមានប្រវែង១១២ម ទទឹង១០ម សម្រាប់ដឹកជញ្ជូនសម្ភារៈសំណង់ទៅកាន់ការដ្ឋានទំនប់វារីអគ្គីសនីស្ទឹងពោធិ៍សាត់១ ដែលកំពុងសាងសង់សព្វថ្ងៃនេះ។…
អគារសិក្សាថ្មី ០១ ខ្នង នៃសាលា បឋមសិក្សា សៀង ណាំ ឬស្សី ស្ថិតនៅ ស្រុកក្រឡាញ់ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ
សៀមរាប៖ ឯកឧត្តម អ្នកឧកញ៉ា សៀង ណាំ អ្នកតំណាងរាស្រ្តខេត្តសៀមរាប រួមជាមួយនិង សប្បុរសជនជប៉ុនបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ អគារសិក្សាថ្មី ០១ខ្នង មានចំនួន០៥ បន្ទប់ រួមជាមួយអាងស្តុកទឹក១ បង្គន់ចំនួន០២ ក្លោងទ្វារ និង របងព័ទ្ធជុំវិញនៃសាលាបឋមសិក្សា សៀង ណាំ ឬស្សី…
សមត្ថកិច្ចនគបាលស្រុកក្រគរ សហការ ជាមួយ នគបាលចរាចរណ៍ផ្លូវ គោកខេត្តឃាត់ខ្លួនជនសង្ស័យ័១នាក់លួចរត់យន្ត
ពោធិ៍សាត់៖ សមត្ថកិច្ចនគបាលស្រុកក្រគបានឃាត់ខ្លួនជនសង្ស័យ ១នាក់ ក្រោយធ្វើសកម្មភាពលួចយករថយន្ត ជនរងគ្រោះរួចបើកគេចចេញគ្រាដែល ជនរងគ្រោះជាអ្នករត់តាក់ស៊ីមកប្តឹងសមត្ថកិច្ចភ្លាមៗ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកក្រគរ សហការជាមួយកម្លាំងនៃការិយាល័យនគរបាលចរាចរណ៍ជើងគោកខេត្ត ដែលកំពុងអនុវត្តការត្រួតពិនិត្យច្បាប់ចរាចរណ៍ផ្លូវគោក បង្ក្រាបចាប់ឃាត់ខ្លួនបាន។ ហេតុការនេះបានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ ៥ ចន្លោះគីឡូ ម៉ែត្រ ១៦១–១៦២ ស្ថិតនៅភូមិត្រពាំងកន្ទួត ឃុំបឹងកន្ទួត ស្រុកក្រគរ ខេត្តពោធិ៍សាត់ នៅវេលាម៉ោង៣និង៣៥នាទីថ្ងៃទី១៤ ខែវិច្ឆិការ ឆ្នាំ២០២៣។ បើយោងតាមការបំភ្លឺពីជនរងគ្រោះឈ្មោះ ចាន់ សុខនិត ភេទប្រុស អាយុ ៥៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ រត់តាក់ស៊ី រស់នៅភូមិ ស្រែរាំង ឃុំតាឯក ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល បានប្រាប់សមត្ថកិច្ចថា ខ្លួនបានដឹកឥវ៉ាន់របស់ចិន ពីឡែមទៅដាក់នៅពោធិ៍ចិនតុង លុះមក ដល់ខាងកើតរង្វង់មូលព្រាបស ខេត្តបាត់ដំបង ក៏មានបុរសម្នាក់បានហៅឡានរបស់ខ្លួនជិះទៅភ្នំពេញដែរ រួចខ្លួនក៏បាន ឈប់ឲ្យបុរស១នាក់នោះឡើង ដោយគិត ថាជាអ្នកដំណើរហើយក៏បានសួរថាតើលោកទៅណាហើយបុរសនោះក៏បានឆ្លើយថាទៅភ្នំពេញ ខ្លួនក៏បានដឹកមកដល់ចំណុច ឃុំត្រពាំងជង ខេត្តពោធិ៍សាត់…