ឯកឧត្តម គួច ចំរើន បញ្ជា ចាប់គោចងដាក់ឡានទាំងយប់ ព្រោះចង់ឃើញមុខម្ចាស់គោ

ព្រះសីហនុ÷ ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានបង្ហោះខ្លឹមសារ ក្នុងfacebook page ថា÷ ប្រាប់ហើយមិនស្តាប់ ចាប់គោចងដាក់ ឡាន ទាំងយប់ យកទៅទុកម្ដងមើល ។ គ្រោះថ្នាក់គឺ អាយុជីវិតមនុស្ស ហេតុអ្វី នៅតែលែងអោយដើរតាមថ្នល់ទៀត? ក្តៅបន្តិចហើយ ចង់ឃើញមុខម្ចាស់គោ ម្តង
បានផុសថ្ងៃទី០៣ខែឧសភាឆ្នាំ២០២៣។
ឯកឧត្តមក៏ធ្លាប់បានផុសនាពេលកន្លងមកថា÷ ម្ចាស់គោ សូមប្រញ៉ាប់ មកយកគោ ទៅ ចងខ្សែរ ឬដាក់ក្រោល អោយបាន ត្រឹមត្រូវ ត្រឹមម៉ោង ១៧:០០ ថ្ងៃនេះ ហួសពេលនេះ ខ្ញុំអោយគេចាប់យកទៅ រក្សាទុកហើយ ។ ផ្លូវជាតិលេខ ៤ ក្រុងព្រះសីហនុ បើគ្រោះថ្នាក់ គឺជីវិតមនុស្ស មិនមែន សេរីភាពគោនោះទេ ។

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *