សម្ដេច​ហ៊ុ​ន សែនប្ដេជ្ញាការគាំ​ពារសិទ្ធិសេរីភា​ពនៃកា​របញ្ចេញមតិ​សេរីភាពខាង​សារព័ត៌​មាន

សម្តេចហ៊ុនសែននាយករដ្ឋមន្រ្តីនៃកម្ពុជាបានបញ្ជាក់ជាថ្មីម្តងទៀតថា រាជរដ្ឋាភិបាលនៅតែបន្តការប្ដេជ្ញាចិត្តក្នុងការគាំពារសិទ្ធិសេរីភាពនៃការបញ្ចេញមតិសេរីភាពខាងសារព័ត៌មានស្របតាមរដ្ឋធម្មនុញ្ញនិងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា។ នេះបើតាមសារលិខិតរបស់សម្ដេចនាយករដ្ឋមន្ត្រីក្នុងឱកាស«ទិវាសេរីភាពសារព័ត៌មានសកលលោក» លើកទី៣០ថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣។ក្នុងសារលិខិតសម្ដេចហ៊ុនសែនមានប្រសាសន៍ថាតាមរយៈការប្ដេជ្ញាចិត្តនេះបានធ្វើឱ្យវិស័យសារព័ត៌មាននៅព្រះរាជាណាចក្រកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ ដោយមធ្យោបាយនៃប្រព័ន្ធផ្សព្វផ្សាយកាន់តែទំនើប និងសម្បូរបែបដែលអាចឱ្យប្រជាពលរដ្ឋទាំងក្នុងនិងក្រៅប្រទេស បានទទួលព័ត៌មានយ៉ាងទូលំទូលាយទាន់ពេលវេលានិងគ្រប់ទីកន្លែង។ សម្ដេចបន្តថាទន្ទឹមនឹងការរីកចម្រើននៃប្រព័ន្ធផ្សព្វផ្សាយដ៏សម្បូរបែប និងបរិមាណអង្គភាពសារព័ត៌មានព្រមទាំងអ្នកសារព័ត៌មានដ៏ច្រើន លើសលប់នៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្នក៏យើងត្រូវគិតគូរអំពីគុណភាពនិងការទទួលខុសត្រូវរបស់អ្នកសារព័ត៌មានផងដែរ។ ព្រោះប្រព័ន្ធផ្សព្វផ្សាយជាអាវុធមុខ២ដែលធ្វើឱ្យប្រទេសជាតិ មានការរីកចម្រើនតាមរយៈការចូលរួមរបស់អ្នកសារព័ត៌មានក្នុងការអភិវឌ្ឍប្រទេសជាតិការថែរក្សាសុខសន្តិភាពស្ថិរភាពនយោបាយដែលធ្វើឱ្យប្រទេសជាតិមានការរីកចម្រើន។ទន្ទឹមនេះប្រព័ន្ធផ្សព្វផ្សាយក៏អាចធ្វើឱ្យប្រទេសជាតិជួបប្រទះភាពចលាចលវឹកវរនៅក្នុងសង្គមតាមរយៈការផ្សាយព័ត៌មានមិនពិតព័ត៌មានក្លែងក្លាយនិងព័ត៌មានញុះញង់បំពុលសង្គមដែលអាចធ្វើឱ្យប្រទេសជាតិអន្តរាយដែលទាមទារឱ្យយើងទាំងអស់គា្ន។ជាពិសេសសា្ថប័នព័ត៌មាន និងអ្នកសារព័ត៌មានត្រូវតែចូលរួមប្រយុទ្ធ ប្រឆាំងព័ត៌មានមិនពិត ព័ត៌មានក្លែងក្លាយព័ត៌មានញុះញង់ដែលបង្កឡើងដោយក្រុមឱកាសនិយម មួយក្ដាប់តូចនិងជនខិលខូចជ្រូកក្រោមស្លាកសារព័ត៌មានដើម្បីបំរើផលប្រយោជន៍ផ្ទាល់ខ្លួនធ្វើឱ្យប៉ះពាល់ដល់ផលប្រយោជន៍ប្រទេសជាតិជាតិ និងកិត្តិយសសេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាននិងសា្ថប័នសារព័ត៌មានទាំងមូល។

សម្ដេចលើកឡើងថាទិវាសេរីភាពសារព័ត៌មានសកលលោកឆ្នាំ២០២៣នេះ បានលើកយកប្រធានបទស្តីពី«ការកំណត់ អនាគតនៃសិទ្ធិ៖ សេរីភាពនៃការបញ្ចេញមតិជាកម្លាំងចលករនៃសិទ្ធិមនុស្សដទៃទៀត» ស្របពេល ដែលពិភពលោកទាំងមូលកំពុងជួបប្រទះវិបត្តិនយោបាយ និងសេដ្ឋកិច្ចសកល បង្កឱ្យកើតមានបញ្ញ ជាច្រើនដូចជា ជម្លោះប្រដាប់អាវុធ អំពើហិង្សា ការដាក់ទណ្ឌកម្មសេដ្ឋកិច្ច ការអនុវត្តស្តង់ដារពីរនូវសិទ្ធិ សេរីភាពនៃការបញ្ចេញមតិតាមរយៈការបិទប្រព័ន្ធផ្សព្វផ្សាយរុស្សីពីសំណាក់លោកខាងលិច ដែលធ្វើឱ្យប៉ះពាល់ដល់សិទ្ធិមនុស្ស វិសមភាពប្រតិបត្តិការពាណិជ្ជកម្មសកល សេរីភាពនៃការបញ្ចេញមតិ ការធ្វើចំណាកស្រុកនិងបញ្ហាប្រឈមជាច្រើនទៀតរបស់ប្រជាជននៅទូទាំងសកលលោក ។ ជាមួយគ្នានេះ ការរីកសាយភាយនូវព័ត៌មានមិនពិត និងព័ត៌មានក្លែងក្លាយដែលធ្វើប៉ះពាល់ដល់កិត្តិយសនិងសិទ្ធិបុគ្គលឯកជន លិទ្ធិប្រជាធិបតេយ្យ ដែលទាមទារឱ្យស្ថាប័នអន្តរជាតិ ស្ថាប័នរដ្ឋ ស្ថាប័នសារព័ត៌មានអ្នកសារព័ត៌មាននិងដៃគូពាក់ព័ន្ធទាំងអស់ស្វែងរកដំណោះស្រាយរួមគ្នា ដើម្បីធានាបាននូវសេរីភាព សារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិប្រកបដោយចីរភាពសម្រាប់សកលលោកទាំងមូល។សម្ដេចនាយករដ្ឋមន្ត្រីក៏បានសម្ដែងនូវការកោតសរសើរដោយស្មោះ និងវាយតម្លៃខ្ពស់ចំពោះសា្ថប័នសារព័ត៌មាននិងបងប្អូនអ្នកសារព័ត៌មានទាំងអស់ដែលបានខិតខំរួមចំណែកក្នុងការបំពេញការងារជូនប្រទេសជាតិនាពេលកន្លងមក ទោះបីរងផលប៉ះពាល់នៃវិបត្តិនយោបាយសកល វិបត្តិនៃការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ និងវិបត្តិសេដ្ឋកិច្ចសកល ក៏បងប្អូនអ្នកសារព័ត៌មានបានខិតខំពុះពារជម្នះរាល់ឧបសគ្គក្នុងការស្វែងរកព័ត៌មាន ដែលបានកើតឡើងទាំងនៅក្នុងប្រទេស និងនៅលើសកលលោក ដើម្បីធ្វើការចែករំលែក និងផ្សព្វផ្សាយជូនសាធារណជនបានជ្រួតជ្រាប យល់ដឹងអំពីបញ្ហានយោបាយសេដ្ឋកិច្ចសង្គមនិងបញ្ហាផ្សេងៗទៀតដែលទាក់ទងទៅនឹងជីវភាព ប្រចាំថ្ងៃរបស់ពួកគេបានរហ័សទាន់សភាពការណ៍ ដែលធ្វើឱ្យព័ត៌មានទាំងឡាយនៅលើសកលលោក ស្ថិតនៅលើម្រាមដៃរបស់មនុស្សក្នុងយុគសម័យបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤៕ ប្រភពAKP

Tareach

Tareach

Leave a Reply

Your email address will not be published. Required fields are marked *